បង​​ជីដូនមួយ​​ចាប់​ប្អូនស្រីអាយុ​១៤​ឆ្នាំ​​រំលោភ​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​បញ្ជូន​ទៅ​តុលាការ

ខេត្តកំពង់ចាម ​៖ ​កម្មករ​សំណង់​ម្នាក់​ឈ្មោះ ស្រូ​យ គី​ម​ស្រ៊​ន់ ហៅ​ពេជ្រ អាយុ​២៣​ឆ្នាំ រស់​នៅភូមិ​បឹង​កុក​១ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម​ ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​នៅ​រសៀល​ថ្ងៃទី១៨ វិច្ឆិកា ២០១៥ នេះ បន្ទាប់​ពីបានធ្វើ​សកម្ម​ភាព​ចាប់​ប្អូនស្រី​ជីដូនមួយរបស់​ខ្លួន​អាយុ​១៤​ឆ្នាំរំ​លោភ​សេពសន្ថវៈ​​​​រហូត​បាន​សំរេច​​កាល​ពី​យប់​ថ្ងៃ​ទី​១៦ វិច្ឆិកា ត្រង់​ចំណុច​ផ្ទះល្វែង​ក្រោយ​ផ្សា​របឹង​កុក៕

​អធិការ​នគរបាល​ក្រុង​កំពង់ចាម លោក​វរ​សេនី​យ៍ត្រី ស៊ឹង ​ចាន់​អូន បានឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នេះ​ និងប្អូនស្រី​ជីដូនមួយ​ឈ្មោះ​«​វ​សណ​» បាន​ចេញពីផ្ទះ​មក​ធ្វើការ​ជា​កម្មករ​សំណង់​នៅផ្ទះ​ល្វែង​មួយ​កន្លែង
ស្ថិត​នៅ​ក្រោយ​ផ្សា​របឹង​កុក ក្នុងភូមិ​ទី​១៤ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម ដើម្បី​យក​ប្រាក់​ផ្ត​ត់​ផ្គង់ជីវភាព​គ្រួសារ​រៀង​ៗ​ខ្លួន ។

​ក្មេង​ស្រី​​រង​គ្រោះ​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នាង​បាន​មក​ធ្វើការ​នៅផ្ទះ​ល្វែង​ខាងក្រោយ​ផ្សា​របឹង​កុក​ផ្នែក​យួរ​កំបោរ​ និង​ជូត​ឥដ្ឋការ៉ូ លុះ​នៅ​ថ្ងៃ​ទី​១៦ ​វិច្ឆិកា ២០១៥ នាង​បាន​មក​ធ្វើការ​នៅ
ជាន់​​ទី​២​​មាន​គ្នា​ចំនួន​៥​នាក់​មាន​ទាំង​មេជាង​ផង​ដែរ  ។   

រហូត​មក​ដល់​វេលា​ម៉ោង​៤​ល្ងាច​ជាង​បាន​ចេញ​ទៅ​ផ្ទះ​អស់  នៅ​សល់​តែ​នាង​និង​បងប្រុស​ជីដូនមួយ​ឈ្មោះ​ពេជ្រ  កំពុង​តែ​បូក​ជណ្តើ​រ ហើយ​នាង​វិញជា​អ្នក​ជូត​តាម​ក្រោយ​ឲ្យ​ស្អាត ហេតុតែ​ស្ងាត់​មិន​មាន​អ្នក​ណា​នោះ បងប្រុស​ជីដូនមួយ​របស់​នាង​បាន​ចាប់សំរាត​ខោ​នាង​ចេញ​រួច​ធ្វើ​សកម្ម​ភាព​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សំរេច​តែ​ម្តង៕