បេក្ខនារី​១០​រូប​របស់​កម្មវិធី​បេសកកម្ម​សម្រក​រាង ចូល​រួម​វគ្គ «​សុខភាព​និង​សម្រស់»


បេក្ខនារី​១០​រូប​របស់​កម្មវិធី​បេសកកម្ម​សម្រក​រាង ចូល​រួម​វគ្គ «​សុខភាព​និង​សម្រស់»

​បេសកកម្ម​សម្រក​រាង​របស់​ទឹក​ដោះ​គោ​ស្រស់ ​សញ្ញា​ខ្លា​ឃ្មុំ ដែល​ជា​កម្មវិធី​ពេញ​និយម និង​ទាក់​ទាញ​បំផុត​សម្រាប់​មិត្ត​នារីនិង​ស្រ្តី​សម័យ​ថ្មី បាន​ឈាន​ចូល​មក​ដល់​សប្ដាហ៍​ទី៦​ដែល​ជា​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ហើយ។ ​នៅ​សប្តាហ៍នេះ បេក្ខនារី​ទាំង​១០​រូប នឹង​ជួប​គ្នា​ក្នុង​កម្មវិធី​វគ្គ​ខ្លី​ស្តី​ពី​សុខភាព​និង​សម្រស់ នៅ​ក្លឹប​ហាត់​ប្រាណ​ ស៊ុបភើហ្វិទ ដើម្បី​ស្វែង​​​យល់​អំពី​​​គន្លឹះ​សំខាន់​ៗ​ដូច​ជា៖
១.គន្លឹះ​ដែល​ជួយ​ឲ្យ​អ្នក​សម្រក​ទម្ងន់​ របប​អាហារ និង​ការ​ហាត់​ប្រាណ
២.គន្លឹះ​ក្នុង​ការ​ហាត់​ប្រាណ​ បង្ហាញ​ដោយ​គ្រូ​បង្ហាត់​របស់​ក្លឹប​ហាត់​ប្រាណ​ស៊ុបភើហ្វិទ
៣.បៀប​ផាត់​មុខ ​បង្ហាញ​ដោយ​កញ្ញា​ផ្លយ ពី​ហាង​សាឡន​សម្ផស្ស​ភេ
៤.ការ​ដើរ​ម៉ូដ​បង្ហាត់​ដោយ​កញ្ញា​កេសី មក​ពី​ ខេម​បូ​ឌាន​ស៊ុប​ភើ​ម៉ូ​ឌែល
 

បេក្ខនារី​១០​រូប​របស់​កម្មវិធី​បេសកកម្ម​សម្រក​រាង ចូល​រួម​វគ្គ «​សុខភាព​និង​សម្រស់»
 
កម្មវិធី​នេះ មិន​ត្រឹម​តែ​ផ្ដល់​អត្ថ​ប្រយោជន៍​ដល់​បេក្ខនារី​ទាំង​១០​រូប ជាមួយ​ការ​សម្រក​រាង​ដោយ​ជោគ​ជ័យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ផ្ដល់​អត្ថ​ប្រយោជន៍​យ៉ាង​ច្រើន​ផង​ដែរ​ដល់​ប្រិយ​មិត្ត និងស្រ្ដី​ទាំង​អស់ ដែល​បាន​តាម​ដាន​កម្មវិធី ពី​ព្រោះ​កម្មវិធី​បាន​នាំ​មក​នូវ​គន្លឹះ​សម្រក​រាង ការ​ថែរក្សា​សុខភាព​និង​សម្រស់​សំខាន់ៗ​ជា​ច្រើន។
 

បេក្ខនារី​១០​រូប​របស់​កម្មវិធី​បេសកកម្ម​សម្រក​រាង ចូល​រួម​វគ្គ «​សុខភាព​និង​សម្រស់»
 
