ប៉ូលីសបារាំង កំពុងឡោមព័ទ្ធ និងបាញ់តទល់ ជាមួយជនសង្ស័យជាភេរវករ! (មានវីដេអូ)

បារាំង៖ ផ្អែកលើប្រភពរបាយការណ៍របស់សារព័ត៌មាន Mirror របស់ចក្រភពអង់គ្លេស បានឲ្យដឹងថាប្រហែលជា ប៉ុន្មានម៉ោងមុននេះ ប៉ូលីសរបស់ប្រទេសបារាំង បានធ្វើការឡោមព័ទ្ធអគារផ្ទះល្វែងមួយកន្លែង និងបានបិទផ្លូវជុំវិញនោះ បន្ទាប់ពីមានការស៊ើបដឹងថា ជនសង្ស័យជាច្រើននាក់ ពាក់ព័ន្ធនឹងអំពើភេរវកម្ម វាយប្រហារក្នុងទីក្រុងប៉ារីស កាលពីថ្ងៃទី១៣ ខែវិច្ឆិកា មុននេះ កំពុងសម្ងំលាក់ខ្លួននៅក្នុងអគារមួយនោះ។

នៅអំឡុងម៉ោង ៦និង៣០នាទីព្រឹក (ម៉ោងក្នុងស្រុក) ប៉ូលីសបានធ្វើការវាយឆ្មក់ និងឡោមព័ទ្ធអគារ អាផាតមែនមួយកន្លែង នៅក្នុងតំបន់ Saint-Denis ភាគខាងជើងទីក្រុងប៉ារីស ប្រទេសបារាំង ហើយមិនយូរប៉ុន្មានផង ក៏មានការបាញ់រះ ដាក់គ្នាទៅវិញទៅមករវាងក្រុមប៉ូលីស និងក្រុមជនសង្ស័យទាំងនោះ ព្រមទាំងមានការបំផ្ទុះគ្រាប់បែក ជាច្រើនគ្រាប់ទៀតផង ដែលជាលទ្ធផលបឋម បង្ហាញឲ្យឃើញថា មានមន្ត្រីប៉ូលីសមួយចំនួន ត្រូវរងរបួស ស្របពេលដែលមានម្នាក់រងរបួសធ្ងន់ធ្ងរ។

ប៉ូលីសបារាំង កំពុងឡោមព័ទ្ធ និងបាញ់តទល់ ជាមួយជនសង្ស័យជាភេរវករ! (មានវីដេអូ)
Abdelhamid Abaaoud អ្នកផ្តើមគំនិតដ៏ធំ នៅក្នុងសកម្មភាព វាយប្រហារមកលើ ទីក្រុងប៉ារីស

នាម៉ោង ៦និង៤០នាទីព្រឹក (ម៉ោងក្នុងស្រុក) របាយការណ៍ក៏បានបញ្ជាក់បន្ថែមទៀតថា ប្រតិបត្តិការរបស់ ក្រុមប៉ូលីសលើកនេះគឺជាការតាមប្រមាញ់បុរសម្នាក់ ឈ្មោះថា Abdelhamid Abaaoud ដែលត្រូវបានគេជឿជាក់ថាគឺជាអ្នក ផ្តើមគំនិតដ៏ធំក្នុងការ នាំឲ្យមានអំពើវាយប្រហារ មកលើទីក្រុងប៉ារីស។ ក្នុងនោះដែរ ប៉ុន្មាននាទីក្រោយមកក៏ មានស្ត្រីម្នាក់ បានពាក់ខ្សែក្រវ៉ាត់ ដែលបំពាក់ទៅដោយគ្រាប់បែកជាច្រើន ស្ទុះមកចូលបំផ្ទុះ គ្រាប់បែកអត្តឃាត ក្នុងចំណោមហ្វូងមនុស្ស ដោយបង្កឲ្យមានមនុស្ស២នាក់ បានបាត់បង់ជីវិត ហើយម្នាក់ក្នុងចំណោមនោះ អាចជាអ្នកដំណើរ ដែលបានឆ្លងកាត់ទីនោះ។

យ៉ាងណាមិញ របាយការណ៍ថ្មីបំផុត បានអះអាងថា ក្រោយពីមានការ បាញ់តទល់គ្នាទៅវិញទៅមក អស់រយៈពេលជាង ១ម៉ោងរួចមក ប៉ូលីសបានបញ្ជាក់ថា មានជនសង្ស័យ យ៉ាងហោចណាស់៣នាក់ ត្រូវបានស្លាប់ រីឯក្រុមប៉ូលីសមួយចំនួន ទទួលរងរបួស ស្របពេលដែល Abdelhamid Abaaoud មេគំនិតដ៏ធំកំពុង តែស្ថិតនៅក្នុងអគារនោះនៅឡើយ ហើយម្យ៉ាងវិញទៀត ជនសង្ស័យដ៏សំខាន់ Salah Abdeslam ក៏កំពុងតែត្រូវ បានគេជឿជាក់ថា អាចស្ថិតនៅក្នុងអគារ មួយនោះផងដែរ។

ប៉ូលីសបារាំង កំពុងឡោមព័ទ្ធ និងបាញ់តទល់ ជាមួយជនសង្ស័យជាភេរវករ! (មានវីដេអូ)
Salah Abdeslam ជនសង្ស័យដ៏សំខាន់ ដែលត្រូវគេជឿថា អាចកំពុងសំងំ លាក់ខ្លួនក្នុងអគារ នោះផងដែរ

សម្រាប់ព័ត៌មានបន្ថែម ទាក់ទងទៅនឹងហេតុការណ៍ មួយនេះនឹងមាន ការចុះផ្សាយជា បន្តបន្ទាប់ទៀត៕

ប៉ូលីសបារាំង កំពុងឡោមព័ទ្ធ និងបាញ់តទល់ ជាមួយជនសង្ស័យជាភេរវករ! (មានវីដេអូ)
ប៉ូលីសបារាំង កំពុងឡោមព័ទ្ធ និងបាញ់តទល់ ជាមួយជនសង្ស័យជាភេរវករ! (មានវីដេអូ)
ប៉ូលីសបារាំង កំពុងឡោមព័ទ្ធ និងបាញ់តទល់ ជាមួយជនសង្ស័យជាភេរវករ! (មានវីដេអូ)
ប៉ូលីសបារាំង កំពុងឡោមព័ទ្ធ និងបាញ់តទល់ ជាមួយជនសង្ស័យជាភេរវករ! (មានវីដេអូ)
ប៉ូលីសបារាំង កំពុងឡោមព័ទ្ធ និងបាញ់តទល់ ជាមួយជនសង្ស័យជាភេរវករ! (មានវីដេអូ)

វីដេអូបង្ហាញអំពី សកម្មភាពឡោមព័ទ្ធ របស់ក្រុមប៉ូលីស នៃប្រទេសបារាំង៖

វីដេអូបន្តផ្ទាល់ អំពីសកម្មភាពរបស់ ក្រុមប៉ូលីសក្នុងប្រតិបត្តិការ តាមប្រមាញ់ជនសង្ស័យ៖

ប្រភព៖

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត