គ្រូ​ម្នាក់​ ដោះ​ស្រាយ​លំហាត់​គណិតវិទ្យា​បាន​​​រង្វាន់​១លាន​ដុល្លារ

គ្រូ​ម្នាក់​ ដោះ​ស្រាយ​លំហាត់​គណិតវិទ្យា​បាន​​​រង្វាន់​១លាន​ដុល្លារ

សាស្ត្រាចារ្យ​​ជនជាតិ​នីហ្សេរីយ៉ា​ម្នាក់ ទទួល​បាន​ប្រាក់​រង្វាន់​​​ពី​វិទ្យាស្ថាន​គណិតវិទ្យា Clay ចំនួន ១លានដុល្លារ​អាមេរិក ក្រោយ​​ដោះ​ស្រាយ​លំហាត់​ដ៏​ពិបាក​មួយ​បាន ក្នុង​ចំណោម​លំហាត់​ដ៏​ពិបាក​ទាំង​៧។

 

គ្រូ​ម្នាក់​ ដោះ​ស្រាយ​លំហាត់​គណិតវិទ្យា​បាន​​​រង្វាន់​១លាន​ដុល្លារ

 

​លោក​សាស្ត្រាចារ្យ​បណ្ឌិត​រូប​នោះ មាន​ឈ្មោះ​ថា​ Opeyemi Enoch។ លោក​​បាន​បង្កើត​វិធី​ដោះស្រាយ​មួយ​នេះ​តាំង​ពី​ឆ្នាំ ២០១០ មក​ម្ល៉េះ ហើយ​ក្រោយ​មក​​គាត់​ទើប​អាច​​ដោះ​ស្រាយ​​វា​បាន ដែល​​ជា​លំហាត់​មួយ​ក្នុង​ចំណោម​លំហាត់​​​ទាំង​ ៧ របស់​ពានរង្វាន់ Millennium Problems។

 

លំហាត់​​ល្បងប្រាជ្ញា​ទាំង ៧​ ត្រូវ​បាន​ចងក្រង​​ដោយ​វិទ្យាស្ថាន The Clay Mathematics Institute ក្នុង​ឆ្នាំ ២០០០ ដែល​ប្រមូល​ពី​អ្នក​ប្រាជ្ញ​ល្បី​ៗ ហើយ​លំហាត់​ដែល​ដោះស្រាយ​បាន​នេះ​ឈ្មោះ«សម្មតិកម្ម​រីម៉ាន ឬ Riemann Hypothesis» បង្កើត​ឡើង​ដំបូង​ដោយ​អ្នក​ប្រាជ្ញ​គណិតវិទ្យា​អាល្លឺម៉ង់ Bernhard Riemann នៅ​ឆ្នាំ ១៨៥៩ ហើយ​ពេល​នេះ​​​គេ​នឹង​ប្រគល់​រង្វាន់​ ១លានដុល្លារ​ដល់​លោក Enoch ដែល​បាន​រក​ឃើញ​​​វិធី​ដោះ​ស្រាយ។​

 

គ្រូ​ម្នាក់​ ដោះ​ស្រាយ​លំហាត់​គណិតវិទ្យា​បាន​​​រង្វាន់​១លាន​ដុល្លារ

 

Dr. Enoch ​ដែល​កំពុង​បង្រៀន​នៅ​សាកលវិទ្យាល័យ​សហព័ន្ធ Oye Ekiti (FUOYE) នៅ​ប្រទេស​នីហ្សេរីយ៉ា បាន​និយាយ​ប្រាប់​ថា ​លោក​ត្រូវ​បាន​សិស្ស​ជាច្រើន​នាក់​ជំរុញ​ឲ្យ​សាកល្បង​ដោះ​ស្រាយ​លំហាត់​អាយុ​កាល ១៥៦ឆ្នាំ​មួយ​នេះ។ លោក​ថា ​មិន​មែន​ដើម្បី​រង្វាន់​នោះ​ទេ តែ​ដោយសារ​​ការ​លើក​ទឹកចិត្ត ទុក​ចិត្ត​របស់​សិស្ស ទើប​ធ្វើ​ឲ្យ​គាត់​រក​ដំណោះស្រាយ​បាន។

 

សាស្ត្រាចារ្យ​រូប​នេះ​បាន​ធ្វើ​បទ​បង្ហាញ ​បញ្ជាក់​ភស្តុតាង កាលពី​ថ្ងៃ​ទី ១១វិច្ឆិកា ​ក្នុង​អំឡុង​សន្និសីទ​អន្តរជាតិ​ស្ដី​ពី​វិទ្យាសាស្ត្រ​កុំព្យូទ័រ និង​គណិតវិទ្យា​ នៅ​ទីក្រុង Vienna ប្រទេស​អូទ្រីស ទើប​ក្រុម​អ្នក​ជំនាញ​យល់​ស្រប​តែ​ម្ដង៕

 

វីដេអូ​បង្ហាញ​ត្រួសៗ​ពី Riemann Hypothesis៖

 

 

ចុចអាន៖ គ្រូ​គណិតវិទ្យា​ ល្បី​សង្ហាជាង​គេ​លើ​លោក

 

ប្រែ​សម្រួល៖​ ឡេង ភារុណ
ប្រភព៖ dailymail