រោគ​សញ្ញា​រលាក​សាច់ដុំ​បេះដូង​កុមារ​មួយចំនួន​ដែល​ស្ត្រី​ជា​ម្តាយ​គួរ​ចាប់អារម្មណ៍

កុមារ​ដែល​រលាក​សាច់ដុំ​បេះដូង​ប្រឈម​នឹង​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ។ ជំងឺ​នេះ​បណ្តាល​មក​ពី​ការ​លូតលាស់​មុខងារ​របស់​ភ្នាស​ដែល​ទ្រទ្រង់​រាង​កាយ​នៅ​ខ្សោយ​ជា​ហេតុ​ធ្វើ​ឲ្យ​មេរោគ​ងាយ​ជ្រៀតចូល​ទៅ​ពូន​ត្រង់​ចំណុច​គ្រោះថ្នាក់​នោះ​បាន​យ៉ាង​ងាយ ។ ជា​ទូទៅ​ជំងឺ​រលាក​សាច់ដុំ​បេះដូង​កុមារ បាន​ស្តែង​ចេញ​តាម​រោគ​សញ្ញា​មួយ​ចំនួន​ដូច​ជា​៖

១-​កម្រិត​ស្រាល​មាន​រោគ​សញ្ញា​ដូច​ជា ៖
-​គ្រុនក្តៅ
-​លេបទឹកមាត់​ចូល​បំពង់ក​មានការ​ឈឺចាប់
-​ក្អក
-​ហៀរ​សំបោរ
-​រាករូស
-​មិន​ចង់​ទទួលទាន
-​ដកដង្ហើម​ញាប់
-​ភ្នែក​ស្រវាំង
-​ត្រជាក់​ដៃជើង
-​ហេវ​ហត់​អស់កម្លាំង
-​ស្លេកស្លាំង
-​បែកញើស​ច្រើន

២-​បើសិនជា​កុមារ​មាន​សភាព​ធ្ងន់​អាច​មាន​រោគ​សញ្ញា​ដូច​ជា ៖
-​ឈឺបេះដូង
-​វិលមុខ
-​ពិបាក​ដកដង្ហើម
-​ត្រជាក់​ដៃជើង
-​ក្រហល់ក្រហាយ​ខ្លួនប្រាណ
-​រសាប់រសល់​នៅ​មិន​ស្ងៀម
-​អាច​មាន​ជំងឺខ្សោយបេះដូង​ជាដើម ។ 

នៅ​ពេល​ដែល​កូន​របស់​លោក​អ្នក​ស្តែង​ចេញ​នូវ​រោគ​សញ្ញា​ដូចដែល​បាន​រៀបរាប់​ខាងលើ គួរ​ប្រញាប់​នាំ​គេ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ឯកទេស​ដើម្បី​ពិនិត្យ និង​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា មិន​ត្រូវ​ទុក​នៅ​ច្រើន​ថ្ងៃ​នោះ​ទេ ៕