​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ចំណាត់ការ​របស់​អាជ្ញាធ​រ និង​មន្ត្រី​ជំនាញ​ជលផល​ខេត្តពោធិ៍សាត់​

​ដោយ​៖​ចំរើន​លាភ​

​ខេត្តពោធិ៍សាត់​៖​លោក ម៉ៅ ធនិន ជា​អភិបាលខេត្ត​លោក ពុំ វិមល់ ជា​នាយ​ខណ្ឌ លោក ឆាយ មន ជា​នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត និង​លោក ច្រឹង តាំង​លី ជា​នាយផ្នែក​ពោធិ៍សាត់​គ្រប់គ្រង​២​ស្រុក គឺ​ស្រុក​ក្រគរ និង​ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ និង​លោក ពិន វុទ្ធី នាយ​សង្កាត់​កំពង់​លួង ស្រុក​ក្រគរ មិនមាន​វិធានការ​ចំពោះ​ការប្រើ​ឧបករណ៍​នេសាទ​ល្មើសច្បាប់​យ៉ាង​អនាធិបតេយ្យ​ប្រភេទរ​បាំងសាច់​ស្បៃ​របាំង​លប​ណ​រ៉ាវ​ប្រភេទ​ធំៗ និង​វែងៗ​ដែលមាន​ប្រវែង​រាប់​យរ​រាប់ពាន់​ម៉ែត្រ​នៅ​ចំណុច​ភូមិ​ថ្កោល​ជ្រោយ​ស្ដី​ផ្លូវ​ជ័យ​កំពង់​វែ​ល​ធំ​ជ្រោយ​តា​សុខ​កំពង់​លួង ស្ថិតនៅក្នុង​ឃុំ​អ​ន្សា​ចំបក់​រួមទាំង​ឃុំ​ក្បាល​ត្រាច​ឃុំ​កំពង់​លួង​ស្រុក​ក្រគរ និង​តំបន់​មួយចំនួនទៀត​នៅក្នុង​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់​នៅឡើយ​។​

​បើតាម​ប្រភព​បាន​ឲ្យ​ដឹងថា គេ​គ្រាន់តែ​សង្កេតឃើញ​ជំនាញ​ជលផល​ខាងលើ​ចុះបង្ក្រាប​តែ​ឧបករណ៍​នេសាទ​តូចតាច​មួយចំនួន​នៅក្នុង​ស្រុក​ក្រគរ​និង​ស្រុក​កណ្ដៀង​តែប៉ុណ្ណោះ​ដែល​ករណីនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា​ក្រុម​ជលផល​ខាងលើ​បង្ក្រាប​តែ​អាតូច​យក​របាយការណ៍​ជូន​មេ​។​

​ចំណែក​អា​ធំ​ទុក​ចិញ្ចឹម​ឆ្នាំង​ដែល​ទង្វើ​បែបនេះ​វា​បាន​ផ្ទុយទៅនឹង​អនុសាសន៍​ដ៏​មាន​អត្ថន័យ​មួយ​ឃ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​លើកឡើងថា ធ្វើជា​មន្ត្រី​ត្រូវ​កុំ​ភ្លេច​តួនាទី និង​ភារកិច្ច​របស់ខ្លួន​ធ្វើជា​មន្ត្រី​ត្រូវ​បម្រើ​ប្រជារាស្ត្រ​មិនមែនជា​ចៅហ្វាយ​របស់​រាស្ត្រ​នោះទេ​។ ធ្វើជា​មន្ត្រី​ត្រូវធ្វើ​យ៉ាងណា​អោយ​ប្រជារាស្ត្រ​ម្ចាស់ឆ្នោត​បាន​ស្ងប់ចិត្ត​ខ្លះ​ផង កុំអោយ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ក្ដៅក្រហាយ​។​

​គួររំលឹកថា កាល​ពេល​ថ្មីៗ​នេះ​សម្ដេច​តេ​ជោ ហ៊ុន សែន បានចេញ​សារ​មួយ​នៅលើ​អា​ខោ​ន​ហ្វេ​ស​បុក​របស់​សម្ដេច​ដើម្បី​ព្រមាន​ដល់​មន្ត្រី​ថ្នាក់ក្រោម ពិសេស​អាជ្ញាធរ​មូលដ្ឋាន​ចាប់តាំងពី​មេភូមិ មេឃុំ​ចៅហ្វាយស្រុក ចៅហ្វាយខេត្ត​ត្រូវ​ចេះ​ជួយ​មើល និង​ដោះស្រាយ​រាល់​បញ្ហា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​អោយបាន​ល្អ បើ​ពុំ​ដូច្នោះ​ទេ​នឹង​គ្មាន​ឱកាស​បាន​នៅ​បម្រើ​ប្រជារាស្ត្រ​តទៅទៀត​បានឡើយ​៕

​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ចំណាត់ការ​របស់​អាជ្ញាធ​រ និង​មន្ត្រី​ជំនាញ​ជលផល​ខេត្តពោធិ៍សាត់​
​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ចំណាត់ការ​របស់​អាជ្ញាធ​រ និង​មន្ត្រី​ជំនាញ​ជលផល​ខេត្តពោធិ៍សាត់​
​ប្រជាពលរដ្ឋ​រង់ចាំ​មើល​ចំណាត់ការ​របស់​អាជ្ញាធ​រ និង​មន្ត្រី​ជំនាញ​ជលផល​ខេត្តពោធិ៍សាត់​