ហាងនំ Big Apple បើក​សាខា​ថ្មី​ចែក​នំ​ឥត​គិត​ថ្លៃ និង ការ​ផ្ដល់​រង្វាន់​សន្ធឹកសន្ធាប់

ហាងនំ Big Apple បើក​សាខា​ថ្មី​ចែក​នំ​ឥត​គិត​ថ្លៃ និង ការ​ផ្ដល់​រង្វាន់​សន្ធឹកសន្ធាប់

Big Apple Donuts & Coffee​​​ Cambodia ​​បាន​បើក​សម្ពោធ​សាខា​ថ្មី​របស់​ខ្លួន ​​​កាល​ពី​ថ្ងៃ​ទី ១៧ ​វិច្ឆិកា​ ​ម្សិលមិញ​នេះ ដែល​មាន​ទីតំាង​នៅ​ខណ្ឌ​ទួគោក។​ ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវ​ការ​សាខា​ទី​បី​ ​ហាងនំ Big Apple ​​បាន​ធ្វើ​ការ​ចែក​ជូន​​​នំ​ដូណាត់​ ១០០ ​ប្រអប់​​ដោយ​ឥត​គិត​ថ្លៃ​ដល់​អតិថិជន​ ១០០ ​នាក់​ដំបូង។​​ ក្រៅ​ពី​ការ​ចែក​ជូន​នំ​ដោយ​ឥត​គិត​ថ្លៃ ​​ក៏​មាន​ការ​ចាប់​រង្វាន់​​យក​កាមេរ៉ា​​ Fuji ​ចំនួន​ពីរ​គ្រឿង ​និង​រង្វាន់​ធំ​នាឡិកា​ Apple Watch ​មួយ​គ្រឿង​ផង​ដែរ​ដើម្បី​ញ៉ាំង​កម្មវិធី​​ឲ្យ​កាន់​តែ​រីករាយ។

​​​​​​​​

ក្រោយ​បើក​ដំណើរ​ការ​សាខា​ដំបូង​នៅ​កម្ពុជា​កាល​ពី​ដើម​​ឆ្នាំ ​២០១៥ ហាងនំ Big Apple​ បាន​ពង្រីក​សាខា​របស់​ខ្លួន​ជាបន្តបន្ទាប់។ បច្ចុប្បន្ន Big Apple ​មាន​សាខាចំនួន ​៣ សាខា​បឹង​កេងកង​ សាខាម៉ៅសេទុង និង សាខាទួលគោក នេះតែម្តង។

 
ហាងនំ Big Apple បើក​សាខា​ថ្មី​ចែក​នំ​ឥត​គិត​ថ្លៃ និង ការ​ផ្ដល់​រង្វាន់​សន្ធឹកសន្ធាប់

 

ហាងនំ Big Apple បើក​សាខា​ថ្មី​ចែក​នំ​ឥត​គិត​ថ្លៃ និង ការ​ផ្ដល់​រង្វាន់​សន្ធឹកសន្ធាប់

 

ហាងនំ Big Apple បើក​សាខា​ថ្មី​ចែក​នំ​ឥត​គិត​ថ្លៃ និង ការ​ផ្ដល់​រង្វាន់​សន្ធឹកសន្ធាប់

 

 

លោក​ តេជ សំបូរ ប្រធាន​ក្រុមហ៊ុន​ Big Apple Donuts & Coffee ​បញ្ជាក់​​ជុំវិញ​ការ​សម្ពោធ​​ហាង​ថ្មី​ជា​ផ្លូវការ​ថា ​«​​​ដោយ​មើល​ឃើញ​ពី​ការ​គាំទ្រ​ពី​អតិថិជន ​និង ​មាន​ការ​សំណូមពរ​ច្រើន​​​​​ឲ្យ​បើក​សាខា​បន្ថែម​​ដើម្បី​ភាព​ងាយស្រួល​ដល់​អតិថិជន​រស់នៅ​តំបន់​ទួលគោក​ទើប​​​ជំរុញ​​ឲ្យ​យើង​សម្រេច​បង្កើត​សាខា​ថ្មី​នេះ»។ ​លោក​បន្ត​ថា ​​​ហាង​ថ្មី​បាន​បើក​ដំណើរការ​លក់​​​សាកល្បង​តាំង​ពី​ថ្ងៃ​ទី ១១​ វិច្ឆិកា​មក​​ព្រម​ទាំង​​មាន​ការ​គាំទ្រ​យ៉ាង​ខ្លំាង ​ដូចនេះ​ទើប​លោក​ និង​ក្រុមការងារ​បាន​សម្រេច​ចិត្ត​បើក​សម្ពោធ​សាខា​ទួលគោក​ជា​ផ្លូវ​ការ​។

