រដ្ឋាភិបាល​លោក ហ៊ុន សែន កំពុង​រង​ការរិះគន់​ចំពោះ​បញ្ហា​គ្មាន​តម្លាភាព​ថវិកា​ ​

ថ្មីៗ​នេះ​របាយការណ៍​សកល​របស់​អង្គការ​ភាពជា​ដៃគូ​ថវិកា​អន្តរជាតិ​បានដាក់​ចំណាត់ថ្នាក់​ប្រទេស​កម្ពុជា​ស្ថិតក្នុង​ចំណោម​ប្រទេស​មានព​ន្ទុ​ទាប​បំផុត​លើ​តម្លាភាព​ថវិកា ដោយ​មិន​ផ្តល់ជូន​ប្រជាពលរដ្ឋ​ខ្លួន​នូវ​ព័ត៌មាន​អំពី​របៀប​ប្រើប្រាស់​ថវិកា​ជា​សាធារណៈ​។ ជាមួយនឹង​ការវាយតម្លៃ​បែបនេះ​អង្គការ​ភាពជា​ដៃគូ​ថវិកា​អន្តរជាតិ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្សព្វផ្សាយ​ជុំវិញ​ការប្រើប្រាស់​ថវិកាជាតិ​ដល់​សាធារណជន ដើម្បី​ធានា​គណនេយ្យភាព​សង្គម​។ របាយការណ៍​របស់​អង្គការ​ភាពជា​ដៃគូ​ថវិកា​អន្តរជាតិ​ប្រចាំឆ្នាំ​២០១៥ បាន​វាយតម្លៃ​ទៅលើ​ប្រទេស​ចំនួន​១០២​ជុំវិញ​ពិភពលោក ហើយ​កម្ពុជា​ស្ថិត​ក្នុងចំណោម​១២​ប្រទេស​ដែលមាន​ពិន្ទុ​ទាប​ជាងគេ​។

នៅក្នុង​របាយការណ៍​នោះបាន​រកឃើញថា ប្រទេស​កម្ពុជា​ស្ថិត​ក្នុងចំណោម​៣២​ប្រទេស ដែលមាន​ពិន្ទុ​ទាប​ជាងគេ​នៅ​លើស​ន្ទ​ស្សន៍​តម្លាភាព​ថវិកា​ឬ​ហៅ​កាត់​ថា​OBI ដែល​ប្រើប្រាស់​លក្ខណៈវិនិច្ឆ័យ​ដែល​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​។ ប្រទេស​ដែល​ទទួលបាន​ពិន្ទុ​ទាប​ក្នុងចំណោម​៣២​ប្រទេស​មានដូចជា អាល់​ហ្សេ​រី ប៉ូ​លី​វី កម្ពុជា ចិន ហ្គី​ន​ណេ អេក្វាទ័រ ហ្វី​ជី អ៊ីរ៉ាក់ មី​យ៉ាន់​ម៉ា កាតា និង​អារ៉ាប៊ីសាអ៊ូឌីត​។ ការវាយតម្លៃ​បែបនេះ​ត្រូវបាន​អ្នកតាមដាន​ស្ថានភាព​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា ទទួលស្គាល់ថា​ស្របទៅតាម​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា ព្រោះ​ការចែក​វាយ​ថវិកាជាតិ​កន្លងមក​ពុំមាន​តម្លាភាព ហើយ​ស្ថាប័នរដ្ឋ​ខ្លះ​ពោរពេញ​ទៅដោយ​អំពើពុករលួយ​។

អ្នកតាមដាន​ស្ថានភាព​សេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​បាន​លើកឡើងថា កន្លងមក​រដ្ឋាភិបាល​លោក ហ៊ុន សែន តែងតែ​អះអាង​អំពី​កំណើនសេដ្ឋកិច្ច​ប្រចាំឆ្នាំ ប៉ុន្តែ​កំណើនសេដ្ឋកិច្ច​នោះ​ពុំបាន​បែងចែក​ប្រកបដោយ​តម្លាភាព​ដល់​ប្រជាពលរដ្ឋ​តាម​តំបន់​ជនបទ​នោះទេ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​មាន​គម្លាត​កាន់តែ​ធំ​រវាង​អ្នកមាន​និង​អ្នកក្រ ហើយ​ជិត​៥០​ភាគរយ​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​កំពុង​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​រក​ចំណូល​មិនបាន​៥០០០​រៀល​ក្នុង​មួយថ្ងៃ​។ ហេតុនេះហើយ​ទើប​អង្គការ​ភាពជា​ដៃគូ​ថវិកា​អន្តរជាតិ​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ត្រូវ​អនុញ្ញាត​ឲ្យ​សាធារណជន​ផ្តល់​សក្ខីកម្ម​នៅក្នុង​សវនាការ​នៃ​ស្ថាប័ន​នីតិបញ្ញត្តិ ឬ​ពិភាក្សា​ថិ​វ​កា​នៅ​កម្រិត​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឬ​រដ្ឋសភា​នៅមុន​ពេល​ជជែក​ពិភាក្សា​ពេញលេញ​របស់​រដ្ឋសភា លើ​សេចក្តីព្រាងច្បាប់​ថវិកា​៕

Cambodia's Prime Minister Hun Sen takes part in the 17th ASEAN-China Summit at the Myanmar International Convention Center in Myanmar's capital Naypyidaw on November 13, 2014. The Association of Southeast Asian Nations (ASEAN) and East Asia summits, held in the purpose-built capital of Naypyidaw this week, are the culmination of a year of diplomatic limelight for Myanmar after long decades shunted to the sidelines under its former military rulers.    AFP PHOTO / YE AUNG THU        (Photo credit should read Ye Aung Thu/AFP/Getty Images)