រវាង Windows, Mac OS និង Linux តើ​អ្នក​នឹង​ជ្រើស​យក​មួយ​ណា​ដើម្បី​ប្រើ? (ស្វែង​យល់បន្ថែម)

តាមរយៈប្រព័ន្ធ​ប្រតិបត្តិការ សម្រាប់កុំព្យូទ័រ ទាំងបីនេះ សុទ្ធតែមាន អត្ថប្រយោជន៍ រៀងៗខ្លួន និង មានចំនុចល្អ រៀងៗខ្លួន។ នៅថ្ងៃនេះ ខេមបូ នឹងជម្រាបជូន អ្នកខ្លះៗ អំពីប្រព័ន្ធ ប្រតិបត្តិការ ទាំងបីនេះ ថាតើមួយ ណាដែល ដែលមាន អត្ថប្រយោជន៍ ដល់មិត្ត អ្នកអាន។

រវាង Windows, Mac OS និង Linux តើ​អ្នក​នឹង​ជ្រើស​យក​មួយ​ណា​ដើម្បី​ប្រើ? (ស្វែង​យល់បន្ថែម)

  • Windows

ចំណោមប្រព័ន្ធប្រតិបត្តិការទាំងបីនេះ Windows គឺជាប្រព័ន្ធ ប្រតិបត្តិការ ដែលមានភាព ទូលំទូលាយ និង ពេញនិយម ជាងគេបំផុត ហើយជាប្រព័ន្ធ ប្រតិបត្តិការ ដែលងាយស្រួល ក្នុងការប្រើ ប្រាស់មាន ភាពសាមញ្ញ មិនស្មុគស្មាញ វាមិនត្រឹម តែជាប្រព័ន្ធ ប្រតិបត្តិការ សម្រាប់ អ្នកឌីហ្សាញ រូបភាព ឬ ការងារទូទៅ ផ្សេងៗឡើយ វាក៏ជាប្រព័ន្ធ ប្រតិបត្តិការ ដែលត្រូវចិត្ត អ្នកលេង ហ្គេមដែរ។ ដោយហេតុ ថាប្រព័ន្ធប្រតិបត្តិការ នេះមានគេ ប្រើប្រាស់ច្រើន និង ងាយដំណើរការ មុខងារផ្សេងៗ ទើបអ្នកផលិត ហ្គេមល្បីៗ សម្រេចផលិត ផ្តោតគោល ដៅធំ សម្រាប់ប្រព័ន្ធ ប្រតិបត្តិការនេះ អោយបាន លឿននិងរហ័ស ជាងប្រព័ន្ធប្រតិបត្តិ ការដទៃ។

រវាង Windows, Mac OS និង Linux តើ​អ្នក​នឹង​ជ្រើស​យក​មួយ​ណា​ដើម្បី​ប្រើ? (ស្វែង​យល់បន្ថែម)

មិនមែនថាប្រព័ន្ធប្រតិបត្តិការ មួយនេះ មិនមាន គុណវិបត្តិ នោះទេ ដោយសារតែ វាមានគេ ប្រើប្រាស់ច្រើន ដូច្នេះ Hacker គឺផ្តោត គោលដៅ វាយប្រហារ ទៅលើប្រព័ន្ធ ប្រតិបត្តិការ មួយនេះ ជាងគេ ហើយអ្នកនឹង ងាយក្លាយ ជាជន រងគ្រោះបំផុត មិនត្រឹម តែប៉ុណ្ណោះដើម្បីការពារ អ្នកក៏ត្រូវទិញ កម្មវិធីកម្ចាត់ មេរោគមក ប្រើដែរ។ តាមពិតទៅ Windows មិនមែនជា ប្រព័ន្ធប្រតិបត្តិការ ដាក់អោយ ប្រើប្រាស់ ដោយឥតគិត ថ្លៃទេ អ្វីដែលយើង ប្រើរាល់ថ្ងៃ គឺជា របស់ Crack ដែលមានប្រភព មិនច្បាស់ លាស់ប៉ុណ្ណោះ ប្រសិនបើអ្នក ចង់ទិញវា តម្លៃមិន តិចជាង 100 ដុល្លារឡើយ។ គុណវិបត្តិ ចុងក្រោយ របស់ Windows គឺដើរយឺត ជាង Mac OS និង Linux តែបញ្ហានេះ ត្រូវបាន ដោះស្រាយនៅ Windows 10 ហើយ។

