មីយ៉ាន់ម៉ា សម្រេចដករដ្ឋបាល យោធាចេញ ពីតំបន់ កូកាង

រ៉ង់ហ្គូន ៖ យោងតាមសេចក្ដីបង្គាប់ ការពីការិយាល័យប្រធានាធិបតី នៅព្រឹកថ្ងៃពុធនេះ រដ្ឋាភិបាល មីយ៉ាន់ម៉ា បាន សម្រេចដករដ្ឋបាលយោធា នៅតំបន់កូកាង នៃរដ្ឋសានចេញហើយ ខណៈស្ថានភាពនៅទីនោះ បានត្រឡប់មក ភាពធម្មតា និងស្ងប់ស្ងាត់វិញ ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា ការដកបញ្ជា ការ គ្រប់គ្រងរដ្ឋបាលដោយយោធា នៅក្នុងតំបន់គ្រប់គ្រងនេះ បន្ទាប់ពី មានការប៉ះទង្គិចគ្នាមួយ បានផ្ទុះឡើង រវាង កងកម្លាំង របស់រដ្ឋាភិបាលមីយ៉ាន់ម៉ា និងកងទ័ពជាតិ ដើម្បីសម្ព័ន្ធប្រជាធិបតេយ្យមីយ៉ាន់ម៉ា ប្រចាំតំបន់កូកាង ទទួលបានកិច្ចព្រមព្រៀង ចូលជាធរមាន កាលពីថ្ងៃអង្គារម្សិលមិញនេះ ។

នៅក្នុងសេចក្ដីបង្គាប់ការនោះដែរ បានបន្ថែមទៀតថា សេចក្ដីបង្គាប់ដករដ្ឋបាលយោធានេះ ធ្វើឡើងបន្ទាប់ពីទិដ្ឋ ភាពជារួម នៅក្នុងតំបន់វិលមករកសភាពស្ងប់ស្ងាត់ និងជានីតិរដ្ឋវិញ ៕

មីយ៉ាន់ម៉ា សម្រេចដករដ្ឋបាល យោធាចេញ ពីតំបន់ កូកាង