លោក អេង ឆៃអ៊ាង​ថា សម រង្ស៊ី​ ពន្យារពេលចូល​ស្រុកក៍ខុស​ ឬ ចូលស្រុកតាមគម្រោងក៍ខុស

រាជធានិភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិ​ លោក អេង ឆៃអ៊ាង ​បានសរសេរនៅ​លើបណ្តាញនាក់ទំនង​សង្គម (Facebook) ​បង្ហោះនៅរសៀលថ្ងៃទី១៨ វិច្ឆិកា នេះមានខ្លឹមសារ​ទំាងស្រុងថា " ​សេចក្តីសំរេចរបស់​ សម រង្សុី ពន្យារ​ពេលចូលស្រុក ឬ ចូលស្រុកតាមគំរោង ​គឺជៀសមិនផុត​ពីការនិន្ទារិះគន់ឡើយ ។

សម រង្សុី ​ពន្យារ​ពេលមិនចូលស្រុក ​មនុស្សមួយចំនួនបាន ​និន្ទារិះគន់ថា សម រង្សុី ​ជាអ្នកនយោបាយកំសាក ​មិនហ៊ានជាប់គុក ​ ក្លាហានក្នុងស្នូក .​.. ។ តែបើ សម ​ រង្សុី ចូលស្រុក​តាមកាសន្យា​នាយប់ថ្ងៃទី ១៦-១១-​២០១៥ ​ហើយមានអំពើហិង្សាកើតឡើង​ស្លាប់មនុស្សនិង​មានការចាប់មនុស្សដាក់គុកច្រវ៉ាក់ ​ ពេលនោះគេនឹង​ថ្កោលទោស សម រង្សុី ថា ​ជាអ្នកនយោបាយ​ចង់បានតែប្រជាប្រិយភាពខ្លួនឯង ​ចង់ឲ្យគេហៅអ្នកក្លាហាន ​ អត់គិតពីសុខទុក្ខរបស់​ប្រជារាស្ត្រ ... "។