Zlatan អាចនឹងចូលនិវត្តន៍ ក្រោយបញ្ចប់ ព្រឹត្តិការណ៍ Euro 2016

ស៊ុយអែត៖ តារាឆ្នើម Zlatan Ibrahimovic អាចនឹងចូល និវត្តន៍ពីក្រុមជម្រើសជាតិស៊ុយអែត ក្រោយពីបញ្ចប់ យុទ្ធនាការ ប្រកួតពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 នៅប្រទេសបារាំង បន្ទាប់ពីរូបលោកបានជួយឲ្យស៊ុយអែតឡើងទៅ ប្រកួតជុំផ្តាច់ព្រ័ត្របានហើយយប់មិញនេះ ។

កីឡាករខ្សែប្រយុទ្ធលេខ១ របស់ក្លឹប Paris Saint Germain ខាងលើបានបញ្ជាក់ប្រាប់សារព័ត៌មាន BBC ថា “ខ្ញុំអាច នឹងចូលនិវត្តន៍ពីក្រុមជម្រើសជាតិស៊ុយអែត បន្ទាប់ពីបញ្ចប់ Euro ឆ្នាំក្រោយនៅបារាំង តែប្រសិនបើខ្ញុំធ្វើដូចនេះមែន ពួកគេនឹងបដិសេធ ។ តែយ៉ាងណាក៏ដោយ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អ្នករាល់គ្នា ដែលតែងតែគាំទ្ររូបខ្ញុំនាពេល កន្លងមក យើងនឹងជួបគ្នាឆ្នាំក្រោយនៅបារាំងទាំងអស់គ្នា ឆ្នាំក្រោយនេះ” ។

សូមបញ្ជាក់ដែរថា ក្នុងជំនួបដ៏ស្វិតស្វាញយប់មិញនេះ កីឡាករវ័យ៣៤ឆ្នាំ កម្ពស់ ១.៩៥ម៉ែត្រ Zlatan រកបាន២គ្រាប់ ម្នាក់ឯង មុនពេលដែលដាណឺម៉ាក វាយបកបាន២គ្រាប់ស្មើវិញនៅនាទីចុងម៉ោង ដែលជាគ្រាប់បាល់ទម្លាក់ក្រុមនៅជិត របងគ្នាចេញពីវគ្គជម្រុះ Euro ក្នុងការស៊ុតបញ្ចូលទីបាន៦២គ្រាប់ ពីការចូលលេងបាន១១១ប្រកួតឲ្យជម្រើសជាតិ ស៊ុយអែតនាពេលកន្លងមក ៕

Zlatan អាចនឹងចូលនិវត្តន៍ ក្រោយបញ្ចប់ ព្រឹត្តិការណ៍ Euro 2016