​ជាងកាត់ដេរ​១០​នាក់​ពុល​ក្តាមប្រៃ សំណាងល្អ​សង្គ្រោះ​ទាន់

​ខេត្តបន្ទាយមានជ័យ​៖​ជាងដេរ​ខោអាវ​ប្រុស​ស្រី​ប្រមាណ​១០​នាក់​នៅ​ក្រុង​ប៉ោយប៉ែត បាន​ពុល​ក្តា​ប្រៃ​ខណៈដែល​ពួកគេ​ទិញ​មក​បុក​ជាមួយ​ល្ហុង​ហូប​មិនបាន​ប៉ុន្មាន​ផង ក៏មាន​អ​ការៈពុល​ចុកពោះ​ក្អួត​ស្ទើរ​បាត់បង់​អាយុជីវិត តែ​សំណាង​បញ្ជូន​មកកាន់​មន្ទីរពេទ្យ​ទាន់​។​

​     ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ម៉ោង​ប្រមាណ​ជាង​១ និង​០០​នាទី រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២១០៥​នេះ នៅក្រោយ KTV ខេ​វ័ន ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​     បើតាម​ការអះអាង​ពី​ក្រុមគ្រូពេទ្យ​ថា មូលហេតុ​តែ​ពុល​ក្តាមប្រៃ​នេះ អាចមកពី​ក្តាម​យកមក​ត្រាំ គឺ​គេ​បាន​បាញ់ថ្នាំ​ស្រូវ និង​ប្រៃ​ខ្លាំង គ្មាន​អនាម័យ មួយណា​ត្រាំ​ទុក អស់​រយៈពេល​យូរថ្ងៃ ហើយ​យកមក​បុកល្ហុង លាយ​ជា​ប្រហុក​ផង ដូច្នេះ​វា​អាច​បណ្តាល​ឲ្យ​ពុល​ដូច្នេះ​ឯង​។​

​     ដោយឡែក​បើតាម​ការអះអាង​ពី​ជនរងគ្រោះ​បាន​ប្រាប់ថា កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែវិច្ឆិកា​ម្សិលមិញ​នេះ មាន​បងប្អូន​ផ្ញើ​ក្តាម​មកពី​ស្រុក កំណើត​ពី​ខេត្តកំពង់ចាម មក​ទៅជា​ទំនង​បាននាំគ្នា​សំរាក​ដេរ ទៅ​ទិញ​ល្ហុង​យកមក​បុក​ហូប តែ​ញាំ​បាន​ម្នាក់​ពីរ​ទៅ​បី​ម៉ាត់ ក៏មាន​អា​ការៈចង់​ក្អួត​ម្នាក់​ម្តង ក៏​នាំគ្នា​ដេក​ធម្មតា លុះដល់​វេលា​ម៉ោង​១ និង​០០​នាទី​រំលងអធ្រាត្រ ទ្រាំ​នឹង​អាកា​រៈ មិនបាន​ដោយ​ធ្វើ​ទុក​ខ្លួន​ខ្លាំងៗ​ទៅៗ ទើប​នាំគ្នា​រត់​ទៅកាន់​មន្ទីរពេទ្យ​តែម្តង ហើយក៏​សន្លប់​បាត់ស្មារតី​។ 

​    ​បច្ចុប្បន្ន​អ្នកពុល​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ខ្លះ​មិនទាន់​ដឹងខ្លួន​ចំនួន​ប្រុស​៥​នាក់ និង​ស្រី​៣​នាក់ ហើយ​ទើប​ដឹងខ្លួន បានតែ​២​នាក់​ប៉ុណ្ណោះ​៕ 

​ជាងកាត់ដេរ​១០​នាក់​ពុល​ក្តាមប្រៃ សំណាងល្អ​សង្គ្រោះ​ទាន់
​ជាងកាត់ដេរ​១០​នាក់​ពុល​ក្តាមប្រៃ សំណាងល្អ​សង្គ្រោះ​ទាន់
​ជាងកាត់ដេរ​១០​នាក់​ពុល​ក្តាមប្រៃ សំណាងល្អ​សង្គ្រោះ​ទាន់