រាជ​រដ្ឋា​ភិ​បាល​ចេ​ញ​សា​រា​ចរ​ហា​ម​ប្រ​ជា​ព​ល​រដ្ឋ​មិន​ឲ្យ​លក់​ និង ជួល​ដី​ស្រែ​ចំ​ការ និ​ងទី​លំ​នៅ​តាម​ព្រំ​ដែ​ន​ ឲ្យ​ពល​រដ្ឋ​ប្រ​ទេស​ជិត​ខា​ង​

ភ្នំពេញ៖ រា​ជរ​ដ្ឋា​ភិ​បា​ល​កម្ពុ​ជា​បាន​ចេ​ញ​សា​រាច​រហាម​ប្រាម ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ទាំ​ង​អស់ ឲ្យ​បញ្ឈប់​កា​រ​ល​ក់ ឬ ជួ​ល​ ដី​ស្រែ ដី​ចំ​ការ ឬ ដី​លំ​នៅ​ឋា​នតា​ម​ព្រំ​ដែ​ន ឲ្យ​ទៅ​ប្រ​ជា​ព​ល​រដ្ឋ នៃ​ប្រ​ទេ​ស​ជិ​ត​ខា​ង​ដូច​ជា វៀត​ណា​ម ឡាវ និ​ង ថៃ  ដែ​ល​ជា​ហេ​តុ​នាំ​ឲ្យ​ព​ល​រដ្ឋ​ខ្មែរ​បាត់​បង់​ប្រ​យោ​ជ​ន៍​ និង​បង្ក​ឲ្យ​មាន​ភាព​ស្មុគ​ស្មា​ញ​ដល់​កិ​ច្ច​ការ​របស់​គណៈ​កម្មា​ធិ​ការ​ ចម្រុះ​កិ​ច្ច​កា​រព្រំ​ដែ​ន​ក្នុង​ការ​អនុ​វត្ត​ការ​ងារ ។ សារាចរណែនាំនេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីទទួលបានការណែនាំរបស់នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ  ហ៊ុន​ សែន កាល​ពី​ថ្ងៃ សុក្រ ទី ១៣ ខែ វិច្ឆិកា សប្តា​ហ៍​មុន​នេះ ។ សារាចរចុះហត្ថលេខាដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៧ ខែវិច្ឆិកា ដែល​មជ្ឈ​មណ្ឌ​ល​ព័ត៌​មាន​ដើម​អម្ពិ​ល ទើ​ប​ទទួ​ល​បា​ន​នៅ​ថ្ងៃ​ទី ១៨ ខែ វិច្ឆិកា បាន​បញ្ជា​ក់​ថា​ ការ​ជួល​ដីរ​បស់​ប្រ​ជា​ព​ល​រដ្ឋ​ខ្មែរ​នៅ​តាម​តំ​បន់​ព្រំ​ដែន​នា​ពេ​ល កន្លង​មក​មាន​ករ​ណី​ខ្លះ​ពុំ​មា​ន​ឯក​សា​រ​គ​តិ​យុត្ត ឬ​កិច្ច​ស​ន្យា​ជួល​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ផ្លូវ​ច្បា​ប់​ឡើ​យ​ ជា​ហេ​តុ​ធ្វើ​ឲ្យ ម្ចាស់​ដី​ជា​ជន​ជា​តិ​ខ្មែ​របាត់​បង់​នូ​វ​ផ​ល​ប្រ​យោ​ជន៍​ នៅ​ពេល​មាន​វិ​មាន​កើ​ត​ឡើង ។ មិន​តែ​ប៉ុ​ណ្ណោះ​ការ​ជួល​នេះ​​ក៏​បង្ក  ឲ្យ​មា​ន​ភា​ព​ស្មុគ​ស្មាញ​ដល់កិច្ចការរបស់គណៈកម្មាធិការចម្រុះកិច្ចការព្រំដែនក្នុងការអនុវត្តការងារ នៅតំបន់ដែល ពុំទាន់បានកំណត់ខណ្ឌសីមា […]

  • រាជ​រដ្ឋា​ភិ​បាល​ចេ​ញ​សា​រា​ចរ​ហា​ម​ប្រ​ជា​ព​ល​រដ្ឋ​មិន​ឲ្យ​លក់​ និង ជួល​ដី​ស្រែ​ចំ​ការ និ​ងទី​លំ​នៅ​តាម​ព្រំ​ដែ​ន​ ឲ្យ​ពល​រដ្ឋ​ប្រ​ទេស​ជិត​ខា​ង​已关闭评论
  • 140 views
  • Hide Sidebar
    A+