មុន​នេះ​! ប៉ូលិស​ស្រុក​សង្កែ​សម្រេច​បាញ់​ក្របី​ឡើង​.​កមួយ​ក្បាល​ងាប់​តែ​ម្តង

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​​ទៀត​ថា នៅ​មុន​​បន្តិចនា​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៥ នេះ សត្វ​ក្របី​ឡើង​.​ក​​មួយ​ក្បាល​ ដែល​បាន​វ័ធ​មនុស្ស​​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​សម្រេច​បាញ់​ឱ្យ​ងាប់​តែ​ម្តង ស្ថិត​នៅ​ចំណុច​ក្បែរ​វត្ត​ថ្មី ឃុំ​រកា ស្រុក​សង្កែ បន្ទាប់​ចាំ​ឃ្លាំមើលអស់​​រយៈពេល​ជា​ច្រើន​ម៉ោង​​ ។ គួរ​រំលឹក​ថា រសៀល​នេះ ប៉ូលិស​ស្រុក​សង្កែ​ប្រកាស​ឱ្យ​ពលរដ្ឋ​ឃុំ​រកា​ប្រុង​ប្រយ័ត្ន បន្ទាប់​ពី​ក្របី​ឡើង​.​កមួយ​ក្បាល​វ័ធ​មនុស្ស​ស្លាប់​១ របួសធ្ងន់​១