៨ វិធី យល់ដឹង​ការពារ​ជំងឺ​មហា​រី​

Sanofi

១-​ការស្រាវជ្រាវ​បានឱ្យដឹងថា បុរស​បើ​បាន​ផឹកទឹក ៦ កែវ ក្នុង​មួយថ្ងៃ​ហានិភ័យ​នៃ​ការកើត​ជំងឺមហារីក​ប្លោកនោម​នឹងត្រូវ​បាន​កាត់បន្ថយ​ពាក់កណ្តាល ហើយ​ហានិភ័យ​នៃ​ការកើត​ជំងឺ ពោះវៀនធំ​ត្រូវ​កាត់បន្ថយ​ដល់​ទៅ ៤៥ ភាគរយ​ចំពោះ​ស្ត្រី ។ ដោយសារតែ​ការផឹក​ទឹក​នេះហើយ ទើប​អាច​បង្កើន​ចំនួន​នៃ​ការ​បន្ទោបង់​តូចធំ​ដែល​អាច​បញ្ចេញ​ស្រោម​ស្អិត​ដែល​រំញោច​ដល់​ប្លោក នោម និង វត្ថុ​ធាតុ​បង្កឱ្យមាន​គ្រោះថ្នាក់​នៅក្នុង​ពោះវៀនធំ ដូចជា​ទឹកនោម និង អា​សីដ​ទឹកនោម​ចេញមកក្រៅ ។​

២-​ភាពកខ្វក់​នៃ​ការជួសជុល ឬ ការសាងសង់​សំណង់​ផ្សេងៗ ក្រៅពី​សារធាតុ Aldehyde នៅមាន​ចំហាយ​មួយ​ប្រភេទ​ទៀត​ដែល​បង្ក​ឱ្យ​កើត​ជំងឺមហារីក គឺ Radon និង បរិវារ​របស់​វា​ដែល​ពួន​សំងំ​នៅក្នុង​ថ្ម​ក្រា​នី​ត ស៊ីម៉ងត៍ ឥដ្ឋការ៉ូ ដែល​ជ្រាប​ចេញ​តាម​ស្នាម​ប្រេះ​ក៏​សាយភាយ​ចូលទៅក្នុង​បន្ទប់ ដែល​រយៈពេល​យូរ​ទៅ​អាច​បង្កឱ្យមាន​ជំងឺ​សួត ។ វិធី​ការពារ​គឺ​ក្នុង​មួយថ្ងៃ បើក​បង្អួច​ឱ្យបាន​ត្រឹមតែ​កន្លះ​ម៉ោង​ប៉ុណ្ណោះ ចំហាយ Radon អាច​ថយចុះ ។ ម្យ៉ាងទៀត​បន្ទាប់ពី​ចំហេះ​ឧស្ម័ន​ធម្មជាតិ​រួចមក​ក៏​អាច​កើតជា​ចំហាយ​ដែរ ដូច្នេះ​នៅពេល​ដាំ​ស្ល​នៅក្នុង​ផ្ទះបាយ​យក​ល្អ​ត្រូវ​បើក​បង្អួច និង បិទទ្វារ​បន្ទប់​ដែល​នៅជាប់​ផ្ទះបាយ ។​

៣-​អ្នកឯកទេស​បង្ហាញថា ដោយសារតែ​ខ្ទឹម​សមាន​ប្រយោជន៍​ប្រឆាំងនឹង​អុកស៊ីដកម្ម​ទើប​មាន​ទាក់ទង​ដល់​ការបញ្ចុះ​បរិមាណ​នៃ​សារធាតុ Nitrite ដែលជា​សារធាតុ​អាច​បង្ក​មហារីក​នៅក្នុង​រាងកាយ ។ ការស្រាវជ្រាវ​បង្ហាញឱ្យឃើញថា អ្នក​ដែល​ចូលចិត្ត​បរិភោគ​ខ្ទឹមស​ច្រើន ហានិភ័យ​កើត​មហារីកក្រពះ​អាច​កាត់ បន្ថយ​ដល់ ៦០ ភាគរយ ។ ខ្ទឹមស​ត្រូវតែ​កិន​ឱ្យ​ម៉ដ្ឋ ហើយ​មាន​អុកស៊ីហ្សែន​គ្រប់គ្រាន់​ទើប​អាច​បង្កើតបានជា​សារធាតុ Allicin ប៉ុន្តែ​បើ​ជួប​ធាតុ​ក្តៅ​អាច​បាត់បង់ ប្រយោជន៍​មួយ​រំពេច ។ ដូច្នេះ​ត្រូវ​ទទួលទាន​ខ្ទឹមស​ឆៅ​ដែល​កិន​ឱ្យ​ម៉ដ្ឋ ឬក៏​ចិញ្ច្រាំ​ឱ្យ​ម៉ដ្ឋ រួចហើយ​ដាក់​លាយ​ក្នុង​មុខម្ហូប ។​

៤-​ស្ត្រី​ដែល​បាន​ផឹកទឹក​សណ្តែកសៀង​ញឹកញាប់ អត្រា​ហានិភ័យ​នៃ​ការកើត​ជំងឺមហារីក​សុដន់​ត្រូវបាន​កាត់បន្ថយ​ជា​អតិបរមា ដោយសារតែ​នៅក្នុង​សណ្តែកសៀង​មាន​ផ្ទុក​ទៅដោយ​សារធាតុ​ម្យ៉ាង​ដែល​ស្រដៀង​នឹង​សារធាតុ អេ​ស្ត្រូ​ជេន ដែល​ហៅថា សារធាតុ Isaflavones ។ ម្យ៉ាងទៀត​សារជាតិ​មួយ​នេះ​មាន​ទាក់ទង​យ៉ាងសំខាន់​ទៅនឹង​សារធាតុ អេ​ស្ត្រូ​ជេន​ក្នុងការ​ការពារ​ជំងឺមហារីក​សុដន់ មហារីក​ស្បូន និង មហារីក​ក្រពេញ​ប្រូ​ស្តា​ត ។​

