​Messi ចូល​ហ្វឹកហាត់​វិញ​ជាមួយ​ក្រុម Barcelona

​កីឡា​៖​កីឡាករ​ឆ្នើមរបស់ក្លិបអ្នកមានបុណ្យBarcelona,  Lionel Messi បាន​វិលត្រឡប់​ចូលរួម​ហ្វឹកហាត់​ជាមួយ​ក្រុមវិញហើយ ក្រោយ​សះស្បើយ​ពីរ​បួស​ បន្ទាប់ពី​ខកខាន​ការប្រកួត​ចាប់តាំងពី​ខែកញ្ញា​កន្លងទៅ​។​

​តារា​ខ្សែប្រយុទ្ធ​ជួរមុខ​នៃ​ក្លឹប Barcelona, Messi បាន​ចូលរួម​ហ្វឹកហាត់​ជា​លើកដំបូង​ក្រោយ​អវត្តមាន​ប​ជិត​២ ខែ​កន្លង​ដោយសារ​របួស​ក្បាលជង្គង់ ការ​បង្ហាញខ្លួន​ក្នុងអំឡុងពេល​ហ្វឹកហាត់​នេះ​មានន័យថា Messi នឹង​អាច​ប្រកួត​ពេញលេញ​អំឡុង​ជំនួប El Clasico នៅ​រាត្រី​ថ្ងៃ​សៅ​វិ៍​ជាមួយ​អធិរាជ​ស Real Madrid ។ 

​គួរ​បញ្ជាក់ថា Messi កីឡាករ World Player of the Year រូបនេះ​បាន​រងរបួស​ពេល​ប្រកួត​ក្នុង​ក្របខណ្ឌ La Liga ជាមួយ​ក្រុម Las Palmas កាល​ចុងខែ​កញ្ញា​កន្លងមក​៕

​Messi ចូល​ហ្វឹកហាត់​វិញ​ជាមួយ​ក្រុម Barcelona