វិធីសាស្ត្រ​ជួយ​សង្គ្រោះ​កុមារ​ក្អក​ស្លេស្ម

អាការ​ក្អក​ស្លេស្ម​មាន​ផលវិបាក​បំផុត​សម្រាប់​កុមារ​ក៏​ដូច​ជា​មនុស្ស​ចាស់ តែ​ផលវិបាក​ទាំងនេះ​ក៏​មាន​ដំណោះស្រាយ​មួយ​ចំនួន​ដើម្បី​ទប់ស្កាត់​ការ​ស្ទះផ្លូវ​ដង្ហើម​គួរ​អនុវត្ត​តាម​ការ​ណែនាំ​ដូច​ខាងក្រោម​៖

-​ត្រូវ​រក្សា​សីតុណ្ហភាព​ក្នុង​បន្ទប់​គេង​ឲ្យ​នៅ​ថេរ ។
-​ត្រូវ​ទទួលទាន​ទឹកបាន​គ្រប់គ្រាន់ ដើម្បី​ឲ្យ​ស្លេស្ម​ដែល​នៅ​ក្នុង​ក​មាន​សភាព​ទន់​ងាយស្រួល​ខាកស្តោះ ។
-​ប្រើប្រាស់​ថ្នាំ​ក្អកមាន​ស្លេស្ម តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ដើម្បី​ធ្វើ​ឲ្យ​ស្លេស្មរាវ ។

ចំពោះ​កុមារ​តូច​ៗ នៅ​ពេល​ជួប​បញ្ហា​ក្អកមាន​ស្លេស្ម​កើតឡើង ឪពុក​ម្តាយ​គួរ​អនុវត្ត​តាម​វិធី​ដូច​ខាងក្រោម​នេះ​៖
-​បើ​ស្លេស្ម​នៅ​ជ្រៅ​ក្នុង​បំពង់ក លោក​អ្នក​អាច​ប្រើ​ម្រាមដៃ​រុំ​ដោយ​ក្រណាត់​ស្អាត ខ្វេះកាវ​យក​ស្លេស្ម​នោះ​ចេញ​មក ។
-​ជា​រឿយ​ៗ​ត្រូវ​ត្រឡប់​ខ្លួន និង​ទះ​ខ្នង​កូន​តូច​នោះ​ស្រាល​ៗ អាច​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ស្លេស្ម​ជ្រុះ​មក​ខាងក្រៅ ។ នៅ​ពេល​ដែល​កុមារ​ដេក​ផ្អៀង​ខាងស្តាំ ត្រូវ​ទះ​ខ្នង​ខាងឆ្វេង ហើយ​នៅ​ពេល​ក្មេង​ដេក​ផ្អៀង​ខាងឆ្វេង​ត្រូវ​ទះ​ខាងស្តាំ ដោយ​ត្រូវ​ទះ​ស្រាល​ៗ​ពីលើ​ចុះ​មក​ក្រោម ។

អ្វី​ដែល​ប្រសើរ​បំផុត​នៅ​ពេល​ដែល​កូនលោក​អ្នក​ក្អក​មិន​ចេញ ឬ​ក្អកមាន​ស្លេស្ម ត្រូវ​នាំ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ដើម្បី​វិនិច្ឆ័យ​រោគ​៕​