យន្ត​ហោះដឹក​អ្នក​ដំណើរ​​ Air France ​​២​គ្រឿង​ចេញ​ពី​អាមេរិក ចុះ​ចត​បន្ទាន់​ ក្រោយ​រង​ការ​គំរាម​គ្រាប់បែក

យន្ត​ហោះដឹក​អ្នក​ដំណើរ​​ Air France ​​២​គ្រឿង​ចេញ​ពី​អាមេរិក ចុះ​ចត​បន្ទាន់​ ក្រោយ​រង​ការ​គំរាម​គ្រាប់បែក

យន្តហោះ​​បារាំង​ដឹក​អ្នក​ដំណើរ​ Air France  ​ពីរ​គ្រឿង​ ដែល​ហោះ​សំដៅ​ទៅកាន់​ទីក្រុង​ប៉ារីស ពី​សហរដ្ឋអាមេរិក​ ត្រូវ​បង្វែរ​កន្លែង​ចុះ​ចត​ភ្លាមៗ ក្រោយ​មាន​ការ​គំរាម​កំហែង​បំផ្ទុះ​គ្រាប់​បែក​​ពី​ជន​អនាមិក។

 

ជើង​ហោះ​ហើរ​ទី​មួយ​ Air France 55 ចេញ​ពី​​វ៉ាស៊ីនតោន ​ទៅកាន់​​ប៉ារីស ​ត្រូវ​បង្ខំ​ចុះ​ចត​នៅ​ព្រលាន Halifax ខេត្ត Nova Scotia ប្រទេស​កាណាដា និង​​មួយ​ទៀត Air France Flight 65 ​ធ្វើដំណើរ​ចេញ​ពី​រដ្ឋ​ Los Angeles ​ទៅ​កាន់​ព្រលាន Charles de Gaulle នៅ​ប៉ារីស​ដូចគ្នា ​ត្រូវ​ទៅ​ចុះ​ចត​នៅ​ទីក្រុង Salt Lake City ​រដ្ឋ​ Utah សហរដ្ឋ​អាមេរិក​ កាលពី​​យប់​ថ្ងៃ​អង្គារ​ម្សិលមិញ។

 

យន្ត​ហោះដឹក​អ្នក​ដំណើរ​​ Air France ​​២​គ្រឿង​ចេញ​ពី​អាមេរិក ចុះ​ចត​បន្ទាន់​ ក្រោយ​រង​ការ​គំរាម​គ្រាប់បែក

 

យន្តហោះ​ទាំង​ពីរ​បាន​ចុះ​ចត​ដោយ​សុវត្ថិភាព ​ហើយ​អ្នក​ដំណើរ​បាន​ចុះ​ចេញ​ទាំង​ប្រញាប់​ផង​ដែរ។ ក្រោយមក​​ក្រុម​អាជ្ញាធរ​អាមេរិក និង​កាណាដា ​បាន​ចូល​ឆែកឆេរ​យន្តហោះ​ជាមួយ​សុនខ​​ជា​ច្រើន​ក្បាល​ តែ​រក​មិន​ឃើញ​គ្រាប់​បែក​ឡើយ។

 

ការ​ប្រុង​ប្រយ័ត្ន​សន្តិសុខ​នេះ កើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​ភេរវករ ISIS បាន​បាញ់​រះ​ និង​បំផ្ទុះ​គ្រាប់បែក​កណ្ដាល​ក្រុង​ប៉ារីស​​កាលពី​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ដែល​បណ្ដាល​ឲ្យ​មនុស្ស ១២៩នាក់​ស្លាប់ និង​ជាង ៣៥២នាក់​រង​របួស៕

 

ចុចអាន៖ ប៉ូលិស​ កំពុង​ប៉ះ​ទង្គិច​ជាមួយ​ភេរវករ​នៅ​ប៉ារីស

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ mirror