ប៉ូលិស​បារាំង​បើក​ប្រតិបត្តិ​ការស្វែងរក​ភេរវ​ករ​នៅ Saint Denis

​កងកម្លាំង​ពិសេស​បារាំង​កំពុងបើក​ប្រតិបត្តិ​ការស្វែងរក​ភេរវ​ករ​ដែល​នៅ​ពីក្រោយ​អំពើ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស​។ ប្រតិបត្តិការ​បានចាប់ផ្ដើម​នៅវេលា​ម៉ោង​៤​ព្រឹក ម៉ោង​នៅ​ទីក្រុង​ប៉ារីស បាន​វាយឆ្មក់​ក្នុង​អាគារ​មួយកន្លែង​នៅ Saint Denis ជាយក្រុង​ប៉ា​រី​សង្ស័យថា ជា​កន្លែង​លាក់ខ្លួន​របស់​ក្រុម​ភេរ​វករ​។

​ម្យ៉ាងវិញទៀត សំឡេង​នៃ​ការផ្ទុះ​ត្រូវបាន​លឺជា​ច្រើនដង​។ មាន​សាកសព​មួយ​ត្រូវបាន​គេ​ប្រទះឃើញ នៅ​កន្លែង​វាយឆ្មក់ តែ​គេ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នោះទេ​។  ភេរវជន​ឈ្មោះ Abdelhamid Abaaoud ដែល​ជាប់​សង្ស័យ​ក្នុង​អំពើ​ភេរវកម្ម​ក្រុងប៉ារីស​កាលពី​ថ្ងៃ​សុក្រ កន្លងមក  ត្រូវគេ​ជឿថា កំពុងស្ថិត​នៅក្នុង​អាគារ​៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​