ក្រុម​គ្រូពេទ្យ​មនុស្សធម៌​បារាំងចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​​ជូន​​ពលរដ្ឋ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ឥតគិតថ្លៃ​

ខេត្តសៀមរាប ៖ ក្រុម​គ្រូពេទ្យ​បេស​កម្ម​មនុស្សធម៌​បារាំង (Mission Humanitaire) Mr.Justin Papin Sroseil បានឱ្យ​ដឹង​កាល​ពី​វេលា​ព្រឹក​ថ្ងៃ​ទី​១៧ វិច្ឆិកា ស្ថិត​នៅ​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ថា ក្រុមការងារ​បាន​ចុះ​មក​ព្យា​បាល​នេះ គឺ​មាន​រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​១៧ វិច្ឆិកា ដោយ​បាន​ពិនិត្យ​ព្យាបាល និង​ផ្តល់​ឱសថ​ព្យាបាល​ជំងឺ​ជូន​ប្រជា​ពលរដ្ឋ​នៅ​ក្នុងភូមិ​ធម្មជាតិ​រុន​តា​ឯក​ដោយ​ឥត​គិតថ្លៃ បាន​ចំនួន​ជាង​៣០០​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី និង​កុមារ (​ក្នុង​នោះ​មាន​ជំងឺ​រលាក​ផ្លូវដង្ហើម​ច្រើន​ជាងគេ ។

ក្នុង​បេស​កម្ម​មនុស្សធម៌​នេះ មាន​គ្រូពេទ្យ​ខ្មែរ​មក​ពី​ភ្នំពេញ​ចំនួន​១០​នាក់ បាន​សហការ​ជាមួយ​គ្រូពេទ្យ​បារាំង​ចំនួន​១៥​នាក់​ផង​ដែរ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព