រុស្សី និង​បារាំង​ចាប់ដៃគ្នា​កម្ទេច​ក្រុម​រដ្ឋ​ភេរវជន​រដ្ឋ​ឥស្លាម​

​ប្រទេស​រុស្សី​និង​បារាំង​បាន​យល់ព្រម​សហការគ្នា​ក្នុងការ​កម្ទេច​សត្រូវ​រួម​គឺ ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ដែល​កំពុងមាន​សកម្ម​ភាព​យ៉ាងខ្លាំង ជាពិសេស​នោះ​គឺ សកម្មភាព​ភេ​វរ​កម្ម​នៅ​ទីក្រុង​ប៉ារីស​កាលពី​សប្ដាហ៍​មុន និង​ការដាក់​គ្រាប់បែក​ទម្លាក់​យន្តហោះ​ដឹក​អ្នកដំណើរ​រុស្សី​នៅ​ខែតុលា​មុននេះ​។​

​រុស្សី​និង​បារាំង​បាន​យល់ព្រម​ធ្វើការ​ជាមួយគ្នា​ក្នុងការ​ប្រយុទ្ធ​នឹង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម ដែល​នៅ​ពីក្រោយ​ការវាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស​និង​ការធ្លាក់​យន្តហោះ​របស់​រុស្សី​នៅ​អេ​ហ្ស៊ី​ប​ដែល​បានសម្លាប់​មនុស្ស​ទាំងអស់​ជិត​៣៥០​នាក់​។ ជាមួយគ្នានេះ ទាំង​ទីក្រុង​មូ​ស្គូ​និង​ទីក្រុង​ប៉ារីស ក៏បាន​ប្រកាស​សងសឹក​ដោយ​ឥត​មេត្តា​ទៅលើ​ក្រុម​នេះ និង​បាន​អំពាវនាវ​ឲ្យ​មានការ​ចូលរួម​ពី​សហគមន៍​អន្តរជាតិ​ដើម្បី​ប្រយុទ្ធ​នឹង​ក្រុម​ប្រដាប់អាវុធ​នេះ ក៏ដូចជា​រក​ដំណោះស្រាយ​សម្រាប់​បញ្ហា​ស៊ី​រី​ផងដែរ​។​

​ជាក់ស្ដែង ខណៈដែល​ការស៊ើបអង្កេត​រក​ជន​ដៃដល់​កំពុងតែ​ធ្វើ​យ៉ាង​សស្រាក់សស្រាំ​នោះ យន្តហោះ​ចម្បាំង​របស់​បារាំង​ដែល​ហោះ​ចេញពី​មូលដ្ឋាន​នៅឯ​ឈូង​សមុទ្រ​ពែ​រ្ស បាន​ទម្លាក់​គ្រាប់បែក​លើ​ទីតាំង​រឹងមាំ​របស់​ក្រុម​រដ្ឋ​ឥស្លាម​នៅឯ Raqqa អស់​រយៈពេល​៣​ថ្ងៃ​មកហើយ​។ ចំណែកឯ​រុស្សី​ក៏បាន​បើក​ប្រតិបត្តិការ​វាយប្រហារ​លើ Raqqa ដែរ ដោយបាន​វាយប្រហារ​តាម​ដែនអាកាស​ប្រឆាំង​ក្រុម​នេះ​។​

​ម្យ៉ាងវិញទៀត ទាក់ទិន​នឹង​ការ​ប្រុង​ជើងការ​បារាំង​ក្នុងការ​បញ្ជូន​នាវា​ដឹក​យន្តហោះ​ទៅកាន់​ភាគ​ខាងកើត​សមុទ្រ​មេ​ឌី​ទែ​រ៉ា​នេ​នោះ ប្រធានាធិបតី​រុស្សី លោក ពូ​ទីន បាន​និយាយថា វា​ជា​រឿង​ចាំបាច់​ក្នុងការ​បង្កើត​ខ្សែ​ទំនាក់ទំនង​ដោយផ្ទាល់​ជាមួយ​បារាំង និង​ធ្វើការ​ជាមួយ​បារាំង​ក្នុងនាម​ជាស​ម្ព័​ន​មិត្ត​។​

​ជាមួយគ្នានេះ ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ នឹង​ជួប​ជាមួយ​ប្រធានាធិបតី ពូ​ទីន នៅ​ថ្ងៃទី​២៦ ខាងមុខ​នៅឯ​ទីក្រុង​មូ​ស្គូ បន្ទាប់ពី​ជួប​ប្រធានាធិបតី​អាមេរិក អូ​បា​ម៉ា នៅ​សេត​វិមាន​នា​ថ្ងៃទី​២៤ វិច្ឆិកា​នេះ​។

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​