​ឃាត់​ឪពុកមា​ល្មោភកាម​ម្នាក់ រំលោភ​ក្មួយ​ស្រី​អាយុ​៨​ឆ្នាំ​៤​ដង

​ខេត្តពោធិ៍សាត់​៖​ជនសង្ស័យ​ជា​ឪពុកមា​ចិត្ត​តិ​រិ​ច្ឆា​ន​ម្នាក់​ត្រូវបាន​កម្លាំង សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់​ឃាត់ខ្លួន ខណៈ​បុរស​រូបនេះ​ចាប់​ក្មួយ​ស្រី​រំលោភ​៤​ដង​ទើប​បែកការណ៍​គ្រា​ដែល​ឪពុកម្ដាយ​រវល់​ទៅ​ដេក​ធ្វើ​ចំការ​ទុក​កូនតូចៗ​ឱ្យនៅ​ចាំផ្ទះ កាលពី​វេលា​ម៉ោង ៥.០០​នាទី​ល្ងាច ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​នឹង​ផ្ទះ​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​ដប់​បាត សង្កាត់​លលកស ក្រុង​.​ខេត្តពោធិ៍សាត់ ។  

​     ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ឆុន ឈី​ន អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​ដប់​បាត សង្កាត់​លលកស ក្រុង​.​ខេត្តពោធិ៍សាត់ ចំណែក​ក្មេងរងគ្រោះ​ត្រូវជា​ក្មួយ​ជនសង្ស័យ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ស​.​វ​.​ច​.​ក អាយុ ៨​ឆ្នាំ រស់នៅ​ភូមិ​ខ្មា​រ សង្កាត់​លលកស ក្រុង​.​ខេត្តពោធិ៍សាត់ ។  

​    ​ប្រភពពី​សមត្ថកិច្ច​នគ​របាល​ក្រុង​ពោធិ៍សាត់ បានឱ្យដឹងថា យោងតាម​ចម្លើយ​របស់​កុមារី​រងគ្រោះ​បាន​រៀបរាប់ថា កាលពី​ប្រហែល​ជិត ១​ខែ​មុន មិន​ចាំ​ថ្ងៃ​ជនសង្ស័យ​ជា​ឪពុកមា (​ឆុន ឈី​ន​) បានធ្វើ​សកម្មភាព​នៅពេល​យប់​បាន​ឡើងទៅ​លើផ្ទះ​កុមារី​រងគ្រោះ​រំលោភ ៣​ដង​យប់​ជាប់ៗ​គ្នា ហើយ​រយៈពេល ២​ថ្ងៃក្រោយ​រំលោភ​ម្ដងទៀត លុះដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ កុមារី​រងគ្រោះ​បាន​និយាយ​បែប​ភិតភ័យ​រៀបរាប់​ប្រាប់​ម្ដាយ ឈ្មោះ ឡុង សុខុម អាយុ ៣២​ឆ្នាំ និង​ឪពុក​ឈ្មោះ យឹម សារឿន អាយុ ៣១​ឆ្នាំ ថា​មិន​ឱ្យទៅ​ចំការ​ទៀត​ទេ ខណៈនោះ​ឪពុកម្ដាយ​មានការ​សង្ស័យ ក៏​បន្ដ​សួរ​មក​កូនស្រី គ្រានោះ​នាង​បាន​ឆ្លើយ​ប្រាប់​ឪពុកម្ដាយ​ថា “​ពូ ឈី​ន ចាប់រំលោភ​ខ្ញុំ​នៅលើផ្ទះ​ពេលយប់​” គ្រានោះ​ឪពុកម្ដាយ​កុមារី​រងគ្រោះ ក៏បាន​ដាក់​ពាក់​បណ្ដឹង​មក​សមត្ថកិច្ច​នគរបាល​ក្រុង​ពោធិ៍សាត់ ដើម្បី​ឃាត់ខ្លួន​ឪពុកមា​ចិត្ត​តិ​រិ​ច្ឆា​ន​មក​សាកសួរ និង​បន្ត​តាម​នីតិវិធី ។ 

​    ​ឪពុកម្ដាយ កុមារី​រងគ្រោះ​បាន​រៀបរាប់ ប្រាប់​សមត្ថកិច្ច​ដែរ​ថា មួយរយៈ​នេះ​គាត់​រវល់​ទៅធ្វើ​ចំការ ដេក​នៅ​ទីនោះ​យូៗ​មក​ផ្ទះ​ម្ដង ដោយ​ទុក​កូនប្រុស​ស្រី ៣​នាក់​បងប្អូន ដែល​កូនច្បង​មាន​អាយុ​ត្រឹម ១១​ឆ្នាំ ហើយ​កូនរង​គ្រោះ​ខាងលើនេះ ជា​កូន​ទី​២ ឱ្យនៅ​ចាំផ្ទះ ប្ដី​ប្រពន្ធ​ត្រូវជា​ឪពុក​ម្ដា​កុមារី​រងគ្រោះ​បន្តទៀតថា ផ្ទះ​គាត់​នៅ​ចុងកាត់មាត់ញក​ពី​អ្នកភូមិ​បន្ដិច ហើយ​មាន​ចម្ងាយ​ពី​ផ្ទះ​ជនសង្ស័យ​ប្រហែល ៥០០​ម៉ែត្រ ហើយ​ជនសង្ស័យ​ពុំមែន​អ្នក​សាច់​ឆ្ងាយ​នោះទេ ដោយ​ត្រូវជា​បងប្អូន​ថ្លៃ​នឹង​គ្នា (​មានន័យថា ម្ដាយ​កុមារី​រងគ្រោះ​ត្រូវជា​បង​បង្កើត​របស់​ប្រពន្ធ​ជនសង្ស័យ​) ។ 

​    ​ប្រភពពី សមត្ថកិច្ច​បន្ដទៀតថា ករណីនេះ​កំពុង​សាកសួរ និង​នាំ​កុមារី​រងគ្រោះ​ទៅ​ពេទ្យ​ដើម្បី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​នៅឡើយ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ៕

​ឃាត់​ឪពុកមា​ល្មោភកាម​ម្នាក់ រំលោភ​ក្មួយ​ស្រី​អាយុ​៨​ឆ្នាំ​៤​ដង