ដុកទ័រ​ម្នាក់​បាន​ស្នើរ​ឲ្យ ក្រុម​​ហ៊ុន​​ឧបករណ៍​​អេឡិច​​ត្រូនិច​​ទាំង​​អស់ បន្ថែម​​នូវ​មុខ​ងារ Bed Mode លើ​​ឧបករណ៍​​របស់​​ពួក​​គេ

កាលពីមុនមនុស្សភាគ ច្រើន​អាន​សៀវ​ភៅ​មុន​ពេល​ចូល​គេង តែ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ មាន​មនុស្ស​មិន​តិច​ទេ​ដែល​ចុច​ទូរស័ព្ទ​មុន​ពេល​ចូល​គេង ដូច​ជា​ជំនួស ការអានសៀវភៅ ដោយការ​អានពត៌​មាន​តាម​ស្មាត​ហ្វូន​វិញ អ្នកខ្លះទៀតចូលចិត្តលេងហ្គេម ឬ តាមដានបណ្តាញសង្គមផ្សេងៗមុនពេលចូលគេង ។​ ទោះជា​ស្មាត​ហ្វូនវាមានប្រយោជន៍យ៉ាងណាក៏ដោយ តែវាក៏មានគុណវិបត្តិដែរ ពិសេសគឺសំរាប់កុមារតែម្តង ។ ក្នុងពេលបច្ចុប្បន្នឪពុកម្តាយភាគច្រើនចូលចិត្តបង្ហាត់បង្រៀនកូនតាមរយៈកម្មវិធីមួយចំនួនលើស្មាតហ្វូន ឬ ថេបប្លេត ប៉ុន្តែពួកគេមិនបានគិតដល់គុណវិបត្តដែលអោយ កុមារសំលឹងមើល​អេក្រង់ថេ​ប្លេតយូរ​ពេក​ទេ ពិសេសគឺពេលយប់តែម្តង ។

ដុកទ័រ​ម្នាក់​បាន​ស្នើរ​ឲ្យ ក្រុម​​ហ៊ុន​​ឧបករណ៍​​អេឡិច​​ត្រូនិច​​ទាំង​​អស់ បន្ថែម​​នូវ​មុខ​ងារ Bed Mode លើ​​ឧបករណ៍​​របស់​​ពួក​​គេ

 ដោយសំលឹងឃើញគុណវិបត្តិទាំងនេះហើយ ទើបមានដុកទ័រជនជាតិអង់គ្លេសម្នាក់បានធ្វើការស្នើរ ទៅ​ក្រុម​ហ៊ុន​ឧបករណ៍អេឡិចត្រូនិចទាំងអស់តាមរយៈសារពត៌មានអន្តរជាតិ BBC ថា អ្នកផលិតស្មាតហ្វូន ឬ ថេ​ប្លេត គួរតែបន្ថែមមុខងារ Bad Mode នៅលើឧបករណ៍របស់ពួកគេ ដើម្បីអោយមនុស្ស ឬ កុមារ​អាច​ទទួលដំណេកបានស្កប់ស្កល់ ។ ម្យ៉ាងវិញទៀតការមើលអេក្រង់ស្មាតហ្វូន និង ថេ​ប្លេត​នៅ​ពេល​យប់​យូរ​ពេក ក៏អាចធ្វើអោយភ្នែករបស់យើងមានបញ្ហាដែរ ព្រោះបច្ចុប្បន្ននេះស្មាតហ្វូន និង ថេ​ប្លេត ភាគ​ច្រើន​មាន​អេក្រង់​កាន់​ធំ និង ពន្លឺកាន់តែខ្លាំង ហើយវាក៏កាន់តែអាក្រក់សំរាប់មនុស្សដែរ ដោយសារតែ​ឧបករណ៍​ទាំងនោះបញ្ចេញពន្លឺពណ៌ខៀវមកខ្លាំងពេក ។

ដុកទ័រ​ម្នាក់​បាន​ស្នើរ​ឲ្យ ក្រុម​​ហ៊ុន​​ឧបករណ៍​​អេឡិច​​ត្រូនិច​​ទាំង​​អស់ បន្ថែម​​នូវ​មុខ​ងារ Bed Mode លើ​​ឧបករណ៍​​របស់​​ពួក​​គេ

យ៉ាងណាមិញ​នេះក៏ជាគំនិតមួយដ៏ល្អដែលក្នុងការបន្ថែមមុខងារ Bed Mode នេះលើស្មាតហ្វូន ឬ ថេ​ប្លេត ព្រោះថាឧបករណ៍ទាំងនោះមានទាំង គុណសម្បត្តិ និង គុណវិបត្តិ ដូច្នេះហើយ បើកាត់​បន្ថយ​គុណ​វិបត្តិអោយបានច្រើន គឺវាផ្តល់ផលល្អទាំងក្រុមហ៊ុនផលិត និង ផល​ល្អទាំងអ្នកប្រើប្រាស់ ។

  • ដោយ: Samphas
  • 2:10 PM, 18 November
  • ប្រភព: BBC
  • Tag: សុខភាព