កូន​ស្លាប់ ឪពុក​របួសធ្ងន់​ដោយសារ​ហ្វូង​ក្របី​ដេញ​វ័ធ​

ខេត្តបាត់ដំបង​៖​មានការ​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង​ដោយ​ហ្វូង​ក្របី​ប្រមាណ​៧​ទៅ​៨​ក្បាល បាន​ដេញ​វ័ធ​បុរស​ម្នាក់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ធ្លាយ​ពោះវៀន​ចេញមកក្រៅ ខណៈ​ជនរងគ្រោះ​ចែវ​ទូក​ទៅ​មើ​លស​ន្ទួ​ច​ក្នុង​ស្រែ ។ 

​    ​ប្រភព​ដដែល​បាន​បន្តថា បន្ទាប់ពី​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រួចរាល់ ដល់​ស្អែក​ឡើង​ថ្ងៃទី​១៧ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០១៥​ម្សិលមិញ​នេះ វេលា​ម៉ោង​៤៖២២​នាទី កូន​របស់​ជនរងគ្រោះ​ឈ្មោះ ជា តុងទីន អាយុ​២០​ឆ្នាំ បាន​ទៅ​កន្លែងកើតហេតុ​ជាថ្មីទៀត​ដើម្បី​ចង់ដឹងថា ក្របី​ទៅដល់​ណា​ហើយ​និង​ផ្តល់ព័ត៌មាន​អោយ​ប៉ូលិស ស្រាប់តែ​ក្របី​ស្ទុះ​ចេញពី​កំ​ពោត​ព្រៃ​ដេញ​វ័ធ​ពេញ​កំរោល​ត្រូវ​ពោះ ចុងដង្ហើម និង​ក្លៀក​ប្រកាច់​ស្រែក​អោយ​មិត្តភក្តិ​ជួយ ហើយ​មិត្តភក្តិ​នោះ​ក៏​ស្ទុះ​មក​ប្រុង​និង​ជួយ ស្រាប់តែ​ក្របី​នោះ​ដេញ​វ័ត​ទៀត​ស្ទើរតែ​រត់​មិន​រួច​មកអោយ​អ្នកស្រុក​ជួយ ក្រោយពេល​អ្នកស្រុក​នាំគ្នា​ទៅ​មើលឃើញ​ជនរងគ្រោះ​ដេកស្លាប់​បាត់ទៅហើយ​។ 

​    ​នគរបាល រដ្ឋបាល​កំពង់ព្រះ​បានប្រកាស​អោយ​អ្នកស្នាក់នៅ​រកត្រី​នៅ​តំបន់​ស្ទឹង ត្រប់​ទាំងអស់​អោយមាន​ការ​ប្រុង​ប្រ​យ័ត្ន ព្រោះ​សត្វ​ក្របី​ខាងលើ​ឡើង​កាច​ណាស់​គ្មាន​អ្នកណា​ចូល​ជិត​បានទេ​៕

កូន​ស្លាប់ ឪពុក​របួសធ្ងន់​ដោយសារ​ហ្វូង​ក្របី​ដេញ​វ័ធ​