អភិបាលខេត្ត​ចុះ​ត្រួតពិនិត្យ​​​ការ​រៀប​ចំ​តុបតែងភ្លើង​នៅ​តាម​ដងស្ទឹង​សៀមរាប

ខេត្តសៀមរាប​ ៖ ​កាលពី​យប់​​ថ្ងៃ​ទី​១៧​​ វិច្ឆិកា ២០១៥​​ លោក ឃឹម ប៊ុ​ន​សុង អភិបាល​​ខេត្ត ដឹកនាំ​មន្ត្រី​សាលាខេត្តមួយ​ចំនួនចុះ​​​​ត្រួតពិនិត្យ​​​ការ​រៀប​ចំ​ភ្លើងបំភ្លឺចម្រុះពណ៌​​នៅជុំ​វិញ​ដង​ស្ទឹង​សៀមរាប ​​​​និង​​​ក្រុមការងារ​បច្ចេកទេស​​​ដែល​រៀប​ចំ​​​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៤-២៥ ​ខែវិច្ឆិកា ​ឆ្នាំ​២០១៥ ​នា​ពេល​ខាង​​មុខ​នេះ​ ​​នៅ​ខេត្តសៀមរាប​ ។

​លោក​អភិបាលខេត្ត ​បាន​​មាន​ប្រសាសន៍​​​ណែនាំ​ដល់​ក្រុមការងារ​បច្ចេកទេស​ឱ្យ​កែ​លម្អនូវចំណុច​សំខាន់ៗមួយ​ចំនួន ​​​​ក្នុង​ការ​រៀបចំ​តុបតែង​​លម្អ​​ភ្លើង​​បំភ្លឺ​ចម្រុះពណ៌​​នៅ​តាម​បណ្ដោយ​ដង​ស្ទឹង​សៀមរាប និង​តាម​ដង​វិថី​នានា​​ ​ធ្វើយ៉ាងណា​​ដើម្បី​ទាក់ទាញ​អារ​ម្ម​ណ៏​ភ្ញៀវ​ជាតិនិង​អន្តរជាតិ ដែល​​​ចូល​មក​ទស្សនា​កម្សាន្ត​​ដើម្បី​អប​អរ​សាទរ​ព្រះរាជ​ពិធី​​បុណ្យនា​ថ្ងៃ​​​​ខាង​មុខ​នេះ ៕