រឿង សោភ័ណ្ឌ និង រិទ្ធ អារុណ ត្រូវជើងខ្លាំងថៃ ឆ្លងដែនសាកកណ្តាប់ដៃ នៅលើសង្វៀន SEA-TV

ភ្នំពេញ៖ អ្នកប្រដាល់ រឿង សោភ័ណ្ឌ ក្លឹបម្កុដរាជសីហ៍ ស្នៀតគុនជាមួយអ្នកប្រដាល់ថៃ Thaiy Oulek ប្រកួតក្នុង ទម្ងន់ ៦៩គីឡូក្រាម រីឯអ្នកប្រដាល់ រិទ្ធ អារុណ សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប៉ះអ្នកប្រដាល់ថៃ Yorth Sayam ក្នុងទម្ងន់៦៥ គ.ក្រ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ខាងមុខនេះនៅលើសង្វៀន SEA-TV ។
រឿង សោភ័ណ្ឌ ប្រហែលជាមិនអាចធ្វើព្យុះភ្លៀងបានដូចមុនៗបានឡើយ ពេលប៉ះអ្នកប្រដាល់ជើងខ្លាំង Thaiy Oulek ដែលធ្លាប់ផ្តួលអ្នកប្រដាល់នៅស្រុកថៃជាច្រើនមកហើយ ។ សម្រាប់ រឿង សោភ័ណ្ឌ ធ្លាប់បានបំបាក់អ្នកប្រដាល់ថៃអស់ ច្រើននាក់មកហើយ ក្នុងការប្រកួតជាមួយថៃ១៧នាក់ សោភ័ណ្ឌ ធ្លាប់ចាញ់តែ២នាក់ទេ គឺចាញ់ Jetsada និង Kam Lai Phach ។ សោភ័ណ្ឌ ជាអ្នកប្រដាល់ដែលវាយខ្លាំង វាយមិនញញើតចំពោះគូប្រកួតនោះទេ ទោះបីជាធំជាង ឬប៉ុន គ្នាយ៉ាងណាក៏ដោយ គឺគេវាយមិនលាក់កម្លាំង មិនលាក់ស្នៀតនោះទេ ។

តាមលោក ញៀន សុធី អ្នកគ្រប់គ្រងការប្រកួតថា អ្នកប្រដាល់ថៃរូបនេះ មានស្នៀតប្រដាល់ល្អ និងខ្លាំងដែរ ហើយបទ ពិសោធន៍លើសង្វៀនរបស់គេ ក៏មិនធម្មតាដែរ ព្រោះថៃមានប្រវត្តិប្រកួតបាន១០៥ដង ក្នុងនោះវាយឈ្នះ៨៩ដង ចាញ់ ១៥ដង និងស្មើ១ដង ។ សោភ័ណ្ឌ មានប្រវត្តិប្រកួតរហូតដល់១៣៧ដងឯណោះ ក្នុងនោះឈ្នះ១២៥លើក ចាញ់១០ លើក និងស្មើ២លើក ហើយ សោភ័ណ្ឌ ធ្លាប់ផ្ដួលគូប្រកួតឲ្យសន្លប់ចំនួន៥៦លើក ។

ចំណែកអ្នកប្រដាល់ថៃគ្រប់រូប តែងតែរារែកក្នុងការតស៊ូជាមួយ រិទ្ធ អារុណ តែពេលនេះ Yorth Sayam ប្រកួតលើក នេះមិនគិតពីចាញ់ ឬឈ្នះទេ ព្រោះជារឿងធម្មតា ។ រិទ្ធ អារុណ ធ្លាប់ផ្តួលអ្នកប្រដាល់ជនជាតិថៃជាច្រើនរូបឲ្យសន្លប់ ក្រោមថ្វីដៃរបស់ខ្លួន ហើយអ្នកប្រដាល់ រិទ្ធ អារុណ មានស្នៀតវាយល្អ ។ កីឡាករថៃ Yorth Sayam ជាអ្នកប្រដាល់ មានកណ្ដាប់ដៃធ្ងន់ រហ័ស ជាពិសេសស្នៀតជើងរបស់ Yorth Sayam អាចបញ្ចេញបានភ្លាមៗ ស្របជាមួយដៃ តែបើគូ ប្រកួតខ្លាំងដែរ ។ រិទ្ធ អារុណ មានប្រកួតបាន១០៥ដង ឈ្នះ៨៧ ចាញ់១៦ និងស្មើ២ដង ចំណែក Yorth Sayam វិញប្រកួតបាន៧៥ដង ឈ្នះ៦៥ ចាញ់៩ និងស្មើ១ដង ៕

រឿង សោភ័ណ្ឌ និង រិទ្ធ អារុណ ត្រូវជើងខ្លាំងថៃ ឆ្លងដែនសាកកណ្តាប់ដៃ នៅលើសង្វៀន SEA-TV

រឿង សោភ័ណ្ឌ និង រិទ្ធ អារុណ ត្រូវជើងខ្លាំងថៃ ឆ្លងដែនសាកកណ្តាប់ដៃ នៅលើសង្វៀន SEA-TV