៥-​ក្រោយពេល​ទទួលទាន​អាហារ​រាល់ថ្ងៃ​រួច​ត្រូវ​ដើរ​ហាត់ប្រាណ​ឱ្យបាន ៣០ នាទី ឬ មួយ​សប្តាហ៍​ដើរ​ឱ្យបាន ៤ ម៉ោង ព្រោះ​វា​អាចធ្វើឱ្យ​ហានិភ័យ​នៃ​ជំងឺមហារីក​លំពែង​ត្រូវបាន​កាត់បន្ថយ​ពាក់កណ្តាល ។ ការស្រាវជ្រាវ​បាន​រកឃើញថា បើ​ធ្វើ​លំ​ហាត់ប្រាណ​តែមួយ​ម៉ោង​ក្នុង​មួយថ្ងៃ​អាច​កាត់បន្ថយ​អត្រា​នៃ​ការកើត​ជំងឺមហារីក​ពោះវៀនធំ​បាន​ពាក់កណ្តាល ។ អ្នកឯកទេស​ពន្យល់ថា ដោយសារតែ​មហារីក​លំ​ពែង និង កាឡូរី​ក្នុង​រាងកាយ​មាន​កម្រិត​ខ្ពស់​ពេក​វា​មាន​ទំនាក់ទំនង​នឹង​គ្នា ដូច្នេះ​លំ​ហាត់ប្រាណ​ដោយ​ការដើរ​អាច​កាត់បន្ថយ​កាឡូរី ហើយ​អាច​ការពារ​ដោយ​ត្រង់​ចំពោះ​មហារីក​លំពែង ។​

៦-​ការតាមដាន​បានបញ្ជាក់​អះអាងថា មនុស្ស​ដែល​បរិភោគ​អាហារ​ដោយ​ដាក់​លេបៗ ដោយ​មិនបាន​ទំពា​ឱ្យ​ម៉ដ្ឋ​នោះ អត្រា​នៃ​ការកើត​ជំងឺមហារីក​មាន​កម្រិត​ខ្ពស់ជាង ។ រីឯ​ការ​ទំពា​ឱ្យ​ម៉ដ្ឋ​អាច​កាត់បន្ថយ​បន្ទុក​បំពង់​រំលាយ​អាហារ ហើយ​អាច​កាត់បន្ថយ​ហានិភ័យ មហារីក​ពោះវៀន និង ក្រពះ ។ ការពិសោធ​ជាក់ស្តែង​បាន​រកឃើញថា ទឹកមាត់​មាន​ប្រយោជន៍​យ៉ាងខ្លាំង​ក្នុងការ​កម្ចាត់​ជាតិពុល Aflatoxin ដែល​បង្កឱ្យមាន​ជំងឺ មហារីក​ថ្លើម​ក្នុង​រយៈពេល​ត្រឹមតែ ៣០នាទី​ប៉ុណ្ណោះ ។

៧-​ស្ត្រី​គេង​តិចជាង ៧ ម៉ោង ក្នុង​មួយ​យប់​មាន​កើត​ជំងឺមហារីក​សុដន់​កើន​ដល់ ៤៧ ភាគរយ ដោយសារតែ​ក្នុងកំលុងពេលគេង​​បង្កើតបានជា​សារធាតុ Melatonin ម្យ៉ាងដែ​លវា​អាចធ្វើឱ្យ​មានការ​យឺតយ៉ាវ​ក្នុងការ​កើតមាន​សារជាតិ​អ័រម៉ូន​អេ​ស្ត្រូ​ជេន​នៅក្នុង​រាងកាយ​របស់​ស្ត្រី ។ ដូច្នេះ​ការ​គេង​គ្រប់គ្រាន់​វា​អាចជួយ​ទប់ស្កាត់​ការកើត​ជំងឺមហារីក​សុដន់ ។​

៨-​អាហារ​ដែលជា​ចំណូលចិត្ត​បំផុត​របស់​កោសិកា​មហារីក​គឺ​ស្ករ ។ នៅពេល​ហូរ​កាត់​តាម​ដុំ​សាច់​ដុះ ជាតិ​ស្ករ​នៅក្នុង​ឈាម​ប្រមាណ​ជា ៥៧ ភាគរយ ត្រូវបាន​កោសិកា​មហារីក​បំផ្លាញចោល​អស់ ហើយ​ក៏បាន​ក្លាយជា​សារធាតុចិញ្ចឹម​របស់​វា ។ ដូច្នេះ​រាល់ថ្ងៃ​បើ​បាន​ផឹក​ភេសជ្ជៈ​មាន​រសជាតិ​ផ្អែម ២ កែវ ហានិភ័យ​នៃ​ការកើត​ជំងឺមហារីក​លំពែង​មាន​អត្រា​កើន​ខ្ពស់ជាង​អ្នក​ដែល​មិនបាន​ផឹក​រហូតដល់​ទៅ ៩០ ភាគរយ ៕​គ​.​ឡេង​

​ ​ ​ ​ ​ ​ ​

Related