​ក្រុម​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក អញ្ជើញ​ក្រុមគ្រូពេទ្យ​មនុស្សធម៌ របស់​ប្រទេស​បារាំង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​

សៀមរាប: ក្រុម​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក របស់​អាជ្ញាធរ​ជាតិ​អប្សរា បាន​អញ្ជើញ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​ប្រទេស​បារាំង មក​ព្យាបាល​ជំងឺ​ជូន​ប្រជាជន​នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦​ដល់ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​សុខុមាលភាព​ប្រជាជន បន្ថែម​លើ​ការងារ​រៀបចំ​អនាម័យ សណ្តាប់ធ្នាប់ សុវត្ថិភាព​ក្នុងភូមិ​ទាំងមូល​។​

​អាជ្ញាធរ​ជាតិ​អប្សរា បានប្រកាសថា ប្រធាន​គម្រោង​អភិវឌ្ឍន៍​ភូមិ​ធម្មជាតិ​រុន​តា​ឯក លោក ម៉ី ម៉ា​រ៉ា​ឌី បញ្ជាក់ថា ស្រប​ពេលដែល​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​បេសកកម្ម​មនុស្សធម៌ (MISSION HUMANITAIR) របស់​ប្រទេស​បារាំង​មក​បំបេញបេសកកម្ម​ម​នុស្ស​ធម៌ ដោយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ដោយ​មិន​គិត​ប្រាក់កម្រៃ ក្នុងប្រទេស​កម្ពុជា​នោះ ក្រុមការងារ​បាន​ទាក់ទង​សុំ​ឲ្យ​មកជួយ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដើម្បី​រួមចំណែក​ថែរក្សា​សុខុមាលភាព​របស់​ប្រជាជន​។​

​ប្រធាន​បេសកកម្ម​មនុស្សធម៌ លោក​វេជ្ជបណ្ឌិត Justin Papin Groseil បញ្ជាក់ថា ក្រុម​របស់លោក​បានមក​ដល់​កម្ពុជា​ក្នុង​ឆ្នាំ​២០១០ និង​បានចាប់ផ្តើម​ការងារ​ក្នុង​ឆ្នាំ​២០១១​។ ជាមួយគ្នានេះ បេសកកម្ម​មនុស្សធម៌​របស់​ក្រុម​លោក ក៏មាន​អង្គការ​មួយ​នៅ​ភ្នំពេញ​ដែរ ដែលមាន​ឈ្មោះថា កុមារ​កម្ពុជា អិន​ហ្សូ & ទីណា (ENFANTS DU CAMBODGE ENZO & TINA) ដែល​តែង​ចេញ​ព្យាបាល​របៀបនេះ​នៅ​ទូទាំងប្រទេស​កម្ពុជា​។ ក្នុង​ឆ្នាំ​២០១៥​នេះ ក្រុមការងារ​របស់លោក​បាន​បំពេញការងារ​ដូចគ្នានេះ​ចំនួន​២​កន្លែង​រួចមកហើយ គឺ​នៅ​ខេត្តព្រៃវែង និង​ស្រុក​អូររាំងឪ នៃ​ខេត្តកំពង់ចាម ដែលមាន​អ្នកជំងឺ​សរុប​ចំនួន​១២០០​នាក់​។ តាម​លោក​វេជ្ជបណ្ឌិត Justin អ្នកជំងឺ​ភាគច្រើន​ដែល​មក​បាន​ពិនិត្យ និង​ទទួល​ការព្យាបាល នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក​នេះ គឺ​កុមារ ដែល​បញ្ហា​ផ្នែក​ផ្លូវដង្ហើម​។​

​លោក គុយ វ៉ៃ មេឃុំ​រុន​តា​ឯក និង​ជា​អ្នក​ដែល​ទទួលបាន​ការព្យាបាល​ផងដែរ​នោះបាន​បញ្ជាក់ថា លោក​ពិតជា​ត្រេកអរ​យ៉ាងខ្លាំង ដែល​ក្រុម​បេសកកម្ម​មនុស្សធម៌​នៃ​ប្រទេស​បារាំង បានជ្រើសរើស​ឃុំ​រុន​តា​ឯក ជា​គោលដៅ​ព្យាបាល​ជំងឺ​នាពេលនេះ​។ លោក​បន្ថែមថា បើទោះជា​ការព្យាបាល​នេះ មាន​រយៈពេល​ខ្លី តែ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​បានទទួល​ការព្យាបាល និង​ការពិភាក្សា​ជំងឺ​ពី​គ្រូពេទ្យ​អន្តរជាតិ ហើយក៏​បាន​ជួយ​សម្រួល​ដល់​សុខភាព និង​ជីវភាព​របស់​អ្នកភូមិ​មួយកម្រិត​ផងដែរ​៕​