អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​បារម្ភ​ខ្លាច​ការ​ប្រកួត​យូ​រ៉ូ​2016 គ្មាន​អ្នក​ចូល​ទស្សនា​ដោយសារ​ការ​ភ័យ​ខ្លាច

រី​យ៉ូ ហ្វើ​ឌី​ណ​ង់ អតីត​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​អង់គ្លេស និង​ជា​ខ្សែការពារ​ក្លិប Man Utd បាន​បង្ហាញ​ការ​យល់​ឃើញ​របស់​ខ្លួន​ចំពោះ​អំពើ​ភេរវកម្ម​ដែល​កើតឡើង​នៅ​ក្នុង​ទី​ក្រុងប៉ារីស ថា នឹង​ផ្ដល់​ផល​ប៉ះពាល់​ដល់​ការ​ប្រកួត​យូ​រ៉ូ​២០១៦ ។ ទោះបី​មានការ​ផ្ដល់​កម្លាំងចិត្ត​ដល់​ពលរដ្ឋ​ឱ្យ​ដើរ​ឆ្ពោះទៅ​មុខ​ក៏​ដោយ ប៉ុន្ដែ​អ្វី​ៗ​គ្រប់យ៉ាង​នឹង​ប្រែប្រួល ។ ឆ្នាំ​២០១៦ បារាំង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​យូ​រ៉ូ ហើយ​អ្វី​ៗ​គ្រប់យ៉ាង​មិន​ដូច​ដើម​ទេ ដោយសារ​ភាព​ភ័យ​ខ្លាច​បាន​គ្របដណ្ដប់​លើ​ផ្លូវចិត្ត​ពលរដ្ឋ រួម​ទាំង​ការ​បិទ​សេរីភាព​និង​ភាព​សប្បាយ​រីករាយ​របស់​ពួក​គេ​ក្នុង​ពេល​ទស្សនា ព្រោះ​បារម្ភ​ខ្លាច​មាន​ចលាចល​នៅ​ក្នុង​ប្រទេស​។