Porsche ប្រាប់​ថា Paul Walker ជា​អ្នក​បង្កហេតុ​ស្លាប់​ដោយ​ខ្លួន​ឯង


Porsche ប្រាប់​ថា Paul Walker ជា​អ្នក​បង្កហេតុ​ស្លាប់​ដោយ​ខ្លួន​ឯង

ក្រោយ​ពេល​ត្រូវ​កូន​ស្រី​របស់​អតីត​តារា​សម្ដែង​ Paul Walker ដាក់​ពាក្យ​ប្ដឹង​ពាក់​ព័ន្ធ​ការ​ស្លាប់​របស់​ឪពុក​នាង ក្រុមហ៊ុន Porsche ដែល​ក្រុមហ៊ុន​​រថយន្ត​អាល្លឺម៉ង់​​បាន​ឆ្លើយ​តប​វិញ​ថា​កំហុស​គឺ​​ស្ថិត​នៅ​លើ​អ្នក​បើកបរ​ទាំង​ស្រុង។

 

Porsche ប្រាប់​ថា Paul Walker ជា​អ្នក​បង្កហេតុ​ស្លាប់​ដោយ​ខ្លួន​ឯង

 

អ្នក​តំណាង​របស់​កូន​ស្រី​អតីត​តារា​សម្ដែង​អាមេរិក Paul Walker បាន​ប្រាប់​ទៅ​កាន់​បណ្ដាញ​សារព័ត៌មាន​ TMZ ថា ក្រុមហ៊ុន​រថយន្ត Porsche បាន​ប្រកែក​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ហេតុការណ៍​តក់ស្លុត​ឆក់​យក​ជីវិត​របស់ Paul Walker។ “ពិត​ជា​គួរ​ឲ្យ​សោកស្ដាយ​ខ្លាំង​ណាស់​ដែល Porsche មិន​ទទួល​ខុស​ត្រូវ​ហើយ​បែរ​ជា​ទម្លាក់​កំហុស​ឲ្យ​ទៅ​ជន​រង​គ្រោះ​ទៅវិញ”។ អ្នកតំណាង​របស់ Meadow Walker ​បាន​បន្ថែម​ទៀត​ថា៖ “Paul បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ឡាន Carrera GT របស់ Porsche។ ខុស​ពី​អ្វី​ដែល​ម៉ាក​រថយន្ត​នេះ​លើក​ឡើង ពួក​យើង​ដឹង​ច្បាស់​ថា​ការ​រចនា​កៅអី​របស់​ឡាន​នេះ​គឺ​មិន​ត្រូវ​តាម​ស្តង់ដារ ហើយ​ទាំង​ល្បឿន​កំណត់​គឺ​មិន​ដូច​ជា​អ្វិ​ដែល​គេ​ផ្សាយ​ក្នុង​ពាណិជ្ជកម្ម​​ទាល់​តែ​សោះ។ បើ​សិន​ជា Porsche បាន​ច្នៃ​ឲ្យ​ត្រឹម​ត្រូវ​ស្តង់ដារ​ម្ល៉េះ​ពេល​នេះ Paul កំពុង​ថត​រឿង “Fast & Furious 8” នៅ​ឡើយ ហើយ Meadow ក៏​មិន​ក្លាយ​ទៅ​ជា​កូន​កំព្រា​ឪពុក​ដែរ”។

 

ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​ប្រកាន់​របស់ Meadow Walker ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​មួយ​នេះ​បាន​លើក​ឡើង​ថា “Paul ជា​អ្នក​ចេះ​ដឹង​និង​ចេះ​បើក​បរ​រថយន្ត មិន​គួរ​ណា​បើក​ឡាន​ក្នុង​ល្បឿន​ហួស​កំណត់​ទាំង​ដែល​ឡាន​កំពុង​មាន​បញ្ហា​នោះ​ទេ”។ តំណាង​របស់​រថយន្ត​ម៉ាក​ល្បី​មួយ​នេះ​ក៏​បាន​បន្ត​ថា៖ “រថយន្ត​មួយ​នេះ​ត្រូវ​បាន​ប្រើ​ហួស​កំណត់ ហើយ​ម្ចាស់​របស់​វា​ក៏​មិន​បាន​ថែទាំ​វា​ឲ្យ​បាន​ត្រឹមត្រូវ​ដែរ”៕

 

ចុចអាន៖Paul Walker ជាប់​ក្នុង​បញ្ជី​​តារា​ស្លាប់​ដែល​​​​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ លើក​ដំបូង

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖tmz