WOW ! 3 in 1 ក្នុង​ពេល​តែ​មួយ​ពី​ក្រុមហ៊ុន iOne

ក្រុមហ៊ុន iOne គឺជា​ក្រុមហ៊ុន​ធំ​ដែល​មាន​សិទ្ធិ​ស្របច្បាប់​ក្នុង​ការ​នាំ​ចូល​ផលិតផល Apple មក​កាន់​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា បាន​នាំ​មក​នូវ​កម្មវិធី​កាន់តែ​អស្ចារ្យ​មួយទៀត គឺ «WOW ! 3 in 1 ក្នុង​ពេល​តែ​មួយ​» សម្រាប់​អតិថិជន​ទាំងអស់ ដែល​កំពុង​តែ​ប្រើប្រាស់​កុំព្យូទ័រ​ម៉ាក Apple ម៉ូ​ដែល​ចាស់​ៗ ហើយ​មាន​បំណង​ចង់​ប្តូរ​យក​កុំព្យូទ័រ​ថ្មី​ម៉ាក Apple ស៊េរី​ថ្មី​ពី​ក្រុមហ៊ុន iOne រួម​ជាមួយនឹង​ឱកាស​ដ៏​អស្ចារ្យ​2 បន្ថែម​ទៀត​។

សម្រាប់​កម្មវិធី​ប្តូរ​យក​កុំព្យូទ័រ​ម៉ាក Apple ថ្មី​នេះ គឺ​នឹង​ធ្វើ​ឡើង​មាន​រយៈពេល​3​ថ្ងៃ​ប៉ុណ្ណោះ គឺ​ចាប់ពី​ថ្ងៃ​ទី​16 ដល់​ថ្ងៃ​ទី​18 វិច្ឆិកា 2015 នេះ ដោយ​ក្រុមហ៊ុន iOne នឹង​ទទួល​ធ្វើការ​វាយតម្លៃ​ទៅ​លើ​កុំព្យូទ័រ​ម៉ាក Apple ចាប់ពី​ស៊េរី​ឆ្នាំ​2010 ឡើង​ទៅ ដើម្បី​ប្តូ​រយ​កុំព្យូទ័រ​ស៊េរី​ថ្មី ។ ជា​ពិសេស​ជាង​នេះ​ទៅ​ទៀត អតិថិជន​ទាំងអស់​ក៏​អាច​ប្រើប្រាស់​សេវាកម្ម​បង់​រំ​លោះ​ជាមួយនឹង​អត្រា​ការ​ប្រាក់​ទាប​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក​ពី​ក្រុមហ៊ុន អីុ​អន ម៉ា​យ​ក្រូ​ហ្វា​យ​នែ​ន ជាមួយ​កម្មវិធី​ប្តូរ​យក​កុំព្យូទ័រ​ស៊េរី​ថ្មី​នេះ​។ អ្វី​ដែល​កាន់តែ​អស្ចារ្យ​នោះ គឺ​លោក​អ្នក​នឹង​ទទួល​បាន​កាដូ​ដ៏​ពិសេស គឺ​កាស​ស្តាប់​ត្រចៀក​ម៉ាក JBL ដែល​មាន​តម្លៃ​$99 ចំនួន​មួយ​គ្រឿង​ផង​ដែរ​។

សូម​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី «WOW ! 3 in 1 ក្នុង​ពេល​តែ​មួយ​» នេះ គឺ​មាន​ផ្តល់​ជូន​នៅ​មជ្ឈមណ្ឌល​សេវាកម្ម​អាយ​វន្ត​តែ​មួយ​គត់ ដែល​មា​នទី​តាំងនៅ​ជាន់​ទី​3 អគារ​លេខ​25 តាម​បណ្តោយ​មហាវិថី​ម៉ៅ​សេ​ទុង​ជាប់​នឹង​ស្ថានទូត​ឡាវ​។ ព័ត៌មាន​បន្ថែម​សូម​ទូរស័ព្ទ​មក​លេខ 023 997 575 ឬ​ចូល​មក​កាន់​វេ​ប​សាយ www.ione2u.comwww.facebook.com/iOneCambodia​។