Beckham ​ឈ្នះ​ពាន​បុរស​សិច​ស៊ី​​ជាង​គេ​ ​ប្រចាំ​ឆ្នាំ​២០១៥

Beckham ​ឈ្នះ​ពាន​បុរស​សិច​ស៊ី​​ជាង​គេ​ ​ប្រចាំ​ឆ្នាំ​២០១៥

David Beckham ​បាន​ឈ្នះ​ពាន​រង្វាន់​បុរស​សិច​ស៊ី​បំផុត​ ប្រចាំ​ឆ្នាំ​២០១៥​របស់​ទស្សនាវដ្ដី People ​កាល​ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ ​ដែល​ផ្សាយបន្តផ្ទាល់​ដោយ​​ពិធី​ករ​លោក Jimmy Kimmel។

 

Beckham ​ឈ្នះ​ពាន​បុរស​សិច​ស៊ី​​ជាង​គេ​ ​ប្រចាំ​ឆ្នាំ​២០១៥

 

​បុរស​សង្ហា​វ័យ​៤០​ឆ្នាំ អតីត​ប្រធាន​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អង់គ្លេស ​បាន​និយាយ​ក្រោយ​ទទួល​បាន​ពាន​រង្វាន់​ពី​ទស្សនាវដ្ដី​ដ៏​ល្បី​របស់​អាមេរិក​នេះ​ថា៖ “វា​ជា​កិត្តិយស​ដ៏​ធំ​មួយ ហើយ​ខ្ញុំ​ពិត​ជា​រីករាយ​ណាស់ ដែល​បាន​ទទួល​វា”។

 

“ខ្ញុំ​មិន​ដែល​​មាន​អារម្មណ៍​ថា ខ្ញុំ​គួរ​ឲ្យ​ទាក់ទាញ​ ឬ​ក៏​ជា​មនុស្ស​សិច​ស៊ី​អ្វី​ទេ។ ខ្ញុំ​គ្រាន់​តែ​ចូលចិត្ត ស្លៀកពាក់​ស្អាតៗ ឈុត​ស្អាត និង​មាន​អារម្មណ៍​ថា​វា​ល្អ​ប៉ុណ្ណោះ ប៉ុន្តែ​ខ្ញុំ​មិន​ដែល​គិត​ថា ខ្លួន​ខ្ញុំ​ដូច្នេះ​ទេ”។ បុរស​កូន​៤ និង​ជា​​ស្វាមី​របស់​ Victoria Beckham ​បន្ថែម។

 

​ក្នុង​ការ​ផ្សាយ​ផ្ទាល់ ដែល​​ Beckham ​នៅ​ទីក្រុង​ឡុងដុង​ និង​ត្រូវ​បាន​គេ​លាក់​​មុខ​ដំបូង​នេះ​ដែរ​ លោក​ Kimmel ក៏​បាន​ផ្ដល់​ឱកាស​ដល់​អ្នក​ទស្សនា​ផ្ទាល់ អាច​ចោទ​ជា​សំនួរ​ឡើង។ អ្នក​ទស្សនា​ខ្លះ សួរ​ថា៖ “តើ​លោក​ធ្លាប់​សម្ដែង​រឿង​ជា Super Hero ទេ?”, “ធ្លាប់​ជា​តួ​សម្ដែង​ទេ?”…​និង​មាន​សំនួរ​ចម្លែក​មួយ​សួរ​ថា “តើ​អ្នក​ធ្លាប់​ជាប់​គុក​ដែរ​ទេ?” ​ផង​ដែរ៕

 

Beckham ​ឈ្នះ​ពាន​បុរស​សិច​ស៊ី​​ជាង​គេ​ ​ប្រចាំ​ឆ្នាំ​២០១៥

 

Beckham ​ឈ្នះ​ពាន​បុរស​សិច​ស៊ី​​ជាង​គេ​ ​ប្រចាំ​ឆ្នាំ​២០១៥

 

Beckham ​ឈ្នះ​ពាន​បុរស​សិច​ស៊ី​​ជាង​គេ​ ​ប្រចាំ​ឆ្នាំ​២០១៥

 

​តោះ! ចង់​ដឹង​ Beckham ឆ្លើយ​យ៉ាង​ណា​ខ្លះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

-ចុចអាន៖ David Beckham ចូល​លេង​ជាមួយ​កូន​ប្រុស​ជួយ​ក្រុម​ឈ្នះ​នៅ Charity Match

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail