កុមារ២៥នាក់​បាន​បាត់​បង់​ជីវិត ដោយ​សារ​ជំងឺ​គ្រុន​ឈាម​ក្នុង​ឆ្នាំ​២០១៥

ភ្នំពេញ៖ យោងតាមរបាយការណ៍ ដែលទទួលបានពីមជ្ឈមណ្ឌលប្រយុទ្ធ និងជម្ងឺគ្រុនឈាមរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ បានបង្ហាញឲ្យឃើញថា គិតត្រឹមថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ ជម្ងឺគ្រុនឈាមមានការកើនឡើងរហូតដល់ទៅ ៧.៧៩៩ករណី ដែលចំនួននេះ មានការកើនឡើង២៥០ភាគរយ បើធៀបទៅនិងឆ្នាំ២០១៤ មានត្រឹមតែ ២.២២៧ករណីប៉ុណ្ណោះ ។

លោក ឌីកឃ័រសុន ម៉ាណាប៉ាន នាយកគ្រប់គ្រងធុរកិច្ចនៃក្រុមហ៊ុន SC Johnson បានឲ្យដឹងទៀតថា រាប់គិតត្រឹមពី ខែមករា ដល់ខែសីហា ឆ្នាំ២០១៥នេះ មានកុមារ ២៥នាក់បានស្លាប់បាត់បង់ជីវិតក្នុងចំណោម ៧.៧៩៩ករណី ផ្សេងៗគ្នា បើប្រៀបធៀបជាមួយនឹងឆ្នាំ២០១៤ មានត្រឹតែ ១៥នាក់ប៉ុណ្ណោះដែលបានបាត់បង់ជីវិត ដោយសារជម្ងឺក្រុនឈាម ។

លោកថា  ភាគច្រើនអ្នកជម្ងឺដែលបានកើតនូវ ជម្ងឺក្រុនឈាមនេះគឺមានអាយុចាប់ពី ៥ឆ្នាំដល់១៥។ អត្រាកំណើនដ៏ខ្ពស់នេះ មាន ៨០ភាគរយដែលកើតឡើងខ្លាំង នៅខេត្តក្រុង រួមមាន រាជធានីភ្នំពេញកំពង់ចាម កំពង់ធំ កំពង់ស្ពឺ ព្រៃវែង កណ្តាល សៀមរាប និងបន្ទាយមានជ័យ។

លោកក៏បានលើកឡើងថា ជងគ្រុនឈាមកើតឡើងដោយសារមូសខ្លំាំ។ វាជាជម្ងឺដ៏កាចសាហាវមួយដែលអាចសម្លាប់មនុស្សបានយ៉ាងឆាប់រហ័សជាពិសេសកុមារ។ ក្រសួងសុខាភិបាលបានចាត់ទុកថា ជម្ងឺគ្រុនឈាមគឺជាបញ្ហាដ៏ធ្ងន់ធ្ងរមួយធ្វើប៉ះពាលដល់សុខភាពសាធារណៈ  ដូច្នេះក្នុងពេលរដូវកើតជម្ងឺនេះ ឡើងក្រសួង បានអំពាវនាវឲ្យប្រជាពលរដ្ឋ សម្អាត់ជំវិញគេហដ្ឋាន ដូចជាជំរះស្មៅជំវិញផ្ទះឲ្យបានស្អាត លុបថ្លុក កប់សំបកកង់ឡាន កង់ម៉ូតូ កំប៉ុង ឧស្សាហ៍លាងពាង ដើម្បីកុំឲ្យមានមូសដែលជាជំរកបង្កើតមូសខ្លា និងកុំឲ្យកុមារលែងនៅកន្លែងងងឹត ហើយត្រូវដែកដាក់មុងជាប្រចាំ។

ដូចច្នេះទាំងនេះគឺជាគោលបំណងរបស់ខ្ញុំដើម្បីធ្វើឲ្យព្រឹត្តិការណ៍ រ៉េតនេះជាយុទ្ធនាការប្រចាំឆ្នាំរបស់ផលិតផលថ្នាំសម្លាប់សត្វល្អិតម៉ាក រ៉េដ និងថ្នាំបណ្តេញ មូស អហ្វ! ហ្វរ័ឃីដ  លើកទី១០ នៅក្នុងសាលា បឋមសិក្សា កំបូល ដើម្បីចូលរួមចំណែកយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាម បន្ទាប់ពីបានយល់ច្បាស់អំពី ជំងឺគ្រុនឈាម និងដើម្បីការពារមនុស្សដែលលោកអ្នកស្រលាញ់ ជំនួសការព្រួយបារម្ភដែលបណ្តាលពីសត្វមូសខាំ ដោយចូលរួមប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត រ៉េដ ដើម្បីកម្ចាត់មូសខ្លាទាំងអស់គ្នា៕

កុមារ២៥នាក់​បាន​បាត់​បង់​ជីវិត ដោយ​សារ​ជំងឺ​គ្រុន​ឈាម​ក្នុង​ឆ្នាំ​២០១៥

កុមារ២៥នាក់​បាន​បាត់​បង់​ជីវិត ដោយ​សារ​ជំងឺ​គ្រុន​ឈាម​ក្នុង​ឆ្នាំ​២០១៥

កុមារ២៥នាក់​បាន​បាត់​បង់​ជីវិត ដោយ​សារ​ជំងឺ​គ្រុន​ឈាម​ក្នុង​ឆ្នាំ​២០១៥

កុមារ២៥នាក់​បាន​បាត់​បង់​ជីវិត ដោយ​សារ​ជំងឺ​គ្រុន​ឈាម​ក្នុង​ឆ្នាំ​២០១៥