“​ថ្នាំ​បន្តក់​ភ្នែក​” អ្វីខ្លះ​ដែល​អ្នក​ត្រូវ​ដឹង មុន​ពេល​ដាក់​វា ចូល​ក្នុង​ភ្នែក​?

“​ថ្នាំ​បន្តក់​ភ្នែក​” អ្វីខ្លះ​ដែល​អ្នក​ត្រូវ​ដឹង មុន​ពេល​ដាក់​វា ចូល​ក្នុង​ភ្នែក​?

​ថ្នាំ​បន្តក់​ភ្នែក គឺជា​តម្រូវការ​ចាំបាច់ សម្រាប់​អ្នកជំងឺ ដែល​ត្រូវ​ការវះកាត់​ភ្នែក​។ ថ្នាំ​បន្តក់​ភ្នែក ក៏​ជា​តម្រូវការ​មួយ​ផង​ដែរ សម្រាប់​អ្នកជំងឺ​ឈឺភ្នែក ឆ្លង​មេរោគ​ក្នុង​ភ្នែក និង​បញ្ហា​សុខភាព​ភ្នែក​ដ៏ទៃទៀត​។ ថ្នាំ​បន្តក់​ភ្នែក ត្រូវបាន​គេ​ប្រើ សម្រាប់​បញ្ហា​ភ្នែក​ស្ងួត រលា​កញ្ចក់ភ្នែក ស្រវាំងភ្នែក ...​។​

​យ៉ាងណាមិញ នៅក្នុង​ប្រទេស​កម្ពុជា​យើង ថ្នាំ​ទាំង​នេះ ងាយស្រួល​រក​ទិញ​ណាស់ គឺថា ឲ្យតែ​ប្រាប់ថា ឈឺភ្នែក ឬ​ថ្នាំ​បន្តក់​ភ្នែក ឱសថ​ការី នឹង​ផ្តល់​ឲ្យ​អ្នក នូវ​ថ្នាំ​ពីរ​បី​មុខ ដើម្បី​ជ្រើសរើស​ហើយ​។​

​ប៉ុន្តែ គ្រូពេទ្យ​ឯកទេស​ភ្នែក បាន​ណែនាំ​ថា ថ្នាំ​ទាំង​នេះ មិន​គួរ​ត្រូវ​បាន​ប្រើ ដោយ​មិន​ប្រឹក្សា​យោបល់ ជាមួយ​អ្នកឯកទេស​នោះទេ​។ ម្យ៉ាងវិញទៀត អ្នក​គួរតែ​ប្រុងប្រយ័ត្ន ក្នុង​ការមើល​ថ្ងៃខែ​ផុតកំណត់ នៃ​ការប្រើប្រាស់ នៅលើ​សំបក​ថ្នាំ ពីព្រោះ បើ​វា​ហួស ផលប៉ះពាល់ វា​ពិតជា​ពិបាក​ស្មានដឹង​មុន​ណាស់​។​

​ជាធម្មតា ថ្នាំ​បន្តក់​ភ្នែក ត្រូវ​បាន​លក់​ឲ្យ​អ្នកជំងឺ ដោយ​មិន​ចាំបាច់​វេជ្ជបញ្ជា​ឡើយ ហើយ​វា​នឹង​កាន់តែ​គ្រោះថ្នាក់ នៅពេល​អ្នកជំងឺ​ម្នាក់ទៀត យក​ថ្នាំ​នេះ​ទៅប្រើ​បន្ត ឬ​ទិញ​ថ្នាំ​នេះ​ដូចគ្នា ដើម្បី​ប្រើ ដោយ​មិន​មាន​ការពិនិត្យ ឬ​ប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​។

​មានរឿង​ច្រើនណាស់ ដែល​អ្នក​គួរតែ​ធ្វើ និង​មិន​គួរ​ធ្វើ មុន​ពេល​សម្រេច​ចិត្ត​ទិញ និង​ប្រើប្រាស់​ថ្នាំ​បន្តក់​ទាំងនេះ នៅលើ​កែវភ្នែក​របស់​អ្នក​។ ដូច្នេះ ពេល​អ្នក​ឈឺភ្នែក អ្វី​ដែល​អ្នក​គួរ​ធ្វើ​មុន​គេ គឺ​ទៅ​ពិគ្រោះ​ជំងឺ ជាមួយ​គ្រូពេទ្យ​៕

​អត្ថបទ ៖ ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។