ច្បាស់​ការ​! CL នឹង​​ចេញ​បទ​ថ្មី​​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ជំនួសក្រុម 2NE1

ច្បាស់​ការ​! CL នឹង​​ចេញ​បទ​ថ្មី​​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ជំនួសក្រុម 2NE1

ផលិតកម្ម YG បាន​បង្ហោះ​រូប​​ដោយ​មាន​ការ​សរសេរ​ថា​៖ ​“CL – HELLO BITCHES” នៅ​ថ្ងៃ​នេះ​។ បើ​តាម​រូប​មួយ​នេះ​​​មាន​ន័យ​ថា CL នឹង​ចេញ​បទ​ចម្រៀង​ថ្មី​នៅ​ថ្ងៃ​ទី ២១ ខែ វិច្ឆិកា។

 

ច្បាស់​ការ​! CL នឹង​​ចេញ​បទ​ថ្មី​​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ជំនួសក្រុម 2NE1

 

ចាប់​តាំង​ពី​ YG បាន​បង្ហោះ​រូបភាព​ “Who’s Next?” នា​ពេល​​កន្លង​ទៅ​ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មាន​មន្ទិលសង្ស័យ​នៅ​ក្នុង​ចិត្ត​ថា​​ រូប​នេះ​សំដៅ​​លើ CL ឬ 2NE1 ដែល​នឹង​ត្រូវ​ចេញ​បទ​ចម្រៀង​ថ្មី​មុន ស្រប​ពេល​ដែល​ក្រុម​​​ចម្រៀង​ក្នុង​ផលិតកម្ម​ YG ដូច​ជា BIGBANGនិងiKON សុទ្ធ​តែ​ចេញ​អាល់ប៊ុម​​ថ្មី​រួច​អស់​ហើយ​​នៅ​ឆ្នាំ​២០១៥​នេះ។

ប៉ុន្តែ​ពេល​នេះ​កាន់​តែ​ច្បាស់​បន្ទាប់​ពី​ផលិតកម្ម​ YG បាន​បញ្ជាក់ CLនឹង​ចេញ​បទ​ថ្មី​នៅ​ប៉ុន្មាន​​ថ្ងៃ​ខាង​មុខ។ នា​ពេល​ថ្មី​ៗ​កន្លង​ទៅ CL ទើប​តែ​​ចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម SB PROJECTS របស់​លោក Scooter Braun ដើម្បី​ចេញ​បទ​ចម្រៀង​លើក​ដំបូង​នៅ​អាមេរិក៕

 

 

ច្បាស់​ការ​! CL នឹង​​ចេញ​បទ​ថ្មី​​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ជំនួសក្រុម 2NE1

ចុចអាន៖CLអាច​​ចេញបទ​ថ្មីជំនួស 2NE1ដោយសារ​រឿង​អាស្រូវ​គ្រឿងញៀន​របស់ Park Bom

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi