ពូ​សាច់ថ្លៃ​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​០៨​ឆ្នាំ​ ​ត្រូវ​ឃាត់ខ្លួន​ បន្ទាប់ពី​បែក​ការណ៍

ខេត្តពោធិ៍សាត់​ ៖​ បុរស​ម្នាក់​ដែល​ត្រូវជា​ពូ​សាច់ថ្លៃ​បាន​ចាប់​ក្មួយ​ស្រី​អាយុ​០៨​ឆ្នាំរំលោភ​​រហូត​បាន​សម្រេច ​លុះ​ក្រោយមក​បែក​ការណ៍​​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​​​។ ​

ករណី​រំលោភ​សេព​ស​ន្ថ​​វៈនេះ​បាន​កើតឡើង​កាលពី​ជាង​១០​ថ្ងៃមុន​មក​ម្ល៉េះនៅ​ភូមិ​ដប់​បាត​ សង្កាត់​លលកស​ ក្រុង​ពោធិ៍សាត់​ ​ប៉ុន្តែ​ទើបតែ​បែក​ការណ៍​​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​នៅ​​វេលា​ម៉ោង​៥ល្ងាច ថ្ងៃ​ទី​១៧​ វិច្ឆិកា ​២០១៥​​ បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរ​បាល​​ក្រុង​ពោធិ៍សាត់​។

លោក​មេ​ប៉ុស្ដិ៍រដ្ឋបាល​សង្កាត់​លលកស​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ​ឆុ​ន ឈី​ន ​ភេទ​ប្រុស ​អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​-សង្កាត់​កើតហេតុ​ខាងលើ​ ​ចំណែក​ក្មេង​ស្រី​អាយុ​០៨​ឆ្នាំ​ត្រូវជា​ក្មួយ​សាច់ថ្លៃ​រស់នៅ​ក្នុងភូមិ​ជាមួយ​គ្នា​។

ជន​សង្ស័យ​ត្រូវ​បាន​​ឃាត់ខ្លួន​តាម​​ពាក្យ​បណ្តឹង​របស់ឪពុក​ម្ដាយ​ក្មេង​ស្រី​រង​គ្រោះ​ដែល​បាន​មក​ប្ដឹង​កាលពី​ថ្ងៃ​ទី​១៧​ វិច្ឆិកា ថា កូនស្រី​របស់​គាត់​ត្រូវ​ជនសង្ស័យ​ខាងលើ​ចាប់រំលោភ​រហូត​បាន​សម្រេច​កាលពី​ជាង​១០​ថ្ងៃមុន ​ខ​ណៈពេល​ដែល​ពួក​គាត់​រវល់​ទៅ​ចំការ​នៅ​ឯ​ស្រុក​ភ្នំក្រវាញ ​ហើយ​ទុក​កូនស្រី​ឲ្យ​នៅ​ចាំផ្ទះ​តែ​ម្នាក់ឯង​៕