Real ចេញ​វីដេអូ​ Ronaldo ស៊ុត​ Barca ទាំង​១៥​គ្រាប់​ មុន​ប៉ះ​គ្នា​ថ្ងៃ​សៅរ៍


Real ចេញ​វីដេអូ​ Ronaldo ស៊ុត​ Barca ទាំង​១៥​គ្រាប់​ មុន​ប៉ះ​គ្នា​ថ្ងៃ​សៅរ៍

យប់មិញនេះ Real Madrid បាន​បង្ហាញ​វីដេអូ​របស់​ Cristiano Ronaldo ​ដែល​ស៊ុត​ចូល​​ក្រុម​ Barcelona ​​សរុប​ទាំង​អស់​១៥​គ្រាប់​​ ​ខណៈ​ដែល​ក្រុម​​យក្ស​អេស្ប៉ាញ​ទាំង​២​នេះ នឹង​ត្រូវ​ប៉ះ​គ្នា​ជំនួប​ធំ​​ El Clasico ក្នុង​ក្របខ័ណ្ឌ La Liga នា​ថ្ងៃ​សៅរ៍​​ម៉ោង​១២:១៥​នាទី​យប់ (ចូល​ថ្ងៃអាទិត្យកម្ពុជា) ចុង​សប្ដាហ៍​នេះ។

 

Real ចេញ​វីដេអូ​ Ronaldo ស៊ុត​ Barca ទាំង​១៥​គ្រាប់​ មុន​ប៉ះ​គ្នា​ថ្ងៃ​សៅរ៍

 

​​​គ្រាប់​បាល់​ទាំង​១៥​របស់​​កីឡាករ​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ CR7 ​ដែល​ស៊ុត​ចូល​អ្នក​មាន​បុណ្យ​ Barca នេះ គឺ​​រយៈពេល​៦​រដូវ​កាល​ តាំង​ពី​​តារា​ឆ្នើម​រូប​នេះ​ចាក​ចេញ​ពី​ Manchester United ទៅ​កីឡដ្ឋាន​ Bernabeu ​​​ឆ្នាំ​២០០៩។

 

​​ចំណែក​ឯ​នៅ​ក្នុង​តារាង​ La Liga បច្ចុប្បន្ន​ Barca កំពុង​ឈរ​នៅ​លេខ​១ មាន​២៧​ពិន្ទុ លើ​ Real ដែល​ស្ថិត​នៅ​លេខ​២ ចំនួន​៣​ពិន្ទុ។ យ៉ាងណា ក្រុម​ស្ដេច​ស ​ចេញ​វីដេអូ​នេះ​ សង្ឃឹម​ថា​ Ronaldo នឹង​នៅ​​តែ​មាន​ទម្រង់​លេង​ល្អ​ទៀត ដើម្បី​អាច​យក​​​៣​ពិន្ទុ​​ពី​ Barca ក្នុង​ទឹក​ដី​ខ្លួន​ឯង​បាន​៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ Ronaldo ថា Messi សក្ដិសម​នឹង​ឈ្នះ Ballon d’Or ​ឆ្នាំ​នេះ

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ realmadrid