រុស្ស៊ី​ត្រៀម​​បញ្ជូន​នាវាចម្បាំង ទៅ​ពួតដៃ​ជាមួយ​ទ័ព​បារាំង វាយ ISIS


រុស្ស៊ី​ត្រៀម​​បញ្ជូន​នាវាចម្បាំង ទៅ​ពួតដៃ​ជាមួយ​ទ័ព​បារាំង វាយ ISIS

​​​​ប្រធានាធិបតី​រុស្ស៊ី​ វ្ល៉ាឌីមៀ ពូទីន ​បាន​បញ្ជា​ឲ្យ​បញ្ជូន​​​នាវា​ចម្បាំង​ខ្លួន​​​ទៅ​សហការជា​មួយ​ទ័ព​ជើង​ទឹក​បារាំង ​ដែល​ប្រទេស​ទាំង​ពីរ​ត្រូវ​វាយ​ប្រហារ​​​​សងសឹក​ក្រុម​ភេរវករ​ ISIS។

 

រុស្ស៊ី​ត្រៀម​​បញ្ជូន​នាវាចម្បាំង ទៅ​ពួតដៃ​ជាមួយ​ទ័ព​បារាំង វាយ ISIS

​​​​
​ការ​សម្រេច​បញ្ជូន​នាវាចម្បាំង​នេះ ​ក្រោយ​​ប្រមុខ​ចារកិច្ច​រុស្ស៊ី​​បាន​រក​ឃើញ​ថា យន្តហោះ​ដឹក​អ្នក​ដំណើរ​​​រុស្ស៊ី​ដែល​បាន​ធ្លាក់​នៅ​ប្រទេស​អេហ្ស៊ីប​សម្លាប់​មនុស្ស ២២៤នាក់ គឺជាស្នាដៃ​ក្រុម​ភេរវករ​ ISIS ជា​អ្នក​បំផ្ទុះ។

 

ចំណែក​បារាំង​បាន​សម្រុក​បើក​ប្រតិបត្តិការ​ជាច្រើន​ថ្ងៃ​ហើយ ​ក្រោយ​ពី​​ក្រុម ISIS ប្រកាស​ថា​សមាជិក​ខ្លួន​ជា​អ្នក​បាញ់​រះ​កណ្ដាល​ក្រុង​ប៉ារីស កាល​ពី​យប់​ថ្ងៃ​សុក្រ​ធ្វើ​ឲ្យ​ស្លាប់​មនុស្ស ១២៩នាក់ របួស៣៥២នាក់ ដោយ​​បារាំង​បាន​ចេញ​ទៅ​វា​យ​ប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ព​ធំ ប៉ុស្តិ៍​បញ្ជាការ និង​កន្លែង​ជ្រើស​រើស​​ទ័ព នៅ​ទីក្រុង Raqqa ប្រទេស​ស៊ីរី តែ​ម្ដង។

 

ពេល​នេះ​​លោក​ពូទីន ​ចង់​​ឲ្យ​នាវា​ចម្បាំង Cruiser Moskva ដែល​កំពុង​នៅ​លើ​សមុទ្រ​មេឌីទែរ៉ាណេ ​ទៅ​​សហការ​​ជាមួយ​យោធា​​បារាំង​ ដែល​កំពុង​វាយប្រហារ​តាម​អាកាស​នៅ​ស៊ីរី​ស្រាប់។​នៅ​ថ្ងៃ​នេះ ​កង​កម្លាំង​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​​​បាញ់​មីស៊ីល ៣៤គ្រាប់​ទៅ​លើ​ទីក្រុង ​Raqqa ជា​តំបន់​កាន់​កាប់​របស់ ISIS រួម​ទាំង​​ទីក្រុង Idlib និង​ទីក្រុង Aleppo ។ កង​កម្លាំង​នេះ​ទៀតសោត បាន​បញ្ឈរ​គ្រាប់​​បាញ់​ចម្ងាយ​ឆ្ងាយ​ប្រភេទ Tu-160, Tu-95 និង Tu-22 ពី​មូលដ្ឋាន​រុស្ស៊ី​ផង​ដែរ៕

 

រុស្ស៊ី​ត្រៀម​​បញ្ជូន​នាវាចម្បាំង ទៅ​ពួតដៃ​ជាមួយ​ទ័ព​បារាំង វាយ ISIS

 

រុស្ស៊ី​ត្រៀម​​បញ្ជូន​នាវាចម្បាំង ទៅ​ពួតដៃ​ជាមួយ​ទ័ព​បារាំង វាយ ISIS

 

ចុចអាន៖ រុស្ស៊ី​រក​ឃើញ​ដាន​ក្រុម​ភេរវករ​​ធ្វើឲ្យ​ធ្លាក់​យន្តហោះ​នៅ​អេហ្ស៊ីប

 

ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ dailymail