ក្រុមហ៊ុនរកស៊ី មិនស្របច្បាប់ ចំនួន៤ លួចនាំចូលក្បាល រថយន្តកាត់ត ត្រូវគយស្ទឹងហាវ ចាប់បាននិង ធ្វើការកំទេច

ព្រះសីហនុ ៖ ក្រុមហ៊ុនរកស៊ី មិនស្របច្បាប់ ចំនួន៤ រួមមាន F.G.I (Cambodia) Co., Ltd., Global Organic Planatation Co., Ltd., Ly Treasure និងក្រុមហ៊ុន Cheav Pheng Development បានលបលួចនាំចូលក្បាល រថយន្តប្រើប្រាស់រួច (កាប៊ីនកាត់កត) ចំនួនសរុប ៥២ ហើយត្រូវបានកំលាំង ការិយាល័យគយ និងរដ្ឋាករស្រុក ស្ទឹងហាវ នៃសាខាគយនិងរដ្ឋាករខេត្តព្រះសីហនុ ធ្វើការស្ទាក់ចាប់បាន ខណៈលួចនាំចូលកាលពីអំឡុងខែកុម្ភះ ឆ្នាំ២០១៥ ហើយបានធ្វើការកំទេចនៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នាបរិវេណតំបន់កំពង់ផែ អន្តរជាតិស្ទឹងហាវ ។

ពិធីកំទេចនេះក៏មានការចូលរួមពីមន្ត្រីគយ និងរដ្ឋាករស្រុកស្ទឹងហាវ នគរបាលអន្តរប្រវេសន៍ មន្ត្រី កាំកុងត្រូល តំណាងម្ចាស់កំពង់ផែអន្តរជាតិស្ទឹងហាវ និងតំណាងក្រុមហ៊ុន ដែលមានការពាក់ព័ន្ឋក្នុង ការនាំចូលក្បាល រថយន្តផងដែរ ។

លោក លាង អួក ប្រធានការិយាល័យគយ និងរដ្ឋាករ ស្ទឹងហាវ បានថ្លែងបញ្ជាក់ថា ការកំទេចនេះក្បាលរថយន្ត

គឺដោយមានការអនុញ្ញាត្តិពី គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា និងស្របទៅ តាមលិខិតណែនាំលេខ១៣៣ អ គ រ ចុះថ្ងៃទី០៦ កុម្ភះ ឆ្នាំ២០១៥របស់លោកអគ្គនាយក ស្តីពីការផ្អាក ការនាំចូល ជាបណ្តោះអាសន្ននៅក្បាលរថយន្ត (កាប៊ិន) ប្រើប្រាស់រួចគ្រប់ប្រភេទផងដែរ ។ សកម្មភាពមិនអោយនាំចូលទំនិញប្រភេទនេះត្រូវបានប្រភពដដែលបញ្ជាក់ថា គឺដើម្បីទប់ស្កាត់

ក្នុងការយកមកតំឡើង ក្នុងស្រុករបស់ឈ្មួញខិលខូច មួយចំនួន ដើម្បីប្រាក់ចំណេញ គេចវេសពីកាតព្វកិច្ចបង់ ពន្ឋអាករ ហើយថែមទាំងបានធ្វើអោយប៉ះពាល់ដល់សុខមាលភាព និង សុវត្ថិភាពរបស់អ្នកធ្វើដំណើរតាមដងផ្លូវ ក៏ដូចជាធ្វើអោយខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ឋសាធារណៈផងដែរ ៕