ក្ដៅ! ប៉ូលិស​ កំពុង​ប៉ះ​ទង្គិច​ជាមួយ​ភេរវករ​នៅ​ប៉ារីស


ក្ដៅ! ប៉ូលិស​ កំពុង​ប៉ះ​ទង្គិច​ជាមួយ​ភេរវករ​នៅ​ប៉ារីស

កង​កម្លាំង​ប៉ូលិស​ប្រដាប់​អាវុធ​​​​បាន​​កំពុង​វាយ​​ឆ្មក់​ទៅ​លើ​ផ្ទះ​ល្វែង​មួយ​កន្លែង​​នៅ​​ភាគ​ខាង​ជើង​​ជាយ​ក្រុង​​ប៉ារីស​​នៃ​ សង្កាត់​ Saint Denis ​​​ក្នុង​​​​ប្រតិបត្តិការ​​​ជាប់​ទាក់​ទង​​​នឹង​ការ​វាយ​ប្រហារ​នៅ​ប៉ារីស​កាល​ពី​ថ្ងៃ​សុក្រ​​ទី​១៣​ ខែ​វិច្ឆិកា​កន្លង​ទៅ​ជា​ពិសេស​ភេរវជន​ឈ្មោះ Abdelhamid Abaaoud។

 

ក្ដៅ! ប៉ូលិស​ កំពុង​ប៉ះ​ទង្គិច​ជាមួយ​ភេរវករ​នៅ​ប៉ារីស
 

មាន​ស្នូរ​ផ្ទុះ​ និង​សំឡេង​បាញ់​កាំភ្លើង​បាន​លាន់​ឡើង។ ឡាន​ដឹក​​កង​កម្លាំង​ទាហាន​ជា​ច្រើន​​កំពុង​នៅ​ទី​នោះ។ មាន​សេចក្ដី​រាយការណ៍​ថា​​មាន​ជន​សង្ស័យ​ពីរ​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​​​ខាង​លើ​ មនុស្សបីនាក់ត្រូវបានចាប់ខ្លួន ចំណែក​ប៉ូលិសយ៉ាងតិច២នាក់បាន​រង​របួស​។

 

តាម​ទូរទស្សន៍​​បារាំង​មួយ​​បាន​ឲ្យ​ដឹង​ថា​​ មាន​ជន​សង្ស័យ​ពីរ​នាក់​បាន​ស្លាប់ ក្នុង​នោះ​១​នាក់​ជា​ស្ត្រី​​បាន​​បំផ្ទុះខ្សែក្រវ៉ាត់​គ្រាប់​បែក​អត្តឃាត​ខ្លួន​ឯង។

 

ក្ដៅ! ប៉ូលិស​ កំពុង​ប៉ះ​ទង្គិច​ជាមួយ​ភេរវករ​នៅ​ប៉ារីស
 

ពេល​នេះ​ផ្លូវ Rue de la Republique ក្នុង​សង្កាត់​ Saint Denis​ ត្រូវ​បាន​បិទ។ លោក​អនុ​ប្រធាន​ចៅហ្វាយ​​ក្រុង Stephane Peu បាន​ប្រកាស​ឲ្យ​​ប្រជាជន​​នៅ​ទី​នោះ​ទាំង​អស់​​​ស្នាក់​នៅ​​ក្នុង​ផ្ទះ។ ចំណែក​កង​កម្លាំង​ប៉ូលិស និង​ទាហាន​ដល់​ទៅ ១១៥០០០នាក់ ត្រូវ​បាន​ចល័ត​ដើម្បី​ការពារ​សន្តិសុខ​ទូទាំង​ប្រទេស​បារាំង៕

 

ក្ដៅ! ប៉ូលិស​ កំពុង​ប៉ះ​ទង្គិច​ជាមួយ​ភេរវករ​នៅ​ប៉ារីស

 

ក្ដៅ! ប៉ូលិស​ កំពុង​ប៉ះ​ទង្គិច​ជាមួយ​ភេរវករ​នៅ​ប៉ារីស

 

ក្ដៅ! ប៉ូលិស​ កំពុង​ប៉ះ​ទង្គិច​ជាមួយ​ភេរវករ​នៅ​ប៉ារីស

 

ក្ដៅ! ប៉ូលិស​ កំពុង​ប៉ះ​ទង្គិច​ជាមួយ​ភេរវករ​នៅ​ប៉ារីស

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC ​​​​​