លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ ប្រាប់​ទៅ​ស្នងការ ៣​ខេត្ត នៅ​ភូមិភាគ​ទី​៥ ​ក្តាប់​សភាពការណ៍​ព្រំដែន អោយបាន​ជុំ​

​សៀមរាប: លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេ​បញ្ជា ការ​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ បានដាក់​បទបញ្ជា​អោយ​ស្នងការ​ខេត្ត ចំនួន​៣ គឺ​ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ប៉ៃលិន អោយ​តាមដាន និង​ក្តាប់​សភាពការណ៍​នៅ​ព្រំដែន អោយបាន​ជាប់​ជាប្រចាំ​។​
​    ​
​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ និយាយ​បែបនេះ កាលពី​ល្ងាច​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខណៈពេលដែល​លោក អញ្ជើញ​ពិនិត្យ​ស្ថានភាព​ទូទៅ នៅ​ព្រំដែន​ទិស​ទី​៥ ដោយបាន​ជួប​ផ្ទាល់​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស ថេត ស្នងការ​ខេត្តបាត់ដំបង ឧ​ត្ត​ម​សេនីយ៍​ត្រី អាត់ ខែម ស្នងការ​ខេត្តបន្ទាយមានជ័យ ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ​ខេត្ត​ប៉ៃលិន និង​មេបញ្ជាការរង​នគរបាលជាតិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៥ ព្រមទាំង​បណ្តា​វរ​ចំណុះ​ជាច្រើនរូប​។​
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​មានប្រសាសន៍ថា សន្តិសុខ សុវត្ថិភាព និង កិច្ចសហប្រតិបត្តិការ​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា ថៃ មាន​ស្ថានភាព​ល្អប្រសើរ​ប៉ុន្តែ​ការងារ ក្តាប់​សភាពការណ៍​ទូទៅ គឺ​មិនអាច​មើលរំលង​ចំពោះ​សភាពការណ៍​ណាមួយ​ឡើយ ដោយហេតុនេះ​ស្នងការ​នគរបាល​ខេត្ត​ស្ថិត​នៅជាប់​ព្រំដែន ទិស​ទី​៥​ត្រូវតែ​បន្ត​ក្តាប់​សភាព ការណ៍​អោយបាន​ជាប់​ជាប្រចាំ ។​
​    ​
​នាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​បញ្ជាក់ដែរថា ការការពារ​សន្តិសុខ​ទូទៅ​ជូន ប្រជាពលរដ្ឋ​ក៏​ជា​ភារកិច្ច​ចាំបាច់ ប្រចាំថ្ងៃ​ដែល​នគរបាល​យើង​អនុវត្ត​ហើយ​បន្ថែម​លើ​នោះ នគរបាល​ត្រូវការពារ សន្តិសុខ​សុវត្ថិភាព ជូន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ក៏ដូចជា បណ្តា​ក្រុមហ៊ុន​វិនិយោគទុន​ទាំងអស់ ដែល​មក​បណ្តាក់ទុន​នៅក្នុង​ខេត្ត​របស់ខ្លួន ដើម្បី អោយ​ពួកគេ​មាន​ជំនឿ និង​ភាពកក់ក្តៅ​ដើម្បី​ប្រកប​អាជីវកម្ម​របស់ខ្លួន​។​
​    ​
​ជាមួយគ្នា​នោះ នាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ប្រាប់​ទៅ​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ខេត្ត​ខាង លើ អោយ​បង្កើន​ការយកចិត្តទុកដាក់​ប​ន្ថែ​ម​ទៀត នៅ​ការទប់ស្កាត់​បទល្មើស​ឆ្លងដែន​គ្រប់ ប្រភេទ​ធ្វើយ៉ាងណា​អោយ​ការងារ​អសកម្ម​ទាំងនោះ បំបាត់​ទាំងស្រុង​៕