បេសក​កម្ម​សម្រក​រាង​របស់​ទឹក​ដោះ​គោ​ស្រស់​ សញ្ញា​ខ្លា​ឃ្មុំ ជា​កម្មវិធី​សុខភាព និងសម្រស់​ដ៏​ស័ក្តិ​សម​និង​មាន​ប្រសិទ្ធ​ភាព​បំផុត​សម្រាប់​មិត្ត​នារី និង​ស្ត្រី​សម័យ​ថ្មី​ដែល​ស្រឡាញ់​សុខភាព និង​សម្ផស្ស។ កម្មវិធី​ដែល​មាន​រយៈ​ពេល​៦​សប្តាហ៍ ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​១​ ខែ​តុលា​ ឆ្នាំ​២០១៥ ដល់​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បង្កើត​ឡើង​ក្នុង​គោល​​​បំណង​​​​​​បង្ហាញ​​​ពីគន្លឹះ​ជោគ​​​ជ័យ​​​ក្នុង​​​ការ​​​​​​សម្រក​រាង ដោយ​មាន​ទឹក​​​ដោះ​​​គោ​សញ្ញា​ខ្លា​​​ឃ្មុំជា​​​ផ្នែក​មួយ​ដ៏​សំខាន់។ នៅ​ក្នុង​កម្មវិធី​នេះ​មាន​បេក្ខនារី​ចូល​រួម​ទាំង​អស់៤៤​រូប​ ដោយ​តម្រូវឱ្យ​គាត់​ពិសា​ទឹក​ដោះ​គោ​សញ្ញា​ខ្លាឃ្មុំ​ ៣​ពេល​ក្នុង​១​ថ្ងៃ ហើយ​ជម្រុះ​រៀង​រាល់​សប្តាហ៍​កំណត់​ទៅ​លើ​បេក្ខនារី​ដែល​ស្រក​ទម្ងន់​ច្រើន​ជាង​គេ​នឹង​បន្ត​ទៅ​កាន់​វគ្គ​បន្ទាប់។
ចាប់​ពី​សប្តាហ៍​ទី​៣​ទៅ​បេក្ខនារី​ដែល​ចូល​រួម​ប្រកួត​ត្រូវ​បានឲ្យ​ហាត់​ប្រាណ​នៅ​ក្លឹប​ស៊ុបភើហ្វិទ​បន្ថែម​ពី​លើ​ការ​ញ៉ាំ​ទឹក​ដោះ​គោ​សញ្ញា​ខ្លា​ឃ្មុំ​រហូត​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ។
 

សូម​បញ្ជាក់​ថា បេក្ខ​នារី​ទាំង​១០​រូប​នឹង​ធ្វើការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី​២៣​​​ ខែ​វិច្ឆិកា​ ​​ឆ្នាំ​២០១៥ ដើម្បី​ស្វែង​រក​អ្នក​ឈ្នះ​លើ​ជ័យ​លាភី​បេសកកម្ម​សម្រក​រាង ជ័យ​លាភី​បេសកកម្ម​សម្រក​រាង​សម្រស់​ស្អាត  ជ័យ​លាភី​បេសកកម្ម​សម្រក​រាង​ដើរ​បង្ហាញ​ម៉ូដ  ជ័យ​លាភី​បេសកកម្ម​សម្រ​ករាង​ប្រជា​ប្រិយ​ភាព ជ័យ​លាភី​បេសកកម្ម​សម្រក​រាង​ចង្កេះ​តូច។  បន្ថែម​ពី​នេះ​លោក​អ្នក​នឹង​បាន​ជួប​ជាមួយ​តារា​ចម្រៀង​ជ័យ​លាភី​លេខ​១​របស់​កម្មវិធី​ខេម​បូឌាន​អាយ​ដល​ លោក​នី រតនា និង​កញ្ញា​ សុវត្ថិឌី​ធារិកា​ព្រម​ទាំង​ពិធីករ​ លោក​មូល សុវណ្ណ​គិរី​ និង​ពិធីការីនី​ ដ៏​ស្រស់​សោភា​កញ្ញា ហេង កែវ​នីតា។
 

ចង់​ដឹង​ថា តើ​បេក្ខនារី​រូប​ណា​ខ្លះ ទទួល​បាន​ជ័យ​លាភី​ខាង​លើ សូម​កុំ​ភ្លេច​ចូល​រួម​ទស្សនា​ទាំង​អស់​គ្នា នៅ​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ចាប់​ពី​ម៉ោង​៣​រសៀល ដល់​ម៉ោង​៦​ល្ងាច នៅ​ផ្សារ​ទំនើប អ៊ីអន៕