លេចចេញនូវរូបរាងថ្មីនៃស្មាហ្វូន Huawei Mate 8 ដែលមើលទៅខុសគ្នាពីរូបរាងមុន

លេចចេញនូវរូបរាងថ្មីនៃស្មាហ្វូន Huawei Mate 8 ដែលមើលទៅខុសគ្នាពីរូបរាងមុន

តាមពាក្យចចាមអារាមបានលេចលឺថាស្មាតហ្វូន Huawei Mate 8 បានចេញមកនូវបីស៊េរីគឺ ទី១ ជាមួយនឹងទំហំអេក្រង់ដ៏ធំ 6.6 អ៊ីង ទី២ ជាមួយនឹងទំហំអេក្រង់ 6.0 អ៊ីង និងទី៣ ជាមួយនឹងទំហំអេក្រង់ 5.5 អ៊ីង ឬ 5.7 អ៊ីង ។ ហើយ យើងក៏បានឃើញរួចហើយដែរ នៅរូបភាពផ្សាយផ្ទាល់របស់ស្មាតហ្វូននេះទាំង៣ស៊េរី ស្រាប់តែឥឡូវនេះមានរូបភាពមួយទៀតហើយ ។ រូបភាពនេះមើលទៅពិតជាខុសគ្នាខ្លាំង ដែលកាមេរ៉ារបស់វាមានរាងមូលវន្តជុំវិញ ជាមួយនឹង LED Flash ពីរជាប់គ្នា និងនៅផ្នែកខាងក្រោម មានទ្រនាប់ស្គែនក្រយ៉ៅដៃ ដែលខុសពីរូបភាពដែលលេចចេញជាលើកដំបូង ។ រូបភាពនៃស្មាតហ្វូន Huawei Mate 8 នេះ មានរូបរាងស្រដៀងទៅនឹងស្មាតហ្វូន Huawei Mate S ប៉ុន្តែវាមិនមានការធានាអះអាងថាវាពិតជាស្មាតហ្វូន Huawei Mate 8 នោះទេ ។ ម៉្យាងវិញទៀត ស្មាតហ្វូននេះត្រូវគេបានរំពឹងថា នឹងក្លាយជាលំដាប់កំពូលស្មាតហ្វូនមួយ វានាំមកនូវអេក្រង់ប្រភេទ QHD, ទំហំកាមេរ៉ា 16 មេកាភិចសែល, ប្រើបន្ទះឈីបថ្មីប្រភេទ Kirin 950, មានរ៉េមទំហំ 3 ជីកាបៃ ឬ 4 ជីកាបៃ និងមានមេម៉ូរីម៉ាស៊ីនដ៏ធំអស្ចារ្យគឺ 128 ជីកាបៃ ចំនែក ពីរស៊េរីទៀត នឹងនាំមកជាមួយនឹងរីសូលូសិនស្គ្រីន 1080 ភីកសែល និងមានមេម៉ូរីម៉ាស៊ីនតិចជាង ប៉ុន្តែ ស្មាតហ្វូនទាំងបីស៊េរីនេះ គួរតែនាំមកជាមួយនឹងប្រព័ន្ធប្រតិបត្តិការថ្មី Android 6.0 Marshmallow ដូចៗគ្នា ។ គេរំពឹងទុកថា ស្មាតហ្វូននេះនឹងបង្ហាញនៅក្នុងព្រឹត្តិការណ៍នាសប្តាហ៍ក្រោយ គឺនៅថ្ងៃទី26 ខែវិច្ឆកា នេះ ។ ពុំទាន់មានព៌តមានអ្វីបញ្ជាក់បន្ថែមពីក្រុមហ៊ុន Huawei នៅឡើយទេ ។

លេចចេញនូវរូបរាងថ្មីនៃស្មាហ្វូន Huawei Mate 8 ដែលមើលទៅខុសគ្នាពីរូបរាងមុន

---------------------------------------
ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus លេចចេញនូវរូបរាងថ្មីនៃស្មាហ្វូន Huawei Mate 8 ដែលមើលទៅខុសគ្នាពីរូបរាងមុន
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com លេចចេញនូវរូបរាងថ្មីនៃស្មាហ្វូន Huawei Mate 8 ដែលមើលទៅខុសគ្នាពីរូបរាងមុន

ចុះថ្ងៃទី 18 ខែវិច្ឆិកា ឆ្នាំ 2015 ម៉ោង 03:00 រសៀល

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