មុន​នេះ​! ភ្ញាក់ផ្អើល​ឃើញ​សាកសព​បុរស​ម្នាក់ អណ្តែត​ទឹកស្ទឹង​សង្កែ​ទៀត​ហើយ

ខេត្តបាត់ដំបង ៖ នៅ​មុន​នេះ​បន្តិច មានការ​ភ្ញាក់ផ្អើល​មួយ​បន្ទាប់​ពី​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​អណ្តែត​ក្នុង​ទឹកស្ទឹង​សង្កែ កាលពី​វេលា​ម៉ោង​០៣​រសៀល​ថ្ងៃ​ទី​១៨ វិច្ឆិកា ២០១៥ ស្ថិត​ត្រង់​ចំណុច​ភូមិ​សុធី​១ សង្កាត់​រតនៈ ក្រុង​បាត់ដំបង ។

ប្រភព​បានឱ្យ​ដឹង​ថា ជំហាន​ដំបូង គេ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​នៅឡើយ​ទេ មាន​អាយុ​ប្រហែល​៣៥​ឆ្នាំ ពាក់​អាវ​យឺត​​ដៃខ្លី ពណ៌​លឿង ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ត្រួតពិនិត្យ ដោយ​មិនដឹង​ថា ជា​ករណី​អ្វី​នោះ​ទេ ។