អង់គ្លេស​ចេញ​ឈុត​ទាហាន​ថ្មី​ឲ្យ​ប៉ូលិស​ខ្លួន​ពាក់​ ដឹង​មាន​អ្វី​ខ្លះ​អត់?

អង់គ្លេស​ចេញ​ឈុត​ទាហាន​ថ្មី​ឲ្យ​ប៉ូលិស​ខ្លួន​ពាក់​ ដឹង​មាន​អ្វី​ខ្លះ​អត់?

ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​នៅ​ទីក្រុង​ប៉ារីស​រួច​មក​ កង​កម្លាំង​ប្រដាប់​អាវុធ​តាម​ប្រទេស​មួយ​ចំនួន​ត្រូវ​បាន​ពង្រឹង​យ៉ាង​ខ្លាំង។ ងាក​ទៅ​មើល​ប៉ូលិស​នៅ​អង់គ្លេស​ ក្នុង​ព្រឹត្តិការ​ប្រកួត​បាល់​ទាត់​រវាង​អង់គ្លេស​ និង​បារាំង​ ប្រទេស​នេះ​បាន​ចេញ​នូវ​ឈុត​ទាហាន​ថ្មី​មួយ​ឲ្យ​កង​កម្លាំង​របស់​ខ្លួន​ពាក់។ បើ​ចង់​ដឹង​ថា​ ឈុត​ទាហាន​ថ្មី​របស់​ប៉ូលិស​អង់គ្លេស​មាន​អ្វី​ខ្លះ​ ទៅ​មើល​ខាង​ក្រោម​នេះ៖

 

អង់គ្លេស​ចេញ​ឈុត​ទាហាន​ថ្មី​ឲ្យ​ប៉ូលិស​ខ្លួន​ពាក់​ ដឹង​មាន​អ្វី​ខ្លះ​អត់?

 

ក្បាល៖ ពាក់​មួក​ការ​ពារ​ និង​វ៉ែនតា ​អាច​ការពារ​​គ្រាប់​កាំភ្លើង​​បាញ់​ក្នុង​ចម្ងាយ​កៀក​ៗ​ខ្លួន​បាន។

 

លើ​ទ្រូង​ និង​ស្មា៖ មាន​វិទ្យុ​ទាក់​ទង​ និង​កាស​ស្ដាប់​សំឡេង

 

លើ​ស្មា​ខាង​ឆ្វេង៖ អាវ​មាន​ប៉ាក់​លេខ​អត្តសញ្ញាណ​ ការ​ពារ​ពី​ការ​បន្លំ

 

សៀត​ចង្កេះ​ខាង​ឆ្វេង៖ មាន​កាំភ្លើង​ឆក់​ កម្លាំង​៥០​ ០០០​វ៉ុល អាច​ចាប់​ឧក្រិដ្ឋជន​ទាំង​រស់​​ដោយ​​ការបាញ់​ឲ្យ​​ឆក់​

 

ស្រោម​ដៃ Kevlar៖ ផលិត​ពី​ប្លាស្ទិក​ដ៏​រឹង​មាំ​ អាច​ទប់​គ្រាប់​កាំភ្លើង​ និង​កាំបិត​ចាក់​បាន

 

ជង្គង់៖ មាន​ពាក់​ទ្រនាប់​ការពារ

 

កាំភ្លើងវែង​ម៉ាក​ SIG 516៖ ជា​កាំភ្លើង​បំពាក់​បង់​មាន​៣០​គ្រាប់​ អាច​ផ្ដួល​ឧក្រិដ្ឋជន​ក្នុង​ចម្ងាយ​១០៦​ម៉ែត្រ​បាន។ ហើយ​នៅ​លើ​កាំភ្លើងវែង​នេះ​មាន​បំពាក់​ដោយ​ភ្លើង​ចង្អុល​គោលដៅ​ពណ៌​ក្រហម​ និង​មាន​កាណុង​សម្រាប់​បាញ់​ភ្លើង​ Flashlight

 

ស្មង​ជើង៖ បំពាក់​ការ​ការពារ​ពី​រងើក​ភ្លើង​

 

សៀត​ចង្កេះ​ខាង​ស្ដាំ៖ មាន​កាំភ្លើង​ខ្លី​មាន​១៧​គ្រាប់​ អាច​សម្លាប់​សត្រូវ​ក្នុង​ចម្ងាយ​៤៥​ម៉ែត្រ​ចុះ

 

លើ​ខ្លួន៖ បំពាក់​សាក់គីដូ​សម្រាប់​ផ្ទុក​បង់​កាំភ្លើង​បន្ថែម៕

 

 

ចុច​អាន៖ តាំង​ចេញ​ដំបូង​រហូត​មក​ដល់​ឥឡូវ ​​ម៉ូតូ​អាគុប​​ប្រែ​ប្រួល​យ៉ាង​ណា​ខ្លះ?

 

អង់គ្លេស​ចេញ​ឈុត​ទាហាន​ថ្មី​ឲ្យ​ប៉ូលិស​ខ្លួន​ពាក់​ ដឹង​មាន​អ្វី​ខ្លះ​អត់?

 

 

ប្រភព៖ dailymail

 

នាំមកជូនដោយ

អង់គ្លេស​ចេញ​ឈុត​ទាហាន​ថ្មី​ឲ្យ​ប៉ូលិស​ខ្លួន​ពាក់​ ដឹង​មាន​អ្វី​ខ្លះ​អត់?