  • Mac OS

Mac OS គឺជាប្រព័ន្ធ ប្រតិបត្តិការ ដែលអាច ប្រើប្រាស់ បានតែ កុំព្យូទ័រ Apple ប៉ុណ្ណោះ តែវាក៏អាច កែច្នៃមកប្រើ សម្រាប់កុំព្យូទ័រ ធម្មតាបានដែរ គ្រាន់តែ មិនល្អដូច ប្រើលើ កុំព្យូទ័រ Apple ឡើយ។ សម្រាប់អ្នកដែល ចូលចិត្ត លេងហ្គេម ប្រហែលជា ខកបំណង ប្រសិនបើទិញ វាយកមក ប្រើប្រាស់ ព្រោះវា សម្រាប់ តែធ្វើ ការងារផ្សេងៗ ជាពិសេស សាកសម សម្រាប់អ្នក សរសេរកូដ, រៀនសូត្រ ពីបច្ចេកវិទ្យា, ផ្នែកបណ្តាញ បច្ចេកវិទ្យា ប៉ុណ្ណោះ ដោយសារ តែប្រព័ន្ធ ប្រតិបត្តិការ នេះដើរលឿន។ ចំពោះកម្មវិធី Mac OS មិនសូវមាន ច្រើនដូច Windows លើបណ្តាញ អ៊ីនធើណែតទេ តែវាមាន មុខងារល្អៗ ជាច្រើន នៅលើវាស្រាប់ តែម្តងដោយ មិនចាំបាច់ ទាញយក បន្ថែមឡើយ ហើយវា ក៏ល្អប្រើ សម្រាប់អ្នកមាន iPhone និង ឧបករណ៍ ផ្សេងៗរបស់ Apple ដែរ។

រវាង Windows, Mac OS និង Linux តើ​អ្នក​នឹង​ជ្រើស​យក​មួយ​ណា​ដើម្បី​ប្រើ? (ស្វែង​យល់បន្ថែម)

មិនមែនថាប្រព័ន្ធប្រតិបត្តិការ នេះមាន សុវត្ថិភាពខ្ពស់ មិនអាច វាយប្រហារ បាននោះទេ គ្រាន់តែ វាមិនងាយ រងគ្រោះ ប៉ុណ្ណោះ ព្រោះ Hacker ដែលចូលចិត្ត លេងសើច មិនសូវផ្តោត លើវា ប៉ុន្មានទេ តែប្រសិន បើវាត្រូវបាន វាយប្រហារហើយ មានន័យថា កុំព្យូទ័រដែល កំពុងតែ រងគ្រោះនោះ គឺជាគោលដៅ តែមួយរបស់ Hacker នោះតែម្តង។ ប្រព័ន្ធប្រតិបត្តិ ការនេះ មិនចាំបាច់ អស់លុយ ទិញឡើយ វានឹងដាក់ អោយ Update រាល់ Apple បញ្ចេញម្តងៗ សម្រាប់កុំព្យូទ័រ របស់ខ្លួន។

  • Linux

វាគឺជាប្រព័ន្ធប្រតិបត្តិការដែលខុស ដាច់ពី Windows និង Mac OS ព្រោះអី ប្រព័ន្ធប្រតិបត្តិ ការនេះ មានភាព ស្មុគស្មាញ ទាំងការ ប្រើប្រាស់ ទាំងផ្ទៃ អ៊ីនធើហ្វេស ហើយវាជា ប្រព័ន្ធប្រតិបត្តិការ មួយដែល ផ្តោតលើ ប្រព័ន្ធសុវត្ថិភាព ខ្លាំងបំផុត ជាពិសេស គឺសាកសម សម្រាប់ Hacker និង ផ្នែកសន្តិសុខ ពត៌មានវិទ្យា ហើយអ្នក សរសេកូដ ព្រោះ Linux វាអាច វាយប្រហារ ទៅកាន់ Windows និង Mac OS បាន មិនត្រឹម តែប៉ុណ្ណោះ វាមាន សមត្ថភាព អាចវាយប្រហារ ឧបករណ៍ ដទៃទៀតបាន ផងដែរ ដូចជា ស្មាតហ្វូនជាដើម។  

រវាង Windows, Mac OS និង Linux តើ​អ្នក​នឹង​ជ្រើស​យក​មួយ​ណា​ដើម្បី​ប្រើ? (ស្វែង​យល់បន្ថែម)

ចំពោះគុណវិបត្តិរបស់វា អាចនឹងជា បញ្ហាចោទសម្រាប់ អ្នកប្រើប្រាស់ វាដំបូង ហើយមិនសូវ បានយល់ដឹង ពីវា ដល់ថ្នាក់ ឈឺក្បាល វិលមុខ ទៀតផង ក្រោយពីបាន សាកល្បងវា ព្រោះវាមិនមែន ជាប្រព័ន្ធប្រតិបត្តិការ ដែលសាកសម សម្រាប់មនុស្ស ទូទៅប្រើ ប្រាស់ទេ តែប្រិយមិត្ត ដែលស្រលាញ់ វិស័យពត៌មានវិទ្យា គួរតែ យល់ដឹង និង សាកល្បង ពីវាព្រោះ ប្រព័ន្ធប្រតិបត្តិ ការនេះ ដាក់ទាញយក អោយប្រើប្រាស់ ដោយមិន ចាំបាច់ អស់មួយរយ រៀលឡើយ។

  • ដោយ: Meng
  • 2:26 PM, 18 November
  • ប្រភព: ខេមបូរីផត
  • Tag: ចំណេះដឹងទូទៅ