វិធីសាស្ត្រ​ប្រហារជីវិត​ដ៏​សាហាវចំនួន​7​នៅ​ក្នុង​សម័យ​បុរាណ

ការ​ប្រហារជីវិត​អ្នកទោស​ក្នុង​សម័យ​បុរាណ វិធីសាស្ត្រ​នៃ​ការ​ប្រហារជីវិត​ក្នុង​សម័យ​បុរាណ​មាន​សភាព​សាហាវឃោរឃៅ​។ នៅ​យុគសម័យ នីមួយ​ៗ​នឹង​មាន​វិធីសាស្ត្រ​ប្រហារជីវិត​ខុស​ប្លែក​ពី​គ្នា ប៉ុន្តែ​ចាត់​ទុក​ថា​ជា​ការ​ប្រហារជីវិត​ដ៏​ឃោរឃៅ និង​ជា​គំរូ​មួយ​មិន​ឱ្យ​អ្នក​ផ្សេង​យកតម្រាប់​តាម ។

ខាងក្រោម​នេះ គឺជា​វិធីសាស្ត្រ​នៃ​ការ​ប្រហារជីវិត​ដ៏​អាក្រក់​បំផុត​នៅ​លើ​ពិភពលោក​ចំនួន​៧ ៖
១-​វិធីសាស្ត្រ​ប្រហារជីវិត​ប្រភេទ «​ឥន្ទ្រី​ដាប​ឈាម​»
«​ឥន្ទ្រី​ដាប​ឈាម​» ជា​វិធីសាស្ត្រ​ដ៏​ឃោរឃៅ​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​ពេជ្ឈឃាត​កាច់​ឆ្អឹងជំនីរ​លាតត្រដាង​ជា​ស្លាប​បក្សី​ឈាម​ដាប ក្រោយមក​ទាញ​សួត​របស់​អ្នកទោស​លាតត្រដាង​នៅ​លើ​ខ្នង ឱ្យ​មាន​លក្ខណៈ​ស្រ​ដៀង​ឥន្ទ្រី ។

២-​កាត់ទោស​យក​ដំរី​ជាន់
ការ​ប្រហារជីវិត​ដោយ​ប្រើ​វិធីសាស្ត្រ​ឱ្យ​ដំរី​ជាន់ គឺជា​ការ​ប្រហារជីវិត​អ្នកទោស ដែល​និយម​ប្រើ​នៅ​ភូមិភាគ​អាស៊ី​អាគ្នេយ៍ នៅ​ដើម​សតវត្ស​ទី​១៩ ។

៣-​ប្រហារជីវិត​អារ​ដងខ្លួន
វិធីសាស្ត្រ​អារ​ដងខ្លួន​ទាំង​រស់ បាន​ប្រទះ​ឃើញ​ក្នុង​សម័យ​ចក្រពត្តិ​ពែ​រ្ស៍ នៅ​យុគសម័យ​បុរាណ ហៅ​ថា «​អារ​មនុស្ស​ទាំង​រស់​» ជា​ការ​ប្រហារជីវិត​ដ៏​ព្រៃផ្សៃ ដោយ​យក​អ្នកទោស​ទៅ​ចងស្លាបសេក និង​ចងជើង​ព្យួរ​សំយុងក្បាល​ទៅ​ដី ក្រោយមក​ប្រើ​រណារ​អារ​ពុះ​កណ្តាល​ដងខ្លួន​ពី​គូទ​ទៅ​ក្បាល ។

៤-​ប្រហារជីវិត​យក​អ្នកទោស​ចង​ភ្ជាប់​កាណុង​កាំភ្លើង​ធំ
វិធីសាស្ត្រ​ប្រហារជីវិត​ដោយ​យក​អ្នកទោស​ចង​ភ្ជាប់​កាណុង​កាំភ្លើង​ធំ ចាប់ផ្តើម​ប្រើ​ន​នា​ពាក់កណ្តាល​សតវត្ស​ទី​១៨ នៅ​ចក្រភព​អង់គ្លេស​។ ជា​វិធីសាស្ត្រ​ដ៏​រន្ធត់​គឺ​យក​អ្នកទោស​ចង​ភ្ជាប់​មាត់​កាណុង​កាំភ្លើង​ធំ ហើយ​បញ្ជា​ឱ្យ​បាញ់ប្រហារ​អ្នកទោស​បណ្តាល​ឱ្យ​ខ្លួនប្រាណ​បែក​ខ្ចាយ​ខ្ទេចខ្ទី ។

៥-​វិធីសាស្ត្រ​ប្រហារជីវិត​ដោយ​ប្រើ​កាំបិត​ចៀរ​សាច់​ជា​ចំណិត
ការ​ប្រហារជីវិត​ដោយ​ចៀរ​សាច់​ចំណិត ហៅ​ថា «​លីង​ជី​» ជា​អំពើ​ដ៏​ព្រៃផ្សៃ​បំផុត​នៅ​ដើម​សតវត្ស​ទី​១៩ ក្នុង​ប្រទេស​ចិន ។ ចំពោះ​ពាក្យ​ថា «​លីង​ជី​» ភាសា​ចិន​ប្រែ​ថា «​ការ​ស្លាប់​ដោយ​ផ្លែកាំបិត​» ។ វិធីសាស្ត្រ​នេះ​គេ​កាត់​សាច់​ជន​រង​គ្រោះជា ចំណិត​ៗ ព្រមទាំង​កាត់​ម្រាមដៃ ជើង​ដើម្បី​អ្នកទោស​ឈឺចាប់​បណ្តាល​ឱ្យ​ស្លាប់​បាត់បង់​ជីវិត​តែ​ម្តង ។

៦-​ប្រហារជីវិត​ដោយ​ចាប់​ស្ងោរ
វិធីសាស្ត្រ​ចាប់​ស្ងោរ គឺ​យក​អ្នកទោស​នៅ​រស់​ទៅ​ចង និង​ទម្លាក់​ចូល​ក្នុង​ឆ្នាំង​ដាំទឹក​ដ៏​ធំ​ធ្វើ​ឱ្យ​ស្រែក​ដោយ​ការ​ឈឺចាប់​មុន​នឹង​ស្លាប់ ។

អ្នកទោស​ភាគច្រើន​ដែល​ទទួល​ការ​ប្រហារជីវិត​ដោយ​វិធីសាស្ត្រ​នេះ​ស្ថិត​នៅ​ក្នុង​យុគសម័យព្រះ​អង្គ​ម្ចាស់ ហង់​រី ទី​៨ នៃ​ចក្រភព​អង់គ្លេស ។

៧-​ប្រហារជីវិត​ដោយ​ចងដៃ ជើង​ជាប់​សេះ ៤​ក្បាល
ជា​ការ​ប្រហារជីវិត​ប្រើ​ខ្សែ​ចងដៃ និង​ជើង​ទាំង​៤​របស់​ជន​រង​គ្រោះ​ទាំង​នៅ​រស់ រួច​ចង​ភ្ជាប់​នឹង​សេះ​៤​ក្បាល ដល់​ពេល​ប្រហារជីវិត​បញ្ជា​ឱ្យ​សេះ​ទាំង​៤​ទាញ​ធ្វើ​ឱ្យដៃ ជើង​ដាច់​ចេញពី​រាង​កាយ​ជា បំណែក​ៗ​គួរ​ឱ្យ​រន្ធត់ ។ វិធីសាស្ត្រ​បាន​ប្រើ​នៅ​ក្នុង​យុគសម័យ​ចក្រពត្តិ​រ៉ូ​ម៉ាំង ៕