អេ​ក្រង់​OLED សម្រាប់​iphone ស៊េរី​ក្រោយ

ប្រភព​ព័ត៌មាន​ចេញពី​កូរ៉េ​ខាងត្បូង​ថា ក្រុមហ៊ុន​សាំ​ស៊ុ​ង និង​ក្រុមហ៊ុន Apple កំពុង​តែ​ពិភាក្សា​គ្នា​ពី​ការ​ផ្គត់ផ្គង់​បន្ទះ​អេ​ក្រង់ OLED សម្រាប់ iPhone ស៊េរី​ក្រោយ ។ ទោះជា​កិច្ចព្រមព្រៀង​នេះ​មិន​ទាន់​ឈាន​ដល់​ការ​សម្រេច​ក៏​ដោយ តែ​វា​នឹង​កើតឡើង​ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ ។

វា​គឺជា​រឿង​ល្អ​មួយ​សម្រាប់​ក្រុមហ៊ុន​កូរ៉េ​ខណៈ​ខ្លួន​កំពុង​តែ​ស្វែងរក​ការ​បង្កើន​ការ​ផលិត​បន្ទះ​អេ​ក្រង់ OLED ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ។ ក្រុមហ៊ុន​សាំ​សុ​៊​ង​នឹង​ក្លាយជា​អ្នក​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន Apple ផង​ដែរ ។

ក្រុមហ៊ុន​សាំ​ស៊ុ​ង​នឹង​ពិចារណា​លើ​ការ​ផលិត​ទាំងមូល​ទៅ​ឱ្យ​ក្រុមហ៊ុន​អា​មេ​រិ​ក​តែ​មួយ​គត់ ពោល​គឺជា​ការ​បញ្ជា​ទិញ​ផ្តាច់​មុខតែ​ម្តង ។ ក្រុមហ៊ុន Apple នឹង​ទទួល​បានការ​ចំណេញ​មួយ​ផ្នែក​ទៀត​ក្នុង​ការ​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ស៊េរី​ក្រោយ​របស់​ខ្លួន​ដែល​នឹង​មានឈ្មោះ​ថា «iPhone 7» ។ ក្រុមហ៊ុន​សាំ​ស៊ុង​ធ្លាប់​បាន​ផលិត​បន្ទះ​អេ​ក្រង់ LCD ឱ្យ​ក្រុមហ៊ុន​ចិន​មួយ​កាលពី​ពេល​កន្លង​ទៅ ៕