​​

កញ្ញា​ ចេង គីមចាង​ ​​ដែល​ជា​អតិថិជន​ម្នាក់​​ទទួល​បាន​នំ​ Free ​ពី​ហាង​បាន​សម្ដែង​អារម្មណ៍​រីករាយ​ថា ​«ខ្ញុំ​ធ្លាប់​មក​ញ៉ាំ​នៅ​ទី​នេះ ​(Big Apple Donuts & Coffee) ​បី​បួន​ដង​ហើយ។ ​និយាយ​ទៅ​នំ​ឆ្ងាញ់ ​មាន​ច្រើន​ជម្រើស ​និង​បរិយាកាស​អង្គុយ​ក៏​ល្អ»។ ​និស្សិត​ពេទ្យ​ឆ្នាំ​ទី ៥ ​លើកឡើង​ថា ​នាង​ដឹង​ដំណឹង​នេះ​តាម​ការ​ចែក​រំលែក​ (Share) ​របស់​មិត្តភ័ក្ដិ​លើ​ទំព័រ​ហ្វេសប៊ុក។

នា​​​ឱកាស​នោះ​ដែរ ​​កញ្ញា ​Sarah ​គ្រូ​បង្រៀន​នៅ​សាលា​ True Visions ​​បាន​និយាយ​ថា ​នាង​​បាន​ដឹង​ដំណឹង​នេះ​លើ​ទំព័រ​ហ្វេសប៊ុក​ដែរ។ ​​អ្នក​នាង​​និយាយ​ថា ​នាង​បាន​សុំ​ចេញ​មុន​ម៉ោង​​ដើម្បី​ទទួល​បាន​ការ​​ផ្ដល់​ជូន​ Free ​នេះ​​ ​ព្រោះ​អ្នក​នាង​ចូលចិត្ត​រសជាតិ​នៅ​ទី​នេះ​ពេល​នាំ​សិស្ស​​​មក​ញ៉ាំ​នៅ​ទី​នេះ​នា​ពេល​កន្លង​មក។

​​

លោក​ តេជ សំបូរ​ ​​បាន​សម្ដែង​​ក្ដី​រីករាយ ​និង​ថ្លែង​អំណរគុណ​ដល់​អតិថិជន​ដែល​តែង​គាំទ្រ​ថា៖ «ខ្ញុំ​ពិត​ជា​សូម​អរគុណ​ដល់​អតិថិជន​ទាំង​អស់​ជា​ខ្លាំង។​​ បើ​គ្មាន​ការ​គាំទ្រ​របស់​ពួកគេ​យើង​ក៏​គ្មាន​ថ្ងៃ​នេះ (ការ​សម្ពោធ​សាខា​ទី​បី) ​​ដែរ។ ​យើង​សន្យា​បន្ត​​បង្កើត​​​​រសជាតិ​ថ្មីៗ​ ​ផ្ដល់​​​​ជម្រើស​កាន់​តែ​ច្រើន​​សម្រាប់​អតិថិជន​បន្ថែម​ទៀត។ ​សូម​អតិថិជន​ទាំង​អស់​បន្ត​ការ​គាំទ្រ​បន្ថែម​ទៀត​មក​កាន់​ពួក​យើង»។ ​​​លោក​ឲ្យ​ដឹង​​​ទៀត​ថា ​​នៅ​ឆ្នាំ​ខាងមុខ​​ក្រុមហ៊ុន​​មាន​គម្រោង​​​ពង្រីក​ឲ្យ​បាន​បី​សាខា​បន្ថែម​ទៀត ​ហើយ​បើ​អាច​នឹង​ពង្រីក​ដល់​តាម​ខេត្ត​ទៀត​ផង៕

 
ហាងនំ Big Apple បើក​សាខា​ថ្មី​ចែក​នំ​ឥត​គិត​ថ្លៃ និង ការ​ផ្ដល់​រង្វាន់​សន្ធឹកសន្ធាប់
ហាងនំ Big Apple បើក​សាខា​ថ្មី​ចែក​នំ​ឥត​គិត​ថ្លៃ និង ការ​ផ្ដល់​រង្វាន់​សន្ធឹកសន្ធាប់
ហាងនំ Big Apple បើក​សាខា​ថ្មី​ចែក​នំ​ឥត​គិត​ថ្លៃ និង ការ​ផ្ដល់​រង្វាន់​សន្ធឹកសន្ធាប់
ហាងនំ Big Apple បើក​សាខា​ថ្មី​ចែក​នំ​ឥត​គិត​ថ្លៃ និង ការ​ផ្ដល់​រង្វាន់​សន្ធឹកសន្ធាប់
ហាងនំ Big Apple បើក​សាខា​ថ្មី​ចែក​នំ​ឥត​គិត​ថ្លៃ និង ការ​ផ្ដល់​រង្វាន់​សន្ធឹកសន្ធាប់
ហាងនំ Big Apple បើក​សាខា​ថ្មី​ចែក​នំ​ឥត​គិត​ថ្លៃ និង ការ​ផ្ដល់​រង្វាន់​សន្ធឹកសន្ធាប់

ហាងនំ Big Apple បើក​សាខា​ថ្មី​ចែក​នំ​ឥត​គិត​ថ្លៃ និង ការ​ផ្ដល់​រង្វាន់​សន្ធឹកសន្ធាប់

 

អត្ថបទ៖ ​ប្រាក់ ចាន់សីហា​​​​​​​​​​​​​