រដ្ឋមន្ត្រី​៖​ការកើនឡើង​កម្តៅ​ភពផែនដី បាតុភូតធម្មជាតិ បាន​ជះឥទ្ធិពល ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​សុខភាព​ភាព​

ភ្នំពេញ: លោក ខៀវ កាញារីទ្ធ បាន​លើកឡើងថា នៅលើ​ពិភពលោក ក៏ដូចជា​កម្ពុជា​ផងដែរ នាពេល​បច្ចុប្បន្ននេះ កំពុង​បញ្ហា​ប្រឈម ការកើនឡើង​កម្តៅ​ភពផែនដី បាតុភូតធម្មជាតិ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់ព្យុះ ដែល​បញ្ហា​ទាំងនេះ បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​សុខភាព​ភាព​។​

​ថ្លែង​ក្នុង​ពិធី​បើក​សិក្ខាសាលា​បណ្តុះបណ្តាល ស្តីពី​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការប្រែប្រួល​អាកាសធាតុ នា​ព្រឹក​ថ្ងៃទី ១៨ វិច្ឆិកា​ឆ្នាំ ២០១៥ នៅ​​សណ្ឋាគារ ហ៊ី​ម៉ា​វ៉ា​រី លោក ខៀវ កាញារីទ្ធ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា ការប្រែប្រួល​អាកាសធាតុ ជា​បញ្ហា​ប្រឈម​មួយ ដែល​កំពុង​កើតឡើង​នៅលើ​ពិភពលោក ក៏ដូចជា​កម្ពុជា ក្នុងនោះ​រួមមាន ការកើនឡើង​កម្តៅ​ភពផែនដី បាតុភូតធម្មជាតិ គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ ខ្យល់ព្យុះ ការខូចខាត​ប្រព័ន្ធ​អេកូឡូស៊ី ការបាត់បង់​ជីវៈចម្រុះ ការកើត​ជំងឺ​ដ​ង្កា​ត់​ប្លែកៗ បំផ្លាញ​ជីវិត​មនុស្ស​ស​ត្វ ដែល​បញ្ហា​នេះ បាន​ជះឥទ្ធិពល​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​សុខភាព​ភាព​សាធារណៈ​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បញ្ជាក់ថា អ្នកព័ត៌មាន​ត្រូវមាន​ចំណេះដឹង និង​ពាក្យ​បច្ចេកទេស ជុំវិញ​វិស័យ​បរិស្ថាន និង​ការប្រែប្រួល អាកាសធាតុ​ដើម្បី​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ងាយ​យល់ តាមរយៈ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​។​

​លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់ថា "​យើង​ធ្វើ​សិក្ខាសាលា​នេះ យើង​នឹង​ទទួលបាន​ចំណេះដឹង​ពី​បរិស្ថាន ហើយ​មិនមែន​ត្រូវតែ​សរសេរ​បញ្ហា​នេះ រហូត​នោះទេ អាចធ្វើ​ឲ្យ​គេ​ធុញ ប៉ុន្តែ​អ្នកសារព័ត៌មាន យើង​ត្រូវមាន​ចំណេះដឹង​វិទ្យាសាស្ត្រ​ជា​មូលដ្ឋាន ចៀសវាង​ផ្សាយ​ទៅ​ខុស ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ភ័ន្តច្រឡំ ហើយ​បើ​យើង​ផ្សាយ​ខុស​តម្លៃ​ខ្លួន​អ្នកកាសែត​ក៏​ធ្លាក់​ដែរ​"​។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏បាន​ជំរុញ​លើកទឹកចិត្ត​ដល់​អ្នក​សា​ព័ត៌មាន នៅ​កម្ពុជា​ទាំងអស់ ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​ពី​ការប្រែប្រួល​អាកាសធាតុ ឲ្យ​បាន​ច្រើន ដើម្បី​ឲ្យ​ប្រជាជន​អាច​ត្រៀមខ្លួន​បន្ស៊ាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ នៅពេល​បច្ចុប្បន្ន និង​ទៅ​ថ្ងៃ​អនាគត​៕​