HONDA នឹង​រៀប​ចំ​កម្ម​វិធី​ជប់​លៀង «អរគុណ​ដល់​អតិ​ថិ​ជន» នៅ​សាល​មហោ​ស្រព​កោះ​ពេជ្រ

ភ្នំពេញ៖ ក្រុមហ៊ុន N.C.X (Honda) ដែលជាក្រុមហ៊ុន ទទួលបានសិទ្ធិចែកចាយ ផ្តាច់មុខម៉ូតូម៉ាក HONDA នៅក្នុងព្រះរាជាណាចក្រកម្ពុជា រៀបចំកម្មវិធីពិធីជប់លៀង «Honda Thank You Party» ដើម្បីថ្លែងអំណរគុណដល់អតិថិជន HONDA ទាំងអស់ ដែលតែងតែគាំទ្រកន្លងមក។  ពិធីជប់លៀងនេះនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅសាលមហោស្រពកោះពេជ្រ ចាប់ពីម៉ោង ៥ល្ងាចតទៅ។

អ្នកប្រើប្រាស់ម៉ូតូហុងដាទាំងអស់ ដែលត្រូវអញ្ជើញចូលរួមពិធីជប់លៀងនឹងមានឱកាសចាប់ឆ្នោតផ្សងសំណាងរង្វាន់ធំ    ដូចជា ម៉ូតូ HONDA និង iPad ជាច្រើនរង្វាន់។ ព្រមជាមួយគ្នានោះ នឹងបានចូលរួមលេងហ្គេមសប្បាយៗ ជាមួយឌីជេល្បីៗ ព្រមទាំងទទួលបានភេសជ្ជៈ និងអាហារផងដែរ លើសពីនេះក៏មានការប្រគំតន្រ្ តីរបស់តារាចម្រៀងល្បី លោក ឆន សុវណ្ណារាជ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតំណាងចែកចាយម៉ូតូហុងដា ដែលនៅជិតលោកអ្នកបំផុត៕  
វីដេអូ៖ http://we.tl/bQzOxEbExj

HONDA នឹង​រៀប​ចំ​កម្ម​វិធី​ជប់​លៀង «អរគុណ​ដល់​អតិ​ថិ​ជន» នៅ​សាល​មហោ​ស្រព​កោះ​ពេជ្រ