ជាងកាត់ដេរ ប្រុសស្រី១០នាក់ ពុលក្តាមប្រៃ សំណាងល្អ បញ្ជូនមកកាន់មន្ទីរពេទ្យ ឯកជនក្រុងទាន់

បន្ទាយមានជ័យ៖ ជាងដេរខោអាវ នៅក្រុងប៉ោយប៉ែត បាននាំគ្នាទិញល្ហុង មកបុកជាមួយក្តាមប្រៃ ហូបមិនបានម្នាក់ប៉ុន្មានផង ពុលចុកពោះ ក្អួត ស្ទើរបាត់បង់អាយុជីវិត សំណាងបញ្ជូន មកកាន់មន្ទីរពេទ្យឯកជន មួយមានយីហោ មន្ទីរពេទ្យសំរាកព្យាបាលនៅ សម្ភពនគររាជ។

ហេតុការណ៍ពុលក្តាមប្រៃនេះ បានកើតឡើងនៅវេលាម៉ោង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២១០៥ នៅ់ក្រោយ KTV ខេវ័ន ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បើតាមការអះអាង ពីក្រុមគ្រូពេទ្យថា ជនរងគ្រោះទាំង១០នាក់នេះ សំណាងណាស់ដែរ បញ្ជូនទាន់ពេលវេលា ស្ទើរបាត់បង់អាយុជីវិតរបស់ពួកគាត់ មូលហេតុតែពុលក្តាមប្រៃ នេះគឺអាចមកពីក្តាមយកមកត្រាំ គឺគេបាន បាញ់ថ្នាំស្រូវ និងប្រៃខ្លាំង គ្មានអនាម័យ មួយណាត្រាំទុកអស់ រយៈពេលយូរថ្ងៃ យូរខែ ហើយយកមកបុកល្ហុង លាយជាមួយប្រហុកផង ដូច្នេះវាអាចបណ្តាលឲ្យពុលដូច្នេះឯង ។ លោកបានបន្តថា អាការៈពុលនេះជំហាន ទី១គឺក្អួត រាគ ក្តៅខ្លួន ញាក់ ឈឺក្បាលខ្លាំង សំណាងណាស់ដែលបងប្អូនសាច់ញាតិ នាំមកកាន់មន្ទីរពេទ្យ ទាន់ពេលវេលា។

បើតាមការអះអាងពីជនរងគ្រោះ បានប្រាប់ថា កាលពីល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ម្សិលមិញនេះ គឺមានបងប្អូន ផ្ញើក្តាមមកពីស្រុកកំណើត ពីខេត្តកំពង់ចាម មកទៅជាទំនងបាននាំគ្នាសំរាកដេរ ទៅទិញល្ហុងយកមក បុកបរិភោគ តែញ៉ាំបានម្នាក់ពីរទៅ បីម៉ាត់មានអាការៈចង់ក្អួត ម្នាក់ម្តង ក៏នាំគ្នាដេកធម្មតា លុះដល់វេលាម៉ោង ១រំលងអធ្រាត្រ ទ្រាំនិងអាការៈមិនបាន​ ដោយធ្វើទុកខ្លួនខ្លាំងៗទៅ ទើបបាននាំគ្នារត់ទៅកាន់ មន្ទីរពេទ្យតែម្តង ហើយក៏ សន្លប់បាត់ស្មារតី។

គាត់បន្តថា ក្តាមប្រៃខាងលើនេះ ពួកគាត់តែងតែហូបជាញឹកញាប់ ទើបតែពេលនេះពុល ចំណែកក្តាមប្រៃនៅសល់ នោះ បានយកទៅចោលទាំងអស់ និងឈប់នាំគ្នាបរិភោគ ក្តាមប្រៃទៀតហើយ។ បច្ចុប្បន្នកំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យខាងលើ ខ្លះមិនទាន់ដឹងខ្លួនចំនួនប្រុស៥នាក់ ស្រី៣នាក់ ទើបតែដឹងខ្លួនបាន តែ២នាក់ប៉ុណ្ណោះ ។

ចំណែកគ្រូពេទ្យបានអះអាងបន្តថា អាការៈអ្នកជំងឺខាងលើនេះបានសង្គ្រោះ បានជោគជ័យហើយ គ្រាន់តែឲ្យ ពួកគាត់សម្ងំគេង ឲ្យមានកម្លាំងឡើងវិញតែប៉ុណ្ណោះ ហើយក្នុងថ្ងៃនេះអាចវិលត្រឡប់ទៅ គេហដ្ឋានបានវិញហើយ ៕

ជាងកាត់ដេរ ប្រុសស្រី១០នាក់ ពុលក្តាមប្រៃ សំណាងល្អ បញ្ជូនមកកាន់មន្ទីរពេទ្យ ឯកជនក្រុងទាន់
ជាងកាត់ដេរ ប្រុសស្រី១០នាក់ ពុលក្តាមប្រៃ សំណាងល្អ បញ្ជូនមកកាន់មន្ទីរពេទ្យ ឯកជនក្រុងទាន់
ជាងកាត់ដេរ ប្រុសស្រី១០នាក់ ពុលក្តាមប្រៃ សំណាងល្អ បញ្ជូនមកកាន់មន្ទីរពេទ្យ ឯកជនក្រុងទាន់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត