គយ​កំទេច​ក្បាល​រថយន្ត​ចាស់ៗ ចំនួន ៥២ ចោល នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​

ព្រះសីហនុ: មន្ត្រី​គយ និង​រដ្ឋាករ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​សមត្ថកិច្ច​ចំរុះ ព្រមទាំង​តំណាង​ក្រុមហ៊ុន​ពាក់ព័ន្ធ បាន​ប្រើ​គ្រឿងចក្រ កិនកំទេច​ក្បាល​រថយន្ត​ប្រើ​រួច (​កាប៊ីន​រថយន្ត​) ចំនួន ៥២ គ្រឿង នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ តាម​ការសំរេច​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ក្រោយ​ឃាត់ទុក​ពី​ការ​នាំចូល​របស់​ក្រុមហ៊ុន​មួយចំនួន តាំងតែ​ពី​ខែកុម្ភៈ ឆ្នាំ​២០១៥​។​
           
​សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ បានប្រកាសថា ដើម្បី​រក្សា​សុ​វត្តិភាព​របស់​អ្នកធ្វើ​ចរាចរ​តាម​ដងផ្លូវ ក៏ដូចជា​ធ្វើ​ឲ្យ​ខូចខាត​ដល់​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​សាធារណៈ ជាពិសេស​ប៉ៈ​ពាល់​ដល់​យុទ្ធសាស្ត្រ​កៀគរ​ចំណូល​របស់​ក្រសួង​ហិរញ្ញវត្ថុ សាខាគយ និង​រដ្ឋាករ ខេត្ត​ព្រះសីហនុ ក៏ដូចជា​បណ្តា​អង្គភាព​គយ​ទាំងអស់ បាន​ខិតខំ​ទប់ស្កាត់ មិន​ឲ្យ​នាំចូល​ទំនិញ​ប្រភេទ​នេះ ដែលជា​កម្មវត្ថុ​នៃ​ការយកមក​តម្លើង​ក្នុងស្រុក​របស់​ឈ្មួញ​ខិលខូច​មួយចំនួន ដើម្បី​ប្រាក់ចំណេញ​គេចវេស​ពី​កា​ត្វ​កិច្ច​នៃ​ការបង់ពន្ធ​អាករ​លើ​យានយន្ត​តែប៉ុណ្ណោះ​។​
            
​សូមបញ្ជាក់ថា ក្រុមហ៊ុន​ដែល​បាន​នាំចូល​ក្បាល​ឡាន​ចាស់ៗ មាន​ចំនួន ៤ ក្រុមហ៊ុន មាន​ក្រុមហ៊ុន F.G.I(cambodia) Co ltd,  ក្រុមហ៊ុន Global  organic  plantation Co,ltd,  ក្រុមហ៊ុន  ly Treasure និង​ក្រុមហ៊ុន Cheav Pheng  Development ​ហើយ​ក្បាល​ឡាន​ទាំងនោះ​បានធ្វើ​ការកំទេច​ចោល​រួចហើយ​៕​

គយ​កំទេច​ក្បាល​រថយន្ត​ចាស់ៗ ចំនួន ៥២ ចោល នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ​